សាខាសង់ត្រាល់របស់ធនាគារABA ផ្លាស់ប្តូររូបរាងថ្មីបានបើកដំណើរការហើយ

29/08/2016

សាខាសង់ត្រាល់របស់ធនាគារABA ផ្លាស់ប្តូររូបរាងថ្មីបានបើកដំណើរការហើយសាខាសង់ត្រាល់របស់ធនាគារABA ផ្លាស់ប្តូររូបរាងថ្មីបានបើកដំណើរការហើយ

សាខាសង់ត្រាល់របស់​ ធនាគារ ABA បានផ្លាស់ទៅទីតាំងថ្មី ទៅទល់មុខអាគារចាស់ពីមុន តាមបណ្តោយមហាវិថីព្រះមុនីវង្ស។ សាខាសង់ត្រាល់ ទីតាំងថ្មីនេះបានបើកបំរើសេវាធនាគារយ៉ាងពេញលេញ និងប្រកបដោយបច្ចេកវិទ្យាទំនើបចុងក្រោយ ជូនអតិថិជនតាំងពីចុងខែកក្កដាមកម្លេះ។ ទីតាំងថ្មីបានរៀបចំឡើងដោយមាន កន្លែងចតឡាននៅខាងក្រៅយ៉ាងទូលាយ និង បរិវេណទទួលភ្ញៀវនៅខាងក្នុងយ៉ាងមានផាសុកភាព។ ពោរពេញដោយបរិយាកាសស្រទន់ រួមផ្សំនឹងសាឡុងដ៏ទន់ល្មើយ ធ្វើឲ្យអតិថិជនដែលអង្គុយរង់ចាំ នៅពីមុខបញ្ជរបេឡាករ និង កន្លែងបំរើសេវាអតិថិជន ទាំង 14ទទួលបាននូវអារម្មណ៏ ផាសុខភាព បាត់អស់ភាពនឿយហត់ ក្រោមស្នាមញញឹមរាក់ទាក់ដ៏កក់ក្តៅរបស់បុគ្គលិក ដែលបានបណ្តុះបណ្តាលច្បាស់លាស់ ប្រកបវិជ្ជាជីវៈខ្ពស់។ នៅជាន់ទី 1 របស់សាខា សង់ត្រាល់ គឺជាកន្លែងទទួលភ្ញៀវពិសេស ដែលប្រើប្រាស់សេវាកម្មអាទិភាពរបស់ធនាគារ ។

លោកស្រី Adel Leilanie G. Legarta ប្រធានសាខាសង់ត្រាល់ធនាគារ ABA បានមានប្រសាសន៏ថា “ការផ្លាស់ប្តូររបស់សាខាសង់ត្រាល់នេះ ក៏ឆ្លុះបញ្ចាំងឲ្យឃើញពីការរីកចម្រើនសេដ្ឋកិច្ចកម្ពុជាផងដែរ” លោកស្រីបានបន្ថែមទៀតថា “សម្រាប់អតិថិជនរបស់សាខាសង់ត្រាល់ យើងក៏បានយកចិត្តទុកដាក់អភិវឌ្ឍមួយកំរិត ដើម្បីផ្តល់សេវាកម្មដែលល្អបំផុត”

គន្លឹះសំខាន់នៃការផ្លាស់ប្តូរទីតាំងនេះ គឺសំដៅធ្វើយ៉ាងណា ដើម្បីផ្តល់ជូនសេវាកម្មឲ្យកាន់តែល្អប្រសើរទ្វេរដង ប្រកបដោយបច្ចេកវិទ្យាទំនើប និង ផ្តល់ជាដំណោះស្រាយ ដល់អតិថិជនឲ្យកាន់តែងាយស្រួល ក្នុងការប្រើប្រាស់សេវាកម្មធនាគារដោយខ្លួនឯង។ ជាងនេះទៅទៀតម៉ាស៊ីនATMដែលមានស្រាប់របស់យើង អាចឲ្យអតិថិជនប្រើប្រាស់សេវាធនាគារបានច្រើនប្រភេទដោយខ្លួនឯង បញ្ជរសេវាកម្ម ស្ថិតនៅទីតាំងស្វ័យសេវា អាចឲ្យពួកគាត់ដកប្រាក់ ដាក់ប្រាក់ និង ធ្វើការទូទាត់ផ្សេងៗ ពេញមួយថ្ងៃ 24ម៉ោងបានផងដែរ។ ពិតណាស់បុគ្គលិករបស់យើង ក៏នៅជិតអតិថិជន ដើម្បីជួយបង្ហាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះៗ។

សាខាសង់ត្រាល់របស់ ធនាគារ ABA ស្ថិតនៅអាគារលេខ #298 ABCD មហាវិថីព្រះមុនីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ និង មានទូរស័ព្ទទាក់ទងលេខ 098 203 199។

ការបើកដំណើរការជាថ្មី របស់សាខាសង់ត្រាល់ ក៏ស្របពេលនឹងព្រិត្តិការណ៏សំខាន់របស់ ធនាគារ ABA ដែរ  ពោលគឺកាលពីខែឧសភាកន្លងមក មានព្រឹត្តិការណ៏សំខាន់ជាប្រវត្តិសាស្រ្ត សម្រាប់ឧស្សាហកម្មធនាគារកម្ពុជា ដោយធនាគារជាតិកាណាដាបានបង្កើនភាគទុនពី 42% ទៅដល់ 90% ក្នុងធនាគារABA ដែលព្រឹត្តិការណ៏នេះ បានធ្វើឲ្យស្ថាប័ននេះ ក្លាយជាស្ថាប័នហិរញ្ញវត្ថុអាមេរិកខាងជើង ដំបូងគេកាន់កាប់ភាគទុនច្រើនជាងគេ ក្នុងធនាគារកម្ពុជា។ គិតមកត្រឹមថ្ងៃទី31 ខែកក្កដា ឆ្នាំ 2016 ធនគារ ABA មានទ្រព្យសកម្មសរុប 1.005 ពាន់លានដុល្លាអាមេរិក កើនឡើង 25% បើប្រៀបធៀបនឹងឆ្នាំមុន ខណៈចំនួនគណនីបច្ចុប្បន្នមានជាង 111,000។ ពីឆ្នាំ 2014 -2016 ធនាគារABA ត្រូវបានទទួលកត្តិយសក្នុងនាមជា ធនាគារល្អប្រសើរបំផុតនៅកម្ពុជា ដោយស្ថាប័នបោះពុម្ពផ្សាយ ហិរញ្ញវត្ថុលំដាប់ពិភពលោក ដូចជា ទស្សនាវដ្តី the Banker Euromoney និង Global Finance។