ធនាគារ ABA ឈ្នះពានរង្វាន់ - ធនាគារលក់រាយប្រចាំឆ្នាំនៅកម្ពុជា!

14/03/2012

ធនាគារល្អបំផុតក្នុងតំបន់ត្រូវបានទទួលស្គាល់​តាមរយៈពានរង្វាន់ធនាគារ និងធនាគារលក់រាយ ហិរញ្ញវត្ថុអាស៊ី នៅឆ្នាំនេះ ដែលរៀបចំឡើងនៅក្នុងប្រទេសសិង្ហបុរី។ នាយកធនាគារជាង 150 នាក់ដែលមកពីទ្វីបអាស៊ី​បានធ្វើការអបអរសាទរជាមួយធនាគារABA ដែលឈ្នះពានរង្វាន់ “ធនាគារលក់រាយប្រចាំឆ្នាំនៅកម្ពុជា” ដែលជា អ្នកឈ្នះពាន់រង្វាន់ពានរង្វាន់ធនាគារលក់រាយ មានកិត្យានុភាពបំផុត​នៅក្នុងទ្វីបអាស៊ី។

អនុប្រធាននាយកប្រតិបត្តិធនាគារ ABA លោក Askhat Azhikhanov បានថ្លែងនៅក្នុងពិធីនោះថា “នេះជា​ឆ្នាំទីមួយដែលស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា​ត្រូវបានជ្រើសរើសក្នុងប្រវត្តិពានរង្វាន់ធនាគារ និងធនាគារលក់រាយ ហិរញ្ញវត្ថុអាស៊ីក្របខ័ណ្ឌនៃពានរង្វាន់ “ធនាគារលក់រាយប្រចាំឆ្នាំ”។។ ពានរង្វាន់នេះ​ឆ្លុះបញ្ចាំងពី​ភាពជោគជ័យ និងការសម្រេចបានហិរញ្ញវត្ថុរបស់ធនាគារទាំងអស់ ពីប្រទេសកម្ពុជា ហើយយើងមានមោទនភាព​ដែលតំណាង ឲ្យប្រទេសកម្ពុជា និងវិស័យធនាគារ​នៅលើឆាកអន្តរជាតិ។ ក្នុងនាមជាធនាគារ​ដែលបានបង្កើត​ឡើង​ដោយមាន បណ្តាញសាខារីក ចម្រើនយ៉ាងឆាប់រហ័ស គោលបំណងរបស់យើង​គឺដើម្បីផ្តល់សេវាធនគារ​ដែល​អាចទុកចិត្ត បានប៉ុន្តែ មានភាពសកម្ម និងប្រកបដោយភាពច្នៃប្រឌិតជូនអតិថិជនរបស់យើង។ យើង​ប្រើប្រាស់​ជំនាញដែលទទួលបានីវិស័យនេះ ដើម្បីផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មធនាគារ ល្អបំផុត។ ពានរង្វាន់​នេះគឺជា ការទទួលស្គាល់នូវកិច្ចខិតខំរបស់យើង និងគោលដៅរបស់យើង គឺដើម្បីបន្តកំណើនជានិរន្ត​សម្រាប់បណ្តាញ ទាំងអស់របស់យើង។”

យោងតាម ASIA Banking & Finance ការជ្រើសរើសនេះ​ត្រូវបានត្រួតពិនិត្យពីដៃគូកំពូលៗរបស់​ក្រុមហ៊ុន​ខុសៗគ្នា នៅក្នុងទ្វីបអាស៊ី (PwC, KPMG, Deloitte, Ernst & Young)។ គណៈវិនិច្ឆ័យត្រូវ​ពិនិត្យមើល​យុទ្ធសាស្រ្ត សេវាកម្ម ឬផលិតផលរបស់បេក្ខជន ដោយផ្អែកលើការច្នៃប្រឌិតដែល ខុសគ្នាពី (ការច្នៃប្រឌិត) ផ្សេងទៀត ការឆ្នៃប្រឌិតផ្តល់អត្ថប្រយោជន៍​ដល់ទីផ្សារទាំងមូល (ប្រសិទ្ធភាព) និង​ភាពបត់បែន​ក្នុងការផ្លាស់ប្តូរ និង​ឱកាស​រីកចម្រើនលូតលាស់ (ថាមភាព)។

ប្រធាននិពន្ធ ASIA Banking & Finance លោក Timothy Charlton បានពន្យល់ថា “ធនាគារ ABA បានបង្ហាញពី​ការប្តេជ្ញាចិត្តក្នុងការប្រើប្រាស់សេវាធនាគារប្រកបដោយបច្ចេកវិទ្យាទំនើប​ដើម្បីផ្តល់អត្ថប្រយោជន៍​ដល់​អតិថិជន​​ដូចជា ABA iBanking ដែលជាកម្មវិធីសេវាកម្មធនាគារតាម អ៊ីនធឺណិតមួយមានសុវត្ថិភាព និងអភិវឌ្ឍន៍នៅ​កម្ពុជា។ ធនាគារ ABA ក៏បានបង្ហាញពីឧត្តមភាព​ផ្នែកទូទាត់សាច់ប្រាក់ជាសកល និងគ្រប់គ្រងសាច់ប្រាក់ ហើយ​នឹងបង្កើត​ក្រុមផ្តល់សេវាធនាគារ វិលជុំទាំងអស់​ដែលជាការរីកចម្រើនយ៉ាងឆាប់រហ័សបំផុតនៅកម្ពុជាផងដែរ។ យើងជឿថា ធនាគារ ABA បានរៀបចំខ្លួនយ៉ាងល្អប្រសើរសម្រាប់កំណើននាពេលអនាគត និង​ភាពជាអ្នកដឹកនាំ​នៅក្នុងទីផ្សារកម្ពុជា”។