ABA ឈ្នះពានរង្វាន់ធនាគារដ៏ឆ្នើម បំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ 2017 ពីទស្សនាវដ្តី Global Finance

02/05/2017

ABA ឈ្នះពានរង្វាន់ធនាគារដ៏ឆ្នើម បំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ 2017 ពីទស្សនាវដ្តី Global FinanceABA ឈ្នះពានរង្វាន់ធនាគារដ៏ឆ្នើម បំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ 2017 ពីទស្សនាវដ្តី Global Finance

ធនាគារ​ ABA​ ត្រូវ​បាន​ប្រសិទ្ធ​នាម​ជា​“​ធនាគារ​ដ៏​ឆ្នើម​បំផុត​ក្នុង​ប្រទេស​កម្ពុជា​ប្រចាំឆ្នាំ​2017”​ពី​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​ Global​ Finance​ ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ប្រចាំឆ្នាំ​លើក​ទី​23​ ដែល​ផ្តល់​​ចំណាត់ថ្នាក់​ដល់​ធនាគារ​លើ​ពិភពលោក​ក្នុង​ការ​ស្វែងរក​ធនាគារ​ដែល​ល្អ​បំផុត​ក្នុង​ប្រទេស​នីមួយៗ​។​ នេះ​ជា​ជ័យ​លា​ភី​លើក​ទី​3​ ដែល​ធនាគារ​ ABA​ បាន​ឈ្នះ​ក្នុង​រយៈពេល​3​ ឆ្នាំ​ជាប់ៗ​គ្នា​ពី​ស្ថាប័នហិរញ្ញវត្ថុ​​ដ៏​ល្បីល្បាញ​នេះ​។​ ​

​ក្នុង​ការ​ជ្រើសរើស​ធនាគារ​ដែល​ល្អ​ជាងគេ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​ Global​ Finance​ ផ្តោត​លើ​កត្តា​សំខាន់ៗ​ជា​ច្រើន​ដូច​ជា​ ការ​រីក​ចម្រើន​នៃ​ទ្រព្យសកម្ម​ ប្រាក់​ចំណេញ​ យុទ្ធសាស្ត្រ​ទំនាក់ទំនង​ សេវាកម្ម​បម្រើ​អតិថិជន​ ដំណើរការ​អភិវឌ្ឍ​អាជីវកម្ម​ថ្មី​ ​និង​ការ​ច្នៃប្រឌិត​ផលិតផល​ធនាគារ​ជា​ច្រើន​។​ បន្ថែម​ពីលើ​នេះ​ទៀត​ លក្ខខណ្ឌ​វិនិច្ឆ័យ​ មតិយោបល់​វិភាគ​លើ​មូលធន​ចំណាត់ថ្នាក់​ឥណទាន​ ការ​ផ្តល់​ប្រឹក្សា​សេវា​ធនាគារ​ និង​ចំណុច​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ក្នុង​ឧស្សាហកម្ម​នេះ​ ក៏​មាន​រួម​បញ្ចូល​ផង​ដែរ​។​​ ​​

ស្ថិត​ក្នុង​ឳ​កាស​ដ៏​ជោគជ័យ​នេះ​ លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​របស់​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ថា​៖​ “​ការ​ទទួល​បាន​ជ័យ​លា​ភី​នេះ​សបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​បុគ្គលិក​ និង​គណៈ​គ្រប់គ្រង​ទាំងអស់​ដែល​បាន​បាន​ធ្វើការ​យ៉ាង​ពេញទំហឹង​ផ្តល់​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដ៏​ច្នៃប្រឌិត​បំផុត​ជូន​អតិថិជន​។​ បើ​យោង​តាម​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​ Global​ Finance​ ការ​ផ្តល់​ពានរង្វាន់​ដល់​ធនាគារ​ដែល​ឈ្នះ​ក្នុងឆ្នាំនេះ​គឺ​ផ្តល់​ជូន​ដល់​ធនាគារ​ដែល​បាន​ផ្តល់​សេវាកម្ម​ជូន​អតិថិជន​យ៉ាង​ពេញលេញ​ និង​ទទួល​បាន​សមិទ្ធផល​ជោគជ័យ​ប្រកបដោយ​គ្រឹះ​យ៉ាង​រឹង​មាំ​ឆ្ពោះ​ ​ទៅ​រក​ការ​អភិវឌ្ឍ​ជា​និរន្តរភាព​។​ គោលការណ៍​ ជា​អ្វី​ដែល​យើង​ផ្តោត​លើ​ ហើយ​ខ្ញុំ​ពិតជា​រីករាយ​យ៉ាង​ខ្លាំង​ដែល​គណៈវិនិច្ឆ័យ​ផ្តល់​ការ​វាយតម្លៃ​ខ្ពស់​លើ​ យុទ្ធសាស្ត្រ​នេះ​។​”

​លោក​ Joseph​ D.​ Giarraputo​ ដែល​ជា​និពន្ធ​នាយក​ និង​នាយក​ផ្នែក​បោះពុម្ពផ្សាយ​នៃ​ទស្សនាវដ្តី​ ​ហិរញ្ញវត្ថុ​ Global​ Finance​ បាន​មាន​ប្រសាសន៍​ថា​៖​ “​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ធនាគារ​ ABA​ បន្ត​ការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​ភាពរឹងមាំ​ជា​ធនាគារ​ដែល​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ប្រចាំ​ប្រទេស​។​ ការ​យកចិត្តទុកដាក់​ជា​ចំបង​លើ​អតិថិជន​ ទាំង​បុគ្គល​ និង​អាជីវកម្ម​ ដោយ​ផ្តោត​លើ​ការ​ ​ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​បែប​ឌី​ជី​ថ​ល​ និង​ដំណោះស្រាយ​បែប​អន​ឡាញ​ តាម​កម្មវិធី​ទូរស័ព្ទ​ដៃ​ អាច​សម្រេច​បាន​ជោគជ័យ​ដោយ​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​អាជីវកម្ម​​ខ្នាត​តូច​ និង​មធ្យម​ក្នុងស្រុក​។​”​ ​​

របាយការណ៍​ទាំងស្រុង​ស្តី​ពី​ការ​ជ្រើសរើស​ធនាគារ​ដែល​ល្អ​បំផុត​របស់​ Global​ Finance​ នឹង​មាន​ផ្សាយ​នៅ​លើ​ទស្សនាវដ្តី​លេខ​ខែឧសភា​ និង​តាម​អន​ឡាញ​ GFMag.com​ ។​ ពិធី​ទទួល​ពានរង្វាន់​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​ 14​ ខែតុលា​ ឆ្នាំ​ 2017​ ក្នុង​អំឡុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ IMF/World​ Bank​ និង​ ធនាគារពិភពលោក​ ក្រុង​វ៉ា​ស៊ី​ន​តោន​ ស្ថិត​ក្នុង​ National​ Press​ Club​។​​ ​ ​​

កាលពីដើម​ឆ្នាំ​នេះ​ធនាគារ​ ABA​ ត្រូវ​បាន​ប្រសិទ្ធ​នាម​ជា​ ធនាគារ​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​ដ៏​ឆ្នើម​បំផុត​ ប្រចាំឆ្នាំ​ 2017​ ពី​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​ Global​ Finance​។​ បន្ថែម​ពីលើ​នេះ​ទៀត​ធនាគារ​ ABA​ ក៏​ទទួល​បាន​ជ័យ​លា​ភី​ពី​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​ Euromoney​ នូវ​ពានរង្វាន់​ “​ធនាគារ​ដ៏​ឆ្នើម​បំផុត​ក្នុង​ប្រទេស​កម្ពុជា​”​ រយៈពេល​ បី​ឆ្នាំ​ជាប់​គ្នាៗ​ និង​ទទួល​បាន​ពានរង្វាន់​”​ធនាគារ​ដ៏​ឆ្នើម​បំផុត​ក្នុង​ប្រទេស​កម្ពុជា​”​ ពី​ស្ថាប័នហិរញ្ញវត្ថុ​ The​ Banker​ ក្នុង​ឆ្នាំ​2014​ និង​ 2016​ផង​ដែរ​។​

​អំពី​ទស្សនាវដ្តី​ Global​ Finance
Global​ Finance​ គឺជា​ទស្សនាវដ្តី​ចេញផ្សាយ​ប្រចាំខែ​ ដែល​បង្កើត​ឡើង​តាំងពី​ឆ្នាំ​ 1987​ ទស្សនាវដ្តី​នេះ​មាន​បេសកកម្ម​ជួយ​ដល់​អ្នកដឹកនាំ​ សាជីវកម្ម​ ធនាគារ​ និង​វិនិយោគិន​ក្នុង​ការ​ធ្វើ​ផែនការ​តម្រង់​ទិស​តាម​ហិរញ្ញវត្ថុ​និង​ពាណិជ្ជកម្ម​សកល​។​ ទស្សនាវដ្តី​ Global​ Finance​ មាន​អ្នក​អាន​ក្នុង​ប្រទេស​ចំនួន​ 163​ និង​មាន​ស្នាក់​ការ​កណ្តាល​ក្នុង​ទីក្រុង​ញូយ៉ក​ និង​ការិយាល័យ​នៅ​ទីក្រុង​ឡុ​ង​ និង​មី​ឡាន​។​
ជា​រៀង​រាល់​ឆ្នាំ​ Global​ Finance​ បាន​ធ្វើការ​ជ្រើសរើស​ស្ថាប័នហិរញ្ញវត្ថុ​ដែល​ល្អ​បំផុត​នៅ​ទូ​ទាំង​ពិភពលោក​។​ ពានរង្វាន់​ទាំងនេះ​ត្រូវ​បាន​ទទួលស្គាល់​និង​មាន​ជឿ​ទុកចិត្ត​តាម​ឧត្តមភាព​ស្តង់ដារ​របស់​សហគមន៍​ហិរញ្ញវត្ថុ​សកល​។​