ABA​ត្រូវ​បាន​ទទួលស្គាល់​ជា​ធនាគារ​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​2017

20/01/2017

ABA​ត្រូវ​បាន​ទទួលស្គាល់​ជា​ធនាគារ​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​2017ABA​ត្រូវ​បាន​ទទួលស្គាល់​ជា​ធនាគារ​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​2017

ធនាគារ​ ABA​ ត្រូវ​បាន​ឧទ្ទេសនាម​ជា​ ធនាគារ​ហិរញ្ញវត្ថុ​ពាណិជ្ជកម្មដ៏ឆ្នើមបំផុត​ប្រចាំឆ្នាំ​ 2017​ ក្នុង​ប្រទេស​កម្ពុជា​ពី​ទស្សនាវដ្ដី​លំដាប់ថ្នាក់​ពិភពលោក​ ដ៏​ល្បីឈ្មោះ​គឺ​ Global​ Finance​។​​

ក្រុមប្រឹក្សា​វិនិច្ឆ័យ​របស់​ ទស្សនាវដ្ដី​ Global​ Finance​ បាន​ជ្រើសរើស​អ្នក​ទទួល​ជ័យ​លា​ភី​ដោយ​ផ្អែក​លើស​មិ្ធ​ផល​របស់​ធនាគារ​ និង​ការ​វិភាគ​ អម​ដោយ​អ្នកជំនាញ​នានា​។​ លក្ខ​ខ័​ណ្ឌ​សម្រាប់​ជ្រើសរើស​ជ័យ​លា​ភី​រួម​មាន​ បរិមាណ​នៃ​ប្រ​តិ្ត​ប​ត្តិ​ការ​  វិសាល​គម​នៃ​ការ​គ្របដណ្តប់​ជាស​កល​ សេវាកម្ម​អតិថិជន​ តម្លៃ​ដែល​បានការ​ប្រកួតប្រជែង​ខ្ពស់​ និង​បច្ចេកវិទ្យា​ដែល​ពោរពេញ​ដោយ​ការ​ច្នៃប្រឌិត​ខ្ពស់​។

​​ជ័យ​លា​ភី​នេះ​ស​ឲ្យ​ឃើញ​ពី​ការ​តាំងចិត្ត​ដ៏​ខ្ពស់​របស់​បុគ្គលិក​ ABA​ ក្នុង​ការ​គាំទ្រ​សហគ្រិន​ក្នុង​ប្រទេស​ និង​សក្តានុពល​ក្នុង​ការ​នាំ​ចេញ​ទំនិញ​ទៅ​ក្រៅប្រទេស​កម្ពុជា​។​ អាស្រ័យ​ដោយ​ការ​ប្រាស្រ័យ​ ទាក់ទង​យ៉ាង​ជិត​ស្និ​ទ​ជាមួយ​អតិថិជន​របស់​ខ្លួន​ ធនាគារ​អាច​ផ្តល់​ការ​ប្រឹក្សា​យោបល់​ចំ​គោលដៅ​ និង​ដំណោះស្រាយ​បែប​ច្នៃប្រឌិត​ជូន​ដល់​អតិថិជន​ដែល​មាន​តម្រូវការ​ផ្នែក​ហិរញ្ញវត្ថុ​។​​

ពាក់ព័ន្ធ​នឹង​ការ​ ផ្ដល់​ពានរង្វាន់​នេះ​ អគ្គនាយក​ផ្នែក​ទំនាក់ទំនង​ អន្តរជាតិ​របស់​ធនាគារ​លោក​ Zhiger​ Atchabarov​ បាន​មាន​ប្រសាសន៍​ថា​ "​ការ​ទទួលស្គាល់​លក្ខណៈ​អន្តរជាតិ​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ជំហរ​ដ៏​រឹង​មាំ​របស់​យើង​ក្នុង​ទីផ្សារ​ក្នុងស្រុក​ សម្រាប់​ពាណិជ្ជកម្ម​ និង​ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​។​ យើង​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ផ្នែក​នេះ​ ហើយ​បន្ត​ណែនាំ​ជូន​នូវ​ដំណោះស្រាយ​ថ្មីៗ​ និង​ផ្តល់​ជូន​នូវ​សេវាកម្ម​ប្រកបដោយ​គុណភាព​ខ្ពស់​ដល់​អតិថិជន​របស់​យើង​។​"

​ក្នុង​ឆ្នាំ​ 2016​ ធនាគារ​ ABA​ បាន​បំពេញ​នូវ​ប្រតិបត្តិការ​នាំ​ចេញ​ នាំ​ចូល​ចំនួន​ ៣០០​ប្រតិបត្តិការ​ ដែល​មាន​តម្លៃលើស​ពី​ 66​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដែល​សហ​ការណ៍​ជាមួយ​ដៃគូរ​មក​ពី​បណ្តា​ប្រទេស​នានា​ក្នុង​ អាស៊ាន​ អឺរ៉ុប​ និង​អា​មេ​រិ​ក​ខាងជើង​។​ ធនាគារ​ ABA​ ផ្តល់​នូវ​ប្រសិទ្ធភាព​ដំណោះស្រាយ​ក្នុង​ការ​គាំទ្រ​ដំណើរការ​ពាណិជ្ជកម្ម​របស់​អតិថិជន​ដោយ​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​ដ៏​ល្អ​បំផុត​ក្នុង​ទីផ្សារ​ ការ​សហ​ការណ៍​យ៉ាង​សកម្ម​រវាង​ស្ថាប័ន​ក្នុងស្រុក​ និង​អន្តរជាតិ​ ព្រមទាំង​ការ​គាំទ្រ​យ៉ាង​សកម្ម​ពី​ភាគ​ទុ​និក​ដ៏​ធំ​បំផុត​របស់​យើង​គឺ​ ធនាគារជាតិ​កា​ណា​ដា​។​ លើស​ពី​នេះ​ នៅ​ក្នុង​រយៈពេល​ 3​ ឆ្នាំ​ចុង​ក្រោយ​នេះ​ ធនាគារ​ ABA​ បាន​ពង្រីក​ក្រុមការងារ​ហិរញ្ញវត្ថុ​  ពាណិជ្ជកម្ម​របស់​ខ្លួន​ ដោយ​ជួល​បុគ្គលិក​វិជ្ជាជីវៈ​ ដែល​មានបទពិសោធន៍​ខ្ពស់​។​

សម្រាប់​ព័​ត៍​មាន​បន្ថែម​អំពី​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​របស់​ធនាគារ​ សូម​ចុច​នូវ​តំណរ​ភា្ជ​ប់​នេះ

​អំពី​ទស្សនាវដ្ដី​ Global​ Finance៖

​ទស្សនាវដ្ដី​ Global​ Finance​ គឺជា​ ទស្សនាវដ្ដី​ប្រចាំខែ​ ហើយ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ 1987​។​ បេស​កម្ម​របស់​ទ​ស្សាវ​ដ្ដី​គឺ​ជួយ​ដល់​អ្នកដឹកនាំ​សាជីវកម្ម​ ធនាគារិក​ និង​អ្នក​វិនិយោគទុន​រៀប​គម្រោង​អាជីវកម្ម​ និង​ហិរញ្ញវត្ថុ​។​ ទស្សនាវដ្ដី​ Global​ Finance​ មាន​អ្នក​ចូល​អាន​ចំនួន​ 163​ប្រទេស​។​ មាន​ទីស្នាក់ការ​កណ្តាល​ នៅ​ទីក្រុង​ ញូយ៉ក​ ទីក្រុង​ឡុ​ង​ដ៏​ និង​ទីក្រុង​មី​ឡាន​។​ ជា​រៀងរាប់​ឆ្នាំ​ ទស្សនាវដ្ដី​ Global​ Finance​ ធ្វើការ​ជ្រើសរើស​ស្ថាប័នហិរញ្ញវត្ថុ​លើ​ពិភពលោក​។​ ពានរង្វាន់​ទាំងនេះ​ត្រូវ​បាន​ទទួលស្គាល់​ និង​ទុក​ចិត្តជា​លក្ខណៈ​ស្តង់ដា​ បញ្ជាក់​ពី​ភាព​ឆ្នើម​ក្នុង​សហគមន៍​ហិរញ្ញវត្ថុ​ទូ​ទាំង​ពិភពលោក​។​