ធនាគារ ABA ពង្រីកសេវាទៅដល់តំបន់ព្រំដែន និងលើកកម្ពស់ បណ្តាញក្នុងតំបន់តាមរយៈការបើកសាខាថ្មីច

12/11/2014

ធនាគារ ABA ពង្រីកសេវាទៅដល់តំបន់ព្រំដែន និងលើកកម្ពស់ បណ្តាញក្នុងតំបន់តាមរយៈការបើកសាខាថ្មីចធនាគារ ABA ពង្រីកសេវាទៅដល់តំបន់ព្រំដែន និងលើកកម្ពស់ បណ្តាញក្នុងតំបន់តាមរយៈការបើកសាខាថ្មីច

ធនាគារ ABA ដែលជាធនាគារពាណិជ្ជកម្មឈានមុខគេមួយ បានប្រកាសបើកសាខាថ្មីរបស់ខ្លួនចំនួនបីបន្ថែមទៀតនៅតាមបណ្តាខេត្តនានា ដែលក្នុងនោះសាខាចំនួនពីរបើកនៅក្រុងប៉ោយប៉ែតជាប់ព្រំដែនថៃ និងខេត្តស្វាយរៀងជាប់ព្រំដែនវៀតណាម។ សាខាទីបីស្ថិតនៅក្នុងទីរួមខេត្តកំពង់ឆ្នាំងប្រទេសកម្ពុជា។

ថ្ងៃនេះ សាខាថ្មីទាំងបីនេះនឹងបម្រើសេវាជូនអតិថិជនប្រកបដោយស្តង់ដារខ្ពស់បំផុត ព្រមទាំងផ្តល់ជូននូវកញ្ចប់សេវាពេញលេញរបស់ធនាគារ ABA រួមមានដូចជាការបើក និងការថែទាំគណនី ការផ្តល់ឥណទាន និងដាក់ប្រាក់បញ្ញើ ការចេញប័ណ្ណទូទាត់ ការភ្ជាប់សេវាធនាគារតាមអ៊ីនធឺណិត ព្រមទាំងសេវាផ្សេងៗជាច្រើនទៀត។ ចំពោះសេវា ២៤ម៉ោង/៧ថ្ងៃ អតិថិជនអាចប្រើប្រាស់ម៉ាស៊ីន ATM របស់ធនាគារ ABA ដើម្បីដកសាច់ប្រាក់ និងម៉ាស៊ីនដាក់សាច់ប្រាក់សម្រាប់ការដាក់ប្រាក់បញ្ញើទៅក្នុងគណនីធនាគារ ABA ព្រមទាំងធ្វើការទូទាត់វិក្កយបត្រផ្សេងៗជាច្រើនទៀតផងដែរ។

សាខាក្រុងប៉ោយប៉ែតមានទីតាំងស្ថិតនៅអគារលេខ A០៩២ ផ្លូវជាតិលេខ ៥ ភូមិប៉ាលិលេយ្យ២ ខេត្តបន្ទាយមានជ័យ និងគ្រប់គ្រងដោយលោក ទ្រី សំណាង ជាប្រធានសាខា។ លោកអ្នកអាចទាក់ទងទៅសាខានេះ តាមរយៈទូរស័ព្ទលេខ +៨៥៥ (០)៩៨ ២០៣ ០១៩។

សាខាក្រុងស្វាយរៀងស្ថិតនៅអគារលេខ ២០ ផ្លូវជាតិលេខ ១ ភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ដែលគ្រប់គ្រងដោយលោក សេក ចិន្តា ជាប្រធានសាខា និងអាចទាក់ទងបានតាមរយៈទូរស័ព្ទលេខ +៨៥៥ (០)៩៨ ២០៣ ០២៩។

សាខាក្រុងកំពង់ឆ្នាំងស្ថិតនៅអគារលេខ E៦១៤ ផ្លូវជាតិលេខ ៥ ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង និងគ្រប់គ្រងដោយលោក ចា រិទ្ធី ជាប្រធានសាខា និងអាចទាក់ទងបានតាមរយៈទូរស័ព្ទលេខ +៨៥៥ (០)៩៨ ២០៣ ០៣៩។

ថ្ងៃនេះ ធនាគារ ABA មានសាខាចំនួន២៥ នៅទូទាំងប្រទេសកម្ពុជា ដែលក្នុងនោះមាន ៨សាខាបានបើកដំណើរការនៅក្នុងឆ្នាំ២០១៤ នេះ។ ដោយមានគម្រោងពង្រីកសាខាជាច្រើនបន្ថែមទៀតនៅទូទាំងប្រទេស បច្ចុប្បន្ននេះ ធនាគារ ABA បានគ្របដណ្តប់នៅតាមបណ្តាខេត្តសំខាន់ៗ និងបន្តពង្រីកបន្ថែមទៀតនៅក្នុងឆ្នាំក្រោយៗទៀត។