ABAបានមកដល់តំបន់អូរបែកក្អម រាជធានីភ្នំពេញជាមួយសាខាថ្មី

02/06/2015

ABAបានមកដល់តំបន់អូរបែកក្អម រាជធានីភ្នំពេញជាមួយសាខាថ្មីABAបានមកដល់តំបន់អូរបែកក្អម រាជធានីភ្នំពេញជាមួយសាខាថ្មី

នៅថ្ងៃទី 2 ខែមិថុនា ឆ្នាំ 2015 ធនាគារ ABA ដែលជាធនាគារ ពាណិជ្ជឈានមុខមួយ នឹងបើកសាខាថ្មីរបស់ខ្លួន ក្នុងតំបន់ អូរបែកក្អមនៅរាជធានីភ្នំពេញ ស្ថិតតាមបណ្តោយផ្លូវលេខ 271 ទល់មុខវិទ្យាល័យ ជាស៊ីម សាមគ្គី។  សាខាថ្មីនេះមាន បំណងគ្របដណ្តប់តំបន់ប្រជុំជនមួយនេះដោយជួយផ្តល់ ដំណោះស្រាយផ្នែកហិរញ្ញវត្ថុដ៏ទំនើប ។

ដូចគ្នានឹងសាខាឯទៀតដែរ សាខាអូរបែកក្អមនឹងផ្តល់ សេវាកម្ម និងផលិតផលធនាគារដែលពេញលក្ខណៈរួម មានការដាក់ប្រាក់បញ្ញើច្រើនប្រភេទកម្ចីច្រើនប្រភេទ សម្រាប់អាជីវកម្ម កាតទូរទាត់ សេវាហិរញ្ញប្បទាន ពាណិជ្ជកម្មសេវាផ្ទេរប្រាក់ដ៏សំបូរបែប ជាដើម។ សាខានេះក៏មានផងដែរនូវ ABA ស្វ័យសេវាដូចជា ATM និង ម៉ាស៊ីនដាក់ សាច់ប្រាក់ Cash-in  ដែលអាចឲ្យអតិថិជនអាចប្រតិបត្តិការសាច់ប្រាក់របស់ខ្លួនបានគ្រប់ពេល 24/7។

ការបើកបំរើសេវានៅសាខានេះ គឺអនុញ្ញាតឲ្យធនាគារABAអាចចាប់យកឱកាសដែលកើតមានពីយុទ្ធសាស្រ្តអភិវឌ្ឍន៍ រាជធានីភ្នំពេញ។ ធនាគារ រំពឹងថាសកម្មភាពពាណិជ្ជកម្មនឹងកើនឡើងនៅក្នុងតំបន់នេះនាពេលអនាគត។

សាខាអូរបែកក្អម ស្ថិតនៅទីតាំងផ្ទះលេខ 19BC ផ្លូវ 271 (វិថីយោធពលខេមរភូមិន្ទ) សង្កាត់ បឹងសាឡាង ខ័ណ្ឌទួលគោក ភ្នំពេញ និងក្រោមការដឹកនាំរបស់ប្រធានសាខាលោក ណាក់ រតនៈ ។ ឥឡូវនេះអាចទាក់ទងតាមលេខ 098 203 799។

បច្ចុប្បន្នធនាគារ ABA បានពង្រីកសាខាដល់ចំនួន 28 ហើយនៅទូទាំងប្រទេសកម្ពុជាក្នុងគម្រោងចំនួន 41 ដែលនឹង សម្រេចឲ្យបាននៅឆ្នាំ 2017ខាងមុខ។ ធនាគារមានឆន្ទៈក្នុងការបើកសាខាបន្តបន្ទាប់ទៀតនៅតាមតំបន់ដែលមាន តម្រូវការសេវាធនាគារខ្ពស់នៅដំណាច់ឆ្នាំនេះ។