ធនាគារ ABA គាំទ្រដល់ការប្រឡងគំនូរកម្រិតថ្នាក់ជាតិ ដើម្បីលើកកម្ពស់ការអប់រំសិល្បៈដល់យុវជន

09/06/2014

ធនាគារ ABA គាំទ្រដល់ការប្រឡងគំនូរកម្រិតថ្នាក់ជាតិ ដើម្បីលើកកម្ពស់ការអប់រំសិល្បៈដល់យុវជនធនាគារ ABA គាំទ្រដល់ការប្រឡងគំនូរកម្រិតថ្នាក់ជាតិ ដើម្បីលើកកម្ពស់ការអប់រំសិល្បៈដល់យុវជន

ធនាគារ ABA រួមជាមួយអាជីវកម្មក្នុងស្រុកផ្សេងទៀត ជាច្រើន បានគាំទ្រដល់ការការប្រឡងគំនូរកម្រិត ថ្នាក់ជាតិដែលរៀបចំដោយគ្លូបលអាតខេមបូឌា (Global Art Cambodia)។ ព្រឹត្តិការណ៍នេះបានរៀបចំ ឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ដោយមានកុមារជាង ៥០០នាក់រួមជាមួយ គ្រួសារ របស់កុមារទាំងនោះផងដែរមកប្រមូលផ្តុំ គ្នាដើម្បីរៀបចំពិធីទិវាសិទ្ធិកុមារអន្តរជាតិ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីសំណាក់សិល្បករ វ័យក្មេងដែលមានអាយុចាប់ពី ៤-១៨ឆ្នាំមកបង្ហាញ អំពី វិធីសាស្រ្តប្រកបដោយគំនិតច្នៃប្រឌិត និងប្រាជ្ញា ឈ្លាសវៃចំពោះប្រធានបទនៃការប្រកួតប្រជែង ប្រចាំឆ្នាំនេះគឺ “ព្យាបាលពិភពលោក” ។ 

លោក Zokhir Rasulov ប្រធានផ្នែកទីផ្សាររបស់ធនាគារ ABA បានមានប្រសាសន៍ថា “ទិវាកុមារ អន្តរជាតិគឺជាឱកាសដ៏ល្អមួយក្នុងការលើកកម្ពស់ការអប់រំដល់កុមារ។ ទិវានេះ នឹងជួយកុមារ ក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនតាំងពីនៅកុមារភាព ហើយអាចបង្ហាញទស្សនៈរបស់ខ្លួននៅ ក្នុងបញ្ហាមួយចំនួន ដែលជួនកាលយើងជាមនុស្សពេញវ័យជាអ្នកគ្រប់គ្រង”។

ការគំាទ្ររបស់ធនាគារ ABA នៅក្នុងព្រឹត្តិការណ៍នេះគឺជាផ្នែករួមនៃគោលនយោបាយ CSR និងគុណតម្លៃស្នូលរបស់យើង។ ធនាគារ ABA មានបំណងចូលរួមចំណែកដោយផ្ទាល់ ប្រកបដោយភាពវិជ្ជមានក្នុងប្រទេសកម្ពុជា ព្រមទាំងដើរតួនាទីជាអ្នកទទួលផលនៅក្នុង ជីវភាពរបស់អតិថិជន ក៏ដូចជាសម្រាប់ពេលអនាគតនៃប្រទេសជាតិទាំងមូលផងដែរ។ការប្រឡងគំនូរកម្រិតថ្នាក់ជាតិឆ្នាំ២០១៤ នេះ គឺជាការប្រកួតប្រជែងប្រចាំឆ្នាំលើកទី២ ដែលរៀបចំឡើងដោយ គ្លូបលអាតខេមបូឌា។ ការប្រកួតប្រជែងនេះត្រូវបានបែងចែកជាបី ប្រភេទដោយផ្អែកលើក្រុមអាយុផ្សេងៗគ្នា។ អ្នកឈ្នះពីរនាក់ក្នុងមួយក្រុមអាយុនឹងទទួលបានរង្វាន់ ដែលម្នាក់ក្នុងចំណោមពួកគេគឺសម្រាប់ពាន រង្វាន់មិនមែនគ្លូបលអាត និងម្នាក់ទៀតគឺសម្រាប់ពាន រង្វាន់គ្លូបលអាត។ អ្នកឈ្នះទាំងនេះបានទទួលពានរង្វាន់ វិញ្ញាបនបត្រ និងកាដូ និងរង្វាន់លួងចិត្ត ផ្សេងៗទៀត ហើយអ្នកចូលរួមទាំងអស់ក៏បានទទួលកាបូបដ៏ល្អផងដែរ។ អ្នកបានទទួលពាន រង្វាន់របស់ Global Art នឹងតំណាងប្រទេសកម្ពុជាទៅចូលរួមក្នុងការប្រឡងគំនូរអន្តរជាតិ នៅទីក្រុង ម៉ានីល ប្រទេសហ្វីលីពីននៅខែវិច្ឆិកាខាងមុខនេះ។

អំពីគ្លូបលអាតខេមបូឌា៖

គ្លូបលអាតខេមបូឌា គឺជាសាលារៀនសិល្បៈស្តង់ដារមួយនៅក្នុងប្រទេសកម្ពុជាដែលផ្តល់ជូននូវ កម្មវិធីលើកកម្ពស់សិល្បៈដល់កុមារ។ គ្លូបលអាតខេមបូឌានៅទីនេះដើម្បីលើកទឹកចិត្តដល់គំនិត ច្នៃប្រឌិតរបស់កុមារតាមរយៈការនាំ យកសិល្បៈទៅក្នុងជីវិតរបស់កុមារទាំងនោះ។ គ្លូបលអាត ខេមបូឌានឹងជួយអ្នកសិក្សាទាំងអស់ឲ្យរៀនសូត្រ រីកចម្រើន និងអភិវឌ្ឍប្រកបដោយភាព ច្នៃប្រឌិតនៅក្នុងបរិយាកាសរៀនសូត្រដ៏អំណោយផល និងមានការលើកទឹកចិត្តខ្ពស់។