ធនាគារ ABA ​នៅតែ​បន្តគាំទ្រ​កម្មវិធី​វប្បធម៌​ “We Are​ One”

31/10/2016

ធនាគារ ABA ​នៅតែ​បន្តគាំទ្រ​កម្មវិធី​វប្បធម៌​ “We Are​ One”ធនាគារ ABA ​នៅតែ​បន្តគាំទ្រ​កម្មវិធី​វប្បធម៌​ “We Are​ One”
ធនាគារ ABA ​នៅតែ​បន្តគាំទ្រ​កម្មវិធី​វប្បធម៌​ “We Are​ One”ធនាគារ ABA ​នៅតែ​បន្តគាំទ្រ​កម្មវិធី​វប្បធម៌​ “We Are​ One”
ធនាគារ ABA ​នៅតែ​បន្តគាំទ្រ​កម្មវិធី​វប្បធម៌​ “We Are​ One”ធនាគារ ABA ​នៅតែ​បន្តគាំទ្រ​កម្មវិធី​វប្បធម៌​ “We Are​ One”
ធនាគារ ABA ​នៅតែ​បន្តគាំទ្រ​កម្មវិធី​វប្បធម៌​ “We Are​ One”ធនាគារ ABA ​នៅតែ​បន្តគាំទ្រ​កម្មវិធី​វប្បធម៌​ “We Are​ One”
ធនាគារ ABA ​នៅតែ​បន្តគាំទ្រ​កម្មវិធី​វប្បធម៌​ “We Are​ One”ធនាគារ ABA ​នៅតែ​បន្តគាំទ្រ​កម្មវិធី​វប្បធម៌​ “We Are​ One”

​នៅ​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ​ ធនាគារ​ ABA​ បាន​ចូលរួម​ឧបត្ថម្ភ​ កម្ម​វី​ធី​ “We​ Are​ One”​  ដែល​ជា​កម្មវិធី​តាំងពិព័រណ៍​វប្បធម៌​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (ITC)​ ក្នុង​រាជធានី​ភ្នំពេញ​។​ 

​ការ​តាំងពិព័រណ៍​ឆ្នាំ​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ក្រោម​ពាក្យស្លោក​ “​វប្បធម៌​ជា​ដួង​ព្រលឹង​ជាតិ​”​ ដែល​កម្មវិធី​នេះ​មាន​គោលបំណង​លើ​កម្ពស់​ និង​ផ្តល់​ចំណេះដឹង​អំពី​វប្បធម៌​  ប្រពៃណី​ អក្សរសាស្ត្រ​ និង​កេរ្តិ៍​មរតក​ ក៏​ដូច​ជា​ដាក់​បញ្ចូល​តួនាទី​របស់​​យុវជន​ទៅ​ក្នុង​ការងារ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។​ ជាង​នេះ​ទៅ​ទៀត​ កម្មវិធី​នេះ​ផ្តល់​ ​ឱកាស​ដល់​សិល្បៈករ​បុរាណ​ និង​សម័យ​ជួប​គ្នា​ដើម្បី​បង្ហាញ​អំពី​គំនិត​ និង​យោបល់​ក្នុង​ការ​ការពារ​ អភិរក្ស​ និង​ថែរក្សា​វប្បធម៌​សិល្បៈ​របស់​ជាតិ​យើង​។​ 

​ធនាគារ​ ABA​ បាន​ដើរតួ​នាទី​ជា​អ្នក​ឧបត្ថម្ភ​ធំ​នៅ​ក្នុង​កម្មវិធី​នេះ​ ហើយ​ក៏​មាន​បង្កើត​ កម្មវិធី​បន្ថែម​មួយទៀត​គឺ​ការ​ប្រកួត​គូររូប​ផង​ដែរ​។​ នៅ​ក្នុង​កម្ម​វី​ធី​នេះ​ អ្នកចូលរួម​ត្រូវ​ បង្ហាញ​គំនិត​ខ្លួនឯង​ផ្ទាល់​ និង​ត្រូវ​ប្រើ​អារម្មណ៍​ស្រមើស្រមៃ​របស់​ខ្លួន​ដើម្បី​គូររូប​  ពោល​គឺ​ត្រូវ​ពាក់ព័ន្ធ​ទៅ​នឹង​ប្រធានបទ​ផ្ទាល់​។​ គំនូរ​ដែល​គូរ​រួច​នឹង​ត្រូវ​ដាក់​តាំងនៅ​សាល​ពិព័រណ៍​គំនូរ​ផ្ទាល់​ហើយ​អ្នក​ឈ្នះ​នឹង​ទទួល​បាន​រង្វាន់​ជា​ទឹកប្រាក់​ពី​ធនាគារ​ ABA​ នៅ​ចុងបញ្ចប់​នៃ​កម្មវិធី​។​

​នៅ​ក្នុង​កម្មវិធី​នេះ​ មានការ​សំដែង​ជា​ច្រើន​ ដូច​ជា​ការ​សំដែង​របាំ​ខ្មែរ​បុរាណ​ ការ​​រាំ​ចង្វាក់​សម័យ​ទំនើប​ និង​ការ​ច្រៀង​ចំរៀង​បែប​ប្រពៃណី​ខ្មែរ​ផ្សេងៗ​ទៀត​ផង​ដែរ​។​ 

​កម្មវិធី​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​ គឺ​មាន​អ្នកចូលរួម​រហូត​ទៅ​ដល់​ ១៥០០​ នាក់​ មក​ពី​ស្ថាប័ន​នានា​ ដូច​ជា​ មហាវិទ្យាល័យ​ អង្គការ​ ស្ថាប័នឯកជន​ដែល​បាន​ចូលរួម​​ដើម្បី​ពិភាក្សា​ និង​ចែករំលែក​បទ​ពិសោធន៍​ពាក់ព័ន្ធ​នឹង​ការងារ​ និង​ការ​ការពារ​ ​វប្បធម៌​សិល្បៈ​ជាតិ​។​ នា​ឱកាស​នោះ​មានការ​ថ្លែង​សុន្ទរកថា​បើក​កម្មវិធី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ ​ឯកឧត្តម​ ហ៊ុន​ ម៉ា​នី​ ប្រធាន​សហព័ន្ធ​សហភាព​យុវជន​កម្ពុជា​  និង​ជា​តំណាងរាស្ត្រ​ មណ្ឌល​កំពង់ស្ពឺ​ ហើយ​ក៏​មាន​វត្តមាន​របស់​ឯកឧត្តម​ ប្រាក់​ សុខុម​ តំណាង​មក​ពី​​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​តំណាង​របស់​ ឯកឧត្តម​ ថោ​ង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ផង​ដែរ​។​

​ចូលរួម​សំដែង​មតិ​នា​ក្នុង​ឱកាស​នោះ​ដែរ​ អ្នក​នាង​ ធី​ម​ រូ​ម​នី្ន​ ប្រធាន​សាខា​ធនាគារ​ ABA​ សាខា​ទួល​គោក​ បាន​លើក​ ឡើង​ថា​  ធនាគារ​ ABA​  មាន​មោទនភាព​ដែល​បាន​​ចូលរួម​គាំទ្រ​សកម្មភាព​វប្បធម៌​បែប​នេះ​ ព្រោះថា​កម្មវិធី​នេះ​មិន​ត្រឹមតែ​ជួយ​ ​លើកកម្ពស់​វប្បធម៌​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​បាន​ជួយ​ឲ្យ​យុវជន​មានការ​យល់​ដឹង​អំពី​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​ការ​អភិរក្ស​វប្បធម៌​ដ៏​រុងរឿង​របស់​ជាតិ​យើង​ផង​ដែរ​។​ ​ការ​រីក​ចម្រើន​ផ្នែក​សិល្បៈ​ទាំង​បុរាណ​ និង​សម័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​បង្ហាញ​​ឲ្យ​ឃើញ​ពី​ភាព​លូតលាស់​នៅ​ក្នុង​គ្រប់​វិស័យ​ ហើយ​ការ​គាំទ្រ​ចំពោះ​វិស័យ​សិល្បៈ​ និង​វប្បធម៌​ជាតិ​ជា​កត្តា​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ភាព​រីក​ចម្រើន​ប្រកបដោយ​ភាព​ សុខដុមរមនា​។​