ធនាគារ ABA ឈ្នះពានរង្វាន់ “ធនាគារល្អប្រសើរបំផុត នៅកម្ពុជាប្រចាំឆ្នាំ2015” ពីទស្សនាវដ្តី Euromoney

17/07/2015

ធនាគារ ABA ឈ្នះពានរង្វាន់ “ធនាគារល្អប្រសើរបំផុត នៅកម្ពុជាប្រចាំឆ្នាំ2015” ពីទស្សនាវដ្តី Euromoneyធនាគារ ABA ឈ្នះពានរង្វាន់ “ធនាគារល្អប្រសើរបំផុត នៅកម្ពុជាប្រចាំឆ្នាំ2015” ពីទស្សនាវដ្តី Euromoney

ទីក្រុងហុងកុង ថ្ងៃទី17 ខែកក្កដា ឆ្នាំ2015៖  ធនាគារ ABA ត្រូវបានឧទ្ទេសនាមថាជា “ធនាគារល្អប្រសើរបំផុតនៅកម្ពុជា ប្រចាំឆ្នាំ2015” ដោយទស្សនាវដ្ដីហិរញ្ញវត្ថុដ៏ល្បីល្បាញមួយ ឈ្មោះថា Euromoney។

នេះគឺជាលើកទីពីរហើយគិតចាប់តាំងពីឆ្នាំ2014 មកដែល ទស្សនាវដ្តីនេះ បានប្រគល់ពានរង្វាន់កិត្តិយសលំដាប់កំពូល នេះដល់ធនាគារ ABA នៅក្នុងពិធីប្រគល់ពានរង្វាន់សម្រាប់ អ្នកទទួលបានជ័យលាភីទូទាំងអាស៊ីដែលបានរៀបចំឡើង នៅសណ្ឋាគារ Island Shangri-La ទីក្រុងហុងកុង កាលពី ថ្ងៃទី16 ខែកក្កដាដែលជាផ្នែកមួយនៃរាត្រីសមោសរទទួល ពានរង្វាន់ឧត្តមភាពប្រចាំឆ្នាំរបស់ទស្សនាវដ្តី Euromoney។

លោក Madi Akmambet នាយកប្រតិបត្តិនៃធនាគារ ABA បានមានប្រសាសន៍ថា “លទ្ធផលចុងក្រោយបំផុតរបស់ យើងបង្ហាញអំពីភាពជោគជ័យនៃគំរូអាជីវកម្មរបស់ធនាគារ ABA។ ឆ្នាំមុនគឺជាឆ្នាំដែលមានភាពមមាញឹកយ៉ាងខ្លាំងប៉ុន្តែ ក៏ជាឆ្នាំដែលមានភាពជោគជ័យបំផុតមួយផងដែរសម្រាប់ ធនាគារយើង។ ដោយសារមានការសម្របសម្រួលយ៉ាងល្អប្រសើរពីសំណាក់ក្រុមការងារ ទើបយើងបានដាក់ឲ្យ ដំណើរការផលិតផលថ្មីៗជាច្រើនដោយជោគជ័យ លើកកម្ពស់គុណភាពសេវា បង្កើតនិងពង្រឹងទំនាក់ទំនង ប្រកបដោយទំនុកចិត្តជាមួយស្ថាប័នហិរញ្ញវត្ថុ អន្តរជាតិ ព្រមទាំងបានបន្តអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងហានិភ័យផងដែរ។”
លោកបានបន្ថែមទៀតថា “ជាលទ្ធផល ធនាគារ ABA បានទទួលលទ្ធផលគួរឲ្យកត់សម្គាល់ និងកាន់តែមានស្ថិរភាព ដែលនាំឲ្យមានការកើនឡើងនូវចំនួនអតិថិជនថ្មីៗផងដែរ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមការងារទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារ របស់ខ្លួន ក៏ដូចជាចំពោះអតិថិជនដ៏មានតម្លៃ របស់យើងដែលបានផ្ដល់ទំនុកចិត្តចំពោះយើងដែរ។”

នៅក្នុងកំណត់ត្រាអំពីពានរង្វាន់ធនាគារឆ្នើម ទស្សនាវដ្ដី Euromoney បានលើកឡើងថា “លទ្ធផលជាក់ច្បាស់បាន បង្ហាញថាស្ថាប័នដែលឈ្នះនិងមានការរីកចម្រើនរហ័សក្នុងវិស័យហិរញ្ញវត្ថុកម្ពុជាគឺ ធនាគារ ABA ។ មានមូលដ្ឋាន ក្នុងប្រទេស ជាស្ថាបន័ផ្តល់កម្ចី ហើយមានសក្តានុពលពង្រីកការទិញមូលធនពី30% ទៅ 42%ដោយធនាគារជាតិ នៃកាណាដានៅខែមករា ហើយនៅចុងឆ្នាំមុន ABA ក៏បានប្រកាសពីទ្រព្យសកម្មរបស់ខ្លួនកើន ដល់500លានដុល្លារ ព្រមទាំងកំណើនប្រាក់ចំណូល 7.5លានដុល្លាក្នុងឆ្នាំ2014 តួរលេខទាំងនេះគឺគ្រប់គ្រាន់ក្លាយជាអ្នកឈ្នះ ក្នុងឆ្នាំនេះជាថ្មីម្តងទៀត។ នៅឆ្នាំ2015 ធនាគារ ABA ត្រូវបានរំកិល និង វិវឌ្ឍខ្លួនជាប្រព័ន្ធធនាគារពហុទំនាក់ទំនង ដោយអនុញ្ញាតឱ្យ អតិថិជនរបស់ខ្លួនប្រើប្រាស់សេវាធនាគារ តាមរយៈ អ៊ីនធឺណិតឬ ទូរស័ព្ទដៃ របស់ពួកគេ បានគ្រប់ពេលវេលាដោយមិនកំនត់។"

ការទទួលបានពានរង្វាន់នេះ គឺជាការឆ្លុះបញ្ចាំងអំពីការផ្តល់ជូនដ៏សមស្របមួយនូវផលិតផលប្រកបដោយ បច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ និងសេវាអតិថិជនដ៏ល្អវិសេសរបស់ធនាគារនេះ។

ពានរង្វាន់ទស្សនាវដ្ដី Euromoney ចូលរួមក្នុងការធ្វើជាម្ចាស់ពានរង្វាន់ដែលធនាគារ ABA បានទទួលកាលពីលើកមុន។ ធនាគារ ABA បានឈ្នះពានរង្វាន់ជា “ធនាគារល្អប្រសើរបំផុតប្រចាំឆ្នាំ2014” កាលពីឆ្នាំមុនហើយត្រូវបានឧទ្ទេសនាម ថាជា “ធនាគារកម្ពុជាប្រចាំឆ្នាំ2014” ដោយទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker។ ធនាគារABA ក៏ទទួលបានការ កោតសរសើរថាជា “ធនាគារឆ្នើមនៅកម្ពុជាប្រចាំឆ្នាំ2015” ពីទស្សនាវដ្ដី Global Finance។ ពានរង្វាន់នេះក៏បានបង្ហាញ អំពីគោលជំហរដ៏រឹងមាំរបស់ធនាគារ ABA នៅក្នុងទីផ្សារ ក៏ដូចជាបំណងប្រាថ្នារបស់ខ្លួនក្នុងការក្លាយជាធនាគារ ឆ្នើមសម្រាប់អតិថិជនផងដែរ។