សាខាការិយាល័យកណ្តាលធនាគារ ABA – ការកែលម្អ ជួសជុលកែលម្អដើម្បីបំពេញតម្រូវការអតិថិជន

21/01/2013

ធនាគារ ABA មានក្តីសោមនស្សរីករាយក្នុងការប្រកាស​ ការបើកជាថ្មីសាខាការិយាល័យកណ្តាល​នៅរាជធានី ភ្នំពេញក្រោយពីការជួលជុលកែលម្អដោយមានការ រចនាថ្មីនិងកាន់តែល្អប្រសើរជាងមុន។

ការិយាល័យនេះមានទីតាំងដដែលនៅអគារលេខ 148 មហាវិថីព្រះសីហនុ។ធនាគារ ABA បន្តផ្តល់សេវា​យ៉ាងច្រើន​ និងផ្តល់ជំនួយផ្ទាល់ជាមួយប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនង អតិថិជន។ សាខាដែលបានជួសជុល​កែលម្អ​មានបំពាក់បរិក្ខារ ទំនើបដូចជា ដាក់បញ្ជរបេឡាករបន្ថែម កន្លែងរង់ចាំងាយស្រួល និងមានពន្លឺ កន្លែង​សម្រាប់សាកសួរពីសេវាហិរញ្ញវត្ថុដូចជាប្រាក់បញ្ញើ ការរាប់សាច់ប្រាក់ និងបន្ទប់ឯកជន សម្រាប់ជំនួប​ផ្សេង​បន្ថែមទៀត។

លោក Azhikhanov នាយកប្រតិបត្តិរបស់ធនាគារABA បានមានប្រសាសន៍ថា “សាខា ការិយាល័យ​កណ្តាល​របស់យើងជា “មុខមាត់” ពិតរបស់ធនាគារ ABA និងបំពេញតាមតម្រូវការ ទាំងអស់​អោយមានសេវាប្រសើរបំផុត និងកិច្ចសហប្រតិបត្តិការមានប្រសិទ្ធភាព។ យើងបាន​ព្យាយាមអនុវត្តការរចនាឲ្យ​ល្អប្រណិតបំផុត និងរួមបញ្ចូល​ជាមួយបច្ចេកវិទ្យាទំនើប ហើយមាន សង្ឃឹមយ៉ាងពិតប្រាកដថា អតិថិជនដ៏មាន​តម្លៃរបស់យើងនឹងចូលចិត្ត​មុខមាត់ថ្មីរបស់សាខា ការិយាល័យកណ្តាល។ ដោយមានការិយាល័យទូលាយ និង​ទីតាំងផ្តល់សេវាយ៉ាង​ល្អ​ប្រណិត យើងប្រាកដណាស់ នឹងអាចផ្តល់សេវាកាន់តែល្អប្រសើរជូនអតិថិជន​របស់យើង។”

អំពីធនាគារ ABA៖

ធនាគារ ABA ត្រូវបាន​​បង្កើតឡើងនៅឆ្នាំ1996 ជាធនាគារវឌ្ឍនៈភាពអាស៊ីចំកាត់។ ចាប់តាំង​ពីឆ្នាំ2007នោះ​មក ធនាគារ ABA បានពង្រីកសាខា​ដោយផ្តោតលើវិស័យធនាគារឯកត្តជន និងមានគោលបំណងផ្តល់សេវា​ធនាគារ​អាចពឹងអាស្រ័យបាន ងាយស្រួលប្រើប្រាស់ និង​​ប្រកប ដោយ​បច្ចេកវិទ្យាទំនើបនៅទូទាំងប្រទេសកម្ពុជា។

ដោយមានផ្តល់សេវាវិស័យធនគារសម្រាប់ក្រុមហ៊ុន និងឯកត្តជននៅក្នុងប្រទេសកម្ពុជារយៈពេល ដប់ប្រាំឆ្នាំ ធនាគារ ABA ផ្តល់ផលិតផល និងសេវាដែលបានរៀបចំឡើងដើម្បីផ្តល់អត្ថប្រយោជន៍ ដល់គ្រប់វិស័យ​របស់​សហគមន៍កម្ពុជាចាប់ពីកម្ចីសម្រាប់អាជីវកម្ម រហូតដល់ឥណទានទិញ ទោចក្រយានយន្ត និងគណនីចរន្ត​រហូតដល់ប្រាក់បញ្ញើមានការប្រាក់ថេរ។ ផលិតផលនីមួយៗ និងគ្រប់ផលិតផលដែលធនាគារ ABA ផ្តល់ជូន ត្រូវបានកែសម្រួលយ៉ាងប្រុងប្រយ័ត្ន​ដើម្បីបំពេញ តាមតម្រូវការទីផ្សារកម្ពុជា។

នៅឆ្នាំ2012 ទស្សនាវដ្តី Asian Banking & Finance Magazine បានផ្តល់ពានរង្វាន់ជូនធនាគារ ABA ជា ធនាគារបច្ចេកវិទ្យា និងប្រតិបត្តិ ក្នុងស្រុកប្រចាំឆ្នាំនៅកម្ពុជា ខណៈដែលនៅឆ្នាំ2011 ធនាគារ ABA ជាធនាគារកម្ពុជាទីមួយ​ទទួលបានពានរង្វាន់ Cambodian ធនាគារលក់រាយប្រចាំ ឆ្នាំ។ នៅឆ្នាំដដែលនោះ ធនាគារ ABA បានទទួលពានរង្វាន់មាសផ្នែកទូទាត់សាច់ប្រាក់ជាសកល និងការគ្រប់គ្រងសាច់ប្រាក់​ប្រចាំឆ្នាំ2010 ពីធនាគារ HSBC (HSBC Global Payments and Cash Management 2010 Golden Award) Banking & Finance ពានរង្វាន់ធនាគារលក់រាយ)។

បច្ចុប្បន្ន ធនាគារ ABA មានសាខាចំនួនដប់មួយនៅក្នុងប្រទេស រួមមានចំនួនប្រាំបីនៅក្នុងរាជធានី ភ្នំពេញ។

ផ្នែកទីផ្សារធនាគារ ABA
អ៊ីមែល៖ marketing(at)ababank.com
វែបសាយត៍៖ www.ababank.com