ធនាគារ ABA បើកសាខាថ្មី របស់ខ្លួននៅ ខេត្ត កំពត

30/05/2014

ធនាគារ ABA បើកសាខាថ្មី របស់ខ្លួននៅ ខេត្ត កំពតធនាគារ ABA បើកសាខាថ្មី របស់ខ្លួននៅ ខេត្ត កំពត
Arrival of the guests of the ceremonyArrival of the guests of the ceremony
Charming Blessing danceCharming Blessing dance
Charming Blessing danceCharming Blessing dance
Opening speech of the CEO of ABA BankOpening speech of the CEO of ABA Bank
Guests of the ceremonyGuests of the ceremony
Mr. Moung Svavt, NBC Provincial Branch DirectorMr. Moung Svavt, NBC Provincial Branch Director
H.E. Khuy Khun Hou, Kampot Province GovernorH.E. Khuy Khun Hou, Kampot Province Governor
Ribbon cutting ceremony of Kampot branchRibbon cutting ceremony of Kampot branch
During the office tourDuring the office tour
Professional staff of ABA Kampot branchProfessional staff of ABA Kampot branch

កាលពីថ្ងៃសៅរ៍ ទី 24 ខែ ឧសភា ឆ្នាំ 2014 ធនាគារ ABA បាន ប្រារព្ធពិធីសម្ពោធ សាខា ខេត្ត លើកទី 9 របស់ខ្លួននៅក្នុង ប្រទេសកម្ពុជា។ ពិធីសម្ពោធ សាខាខេត្ត បានកើតឡើងដោយអមជាមួយនឹងការ ផ្ដល់អាជ្ញាប័ណ្ណ និងការកាត់ខ្សែបូរ ជាផ្លូវការ ក្រោមអធិបតីភាពលោក ម៉ូង សូវាត នាយក សាខាធនាគារជាតិនៃកម្ពុជា (NBC) ប្រចាំនៅខេត្ត កំពត និងឯកឧត្តម ខួយ ឃុនហ៊ូ ជាអភិបាល ខេត្តកំពត។ ការបើកសម្ពោធត្រូវបាន ចូលរួម ពីម្ចាស់អាជីវកម្ម ដ៏លេចធ្លោ និងមន្ត្រីរដ្ឋាភិបាល ជាន់ខ្ពស់នៅក្នុងខេត្តផងដែរ។

ក្នុងកំឡុងពេល ថ្លែងសុន្ទរកថា ក្នុងពិធីសម្ពោធ លោក Askhat Azhikhanov នាយកប្រតិបត្តិ ធនាគារ ABA បានចង្អុលបង្ហាញ ផែនការ យ៉ាងទូលំទូលាយ របស់ធនាគារ » សាខាខេត្តកំពត គឺជាសាខា ទី 18។ ដល់ឆ្នាំ 2017 យើងមានគម្រោងនឹងពង្រីករហូត ដល់ទៅ 40 សាខា។

គុណតម្លៃស្នូលនិងទស្សនៈវិស័យរបស់យើង ជួយយើងអោយធ្វើការច្បាស់លាស់ប្រកបអាជីវកម្ម ដោយតម្លាភាពជាមួយអតិថិជនជាដៃគូរបស់យើង ក៏ដូចជាការសម្រេចបាននូវគោលដៅដ៏សំខាន់របស់ យើង ជួយប្រទេសកម្ពុជានិងប្រជាជនក្នុងការប្រកប អាជីវកម្ម ដើម្បីកសាងអនាគតដ៏ត្រចះត្រចង់ របស់ខ្លួនដោយផ្តល់ជូននូវបច្ចេកវិជ្ជាកំរិតខ្ពស់អំពី សេវាធនាគារសម្រាប់ទាំងអស់គ្នា»។

នាយកសាខាធនាគារជាតិ ខេត្តកំពត និងអភិបាល ខេត្តកំពតបានគូសបញ្ជាក់នៅក្នុងសុន្ទរកថា របស់ខ្លួនថាធនាគារ ABA បានបង្ហាញពីការប្តេជ្ញាខ្ពស់ក្នុងការចូលរួមជាមួយនឹងការពង្រីក អាជីវកម្មរបស់ខ្លួននៅទូទាំងប្រទេសនិងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្តល់សេវាធនាគារ ដ៏សម្បូរបែបនិងសេវាហិរញ្ញវត្ថុនៅក្នុងខេត្ត។

ហើយនៅចុងបញ្ចប់រួមជាមួយពាក្យស្វាគមន៍របស់ធនាគារ ABA សូមអោយអ្នកគ្រប់គ្រងនិងបុគ្គលិក ទាំងអស់របស់ធនាគារទទួលបាននូវភាពជោគជ័យក្នុងប្រតិបត្ដិការអាជីវកម្មរបស់ខ្លួនអោយមាន ប្រសិទ្ធភាពនិងនិរន្តរភាព។

សាខាខេត្តកំពតរបស់ ធនាគារ ABA រំពឹងថានឹង ដើរ តួនាទីយ៉ាងសំខាន់ក្នុងផែនការយុទ្ធសាស្រ្ត រយៈពេលវែងរបស់ធនាគាររួមជាមួយនឹងគោលបំណងរបស់ធនាគារដើម្បីទទួលបាន ក៏ដូចជាការចូលកាន់តែជិតជាមួយប្រជាពលរដ្ឋ ជាពិសេសអ្នកនៅតាមតំបន់ជនបទនិង ការបង្កើនតម្រូវសេវាហិរញ្ញវត្ថុពីធនាគារ របស់ពួកគេ។

សាខានេះមានទីតាំងស្ថិត ផ្ទះលេខ 14 ផ្លូវ ឯករាជ្យ សង្កាត់ កំពង់ កណ្តាល ក្រុង កំពត។ សាខេត្តកំពតត្រូវបានគ្រប់គ្រងនិងដឹកនាំ ដោយលោក ម៉ាង សុខា ដែលជាប្រធានសាខា។សាខានេះនឹងផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏ទូធំទូលាយ និងប្រកបដោយគុណភាពខ្ពស់ លើសពីនេះសាខាមានដាក់និងទទួលបំរើនូវគ្រប់សេវាកម្មទាំងរបស់ធនាគារមានដូចជា សេវាប្រាក់បញ្ញើ សេវាផ្ទេរប្រាក់ កាត អេ ធី អឹម និងសេវាផ្សេងៗជាច្រើនទៀតដែលអាច បំពេញតំរូវការនៃការរីកចំរើនយ៉ាងរហ័សរបស់អាជីវកម្មក្នុងតំបន់។  

ការបើកសាខាខេត្តកំពតគឺបានបង្ហាញអោយឃើញពីភាពរឹងមាំ និងរីកចំរើនរបស់ធនាគារ ក្នុងការផ្តល់សេវានៅក្នុងប្រទេសកម្ពុជា ហើយវាបង្ហាញពីតំលៃស្នួលនិងភាពពិតរបស់ធនាគារ “ ដៃគូដែលលោកអ្នកជឿទុកចិត្ត” ។

សាខា ខេត្តកំពតគឺជាសាខាទីពីររបស់ធនាគារ ABA ដែលបានបើកដំណើរការនៅក្នុងឆ្នាំ ២០១៤ “ រួមជាមួយសាខាខេត្តកំពង់ស្ពឺ” ។ ការបើកសាខាបន្ថែមទៀតនិងត្រូវបាន គ្រោងទុកសម្រាប់ ពេលអនាគត។ 

ព័ត៌មានលម្អិត សម្រាប់ទំនាក់ទំនងទៅសាខា ខេត្តកំពត របស់ធនាគារ ABA:
ទូរស័ព្ទ: (855) 098 630 963 / 017 456 600
E-mail: kampot(at)ababank.com