ធនាគារ ABA បង្កើនវត្តមានរបស់ខ្លួន បន្ថែមក្នុងរាជធានីភ្នំពេញ

27/04/2017

ធនាគារ ABA បង្កើនវត្តមានរបស់ខ្លួន បន្ថែមក្នុងរាជធានីភ្នំពេញធនាគារ ABA បង្កើនវត្តមានរបស់ខ្លួន បន្ថែមក្នុងរាជធានីភ្នំពេញ
ធនាគារ ABA បង្កើនវត្តមានរបស់ខ្លួន បន្ថែមក្នុងរាជធានីភ្នំពេញធនាគារ ABA បង្កើនវត្តមានរបស់ខ្លួន បន្ថែមក្នុងរាជធានីភ្នំពេញ
ធនាគារ ABA បង្កើនវត្តមានរបស់ខ្លួន បន្ថែមក្នុងរាជធានីភ្នំពេញធនាគារ ABA បង្កើនវត្តមានរបស់ខ្លួន បន្ថែមក្នុងរាជធានីភ្នំពេញ
ធនាគារ ABA បង្កើនវត្តមានរបស់ខ្លួន បន្ថែមក្នុងរាជធានីភ្នំពេញធនាគារ ABA បង្កើនវត្តមានរបស់ខ្លួន បន្ថែមក្នុងរាជធានីភ្នំពេញ

ដោយ​អនុវត្ត​តាម​គម្រោង​ផែន​ការណ៍​ពង្រីក​សាខា​រយៈពេល​វែង​ ធនាគារ​ ABA​បាន​បើក​សម្ពោធ​ជា​សាធារណៈ​នូវ​សាខា​ថ្មី​ពីរ​ក្នុង​ទីក្រុង​ភ្នំពេញ​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ និង​ឬ​ស្សី​កែវ​។​​

សាខា​ថ្មី​ទាំង​ពីរ​ស្ថិត​ក្នុង​ទីតាំង​មមាញឹក​នៃ​អាជីវកម្ម​នានា​ ហាង​ទំនិញ​ និង​លំនៅ​ដ្ឋា​ន​គ្រប់​ប្រភេទ​ព័ទ្ធ​ជុំវិញ​។​ ឥលូវ​នេះ​ប្រជាជន​ដែល​រស់នៅ​ ក្នុង​តំបន់​ផ្សារ​ដើម​ថ្កូវ​ និង​ ឬ​ស្សី​កែវ​អាច​ប្រើប្រាស់​ពហុ​សេវាកម្ម​ហិរញ្ញវត្ថុ​ ដែល​រួម​មាន​កម្ចី​អាជីវកម្ម​ ការ​គ្រប់គ្រង​គណនី​ ​កាត​ទូទាត់​ផ្សេងៗ​ សេវាកម្ម​ផ្ទេរ​ប្រាក់​និង​សេវា​ផ្សេងៗ​ ជា​ច្រើន​ទៀត​។​ បន្ថែម​ពីលើ​នេះ​ទៀត​អតិថិជន​ក៏​អាច​ទទួល​បាន​ភាព​រីករាយ​ជាមួយ​សេវា​ស្វ័​យ​ធនាគារ​របស់​ ABA​ ដែល​រួម​មាន​ម៉ាស៊ីន​ ដក​ប្រាក់​អេ​ធី​អឹ​ម​  ម៉ាស៊ីន​ដាក់​សាច់ប្រាក់​ សេវា​ធនាគារ​ តាម​អ៊ីនធឺណិត​និង​កម្មវិធី​សេវា​ធនាគារ​ចល័ត​ និង​សេវា​បម្រើ​អតិថិជន​ 24​ ម៉ោង​លើ​ 24​ ម៉ោង​។​​

សាខា​ថ្មី​ទាំង​ពីរ​របស់​យើង​មាន​ទីតាំង​ធំ​ទូលាយ​ សម្រាប់​ចត​យានយន្ត​ មាន​បន្ទប់​សម្រាប់​ប្រជុំ​ជា​ច្រើន​ និង​ជា​ពិសេស​មាន​បន្ទប់​សម្រាប់​រាប់​សាច់​ប្រាក់សុទ្ធ​ដើម្បី​​ផ្តល់​ជា​ទំនុកចិត្ត​បន្ថែម​ដល់​អតិថិជន​។​ ចំពោះ​បរិវេណ​ក្នុង​សាខា​វិញ​ អតិថិជន​ទាំងអស់​នឹង​ទទួល​បានការ​ស្វាគមន៍​ រាក់ទាក់​ ពី​បុគ្គលិក​របស់​ធនាគារ​ ដែល​នឹង​ រង់ចាំ​ផ្តល់​ជំនួយ​នានា​ទាក់ទង​នឹង​សេវាកម្ម​  និង​ប្រឹក្សា​យោបល់​ពី​ ផលិតផល​នានា​របស់​ធនាគារ​ ព្រមទាំង​មានការ​ពន្យល់​ណែនាំ​លោក​អ្នក​ក្នុង​ការ​បំពេញបែបបទ​ដំណើរការ​ផ្សេងៗ​។

​​សាខា​ផ្សារ​ដើម​ថ្កូវ​ស្ថិត​នៅផ្ទះ​លេខ​ 608​ ABC​ ផ្លូវ​លេខ​ 271​ ភូមិ​6​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​។​ លោក​អ្នក​ក៏​អាច​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ​ 098​ 203​ 689​ ។

​​សាខា​ឬ​ស្សី​កែវ​ស្ថិត​នៅ​ឡូ​9​ ភូមិ​ ស្ពាន​ខ្ពស់​ ផ្លូវជាតិ​លេខ​5​ សង្កាត់​ គីឡូម៉ែត្រ​លេខ​6​ ខណ្ឌ​ឬ​ស្សី​កែវ​។​លោក​អ្នក​ក៏​អាច​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ​ 098​ 203​ 659​ ។​​

មក​ដល់​ចុង​ខែមេសា​ នេះ​ ធនាគារ​ ABA​ មាន​សាខា​សរុប​ ចំនួន​45​ ទូ​ទាំង​ប្រទេស​។​ ដោយ​អនុវត្ត​តាម​យុទ្ធសាស្ត្រ​ក្នុង​ការ​ពង្រីក​សាខា​ ធនាគារ​ ABA​ គ្រោង​នឹង​បើក​សាខា​ 8​ បន្ថែម​ទៀត​រហូត​ដល់​បំណាច់​ឆ្នាំ​នេះ​ ទៅ​ដល់​ទីរួមស្រុក​នានា​ដែល​មាន​តម្រូវការ​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​ទំនើប​។​