ទទួល​បាន​ប័ណ្ណ​ទឹកប្រាក់​ 500​បាត​ ពី​ Mastercard​ និង​ Thai​ Airways!

30/01/2018

ទទួល​បាន​ប័ណ្ណ​ទឹកប្រាក់​ 500​បាត​ ពី​ Mastercard​ និង​ Thai​ Airways!ទទួល​បាន​ប័ណ្ណ​ទឹកប្រាក់​ 500​បាត​ ពី​ Mastercard​ និង​ Thai​ Airways!

អតិថិជន​ម្ចាស់​កាត​ Mastercard​ របស់​ ABA​ ជាទី​គោរព​,
យើងខ្ញុំ​មាន​សេចក្តី​រីករាយ​សូម​ប្រកាស​ជូន​នៅ​កម្ម​វី​ធី​ពិសេស​ពី​ក្រុមហ៊ុន​ Mastercard​ និង​ក្រុមហ៊ុន​ Thai​ Airways​ ដែល​នឹង​ធ្វើការ​ផ្តល់​ជូន​ប័ណ្ណ​ទឹកប្រាក់​ 500​បាត​ ពី​កម្មវិធី​ Thai​ Airways​ Cambodia​ Roadshow​។​ កម្មវិធីនេះ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ ដោយមាន "ផលិតផលថៃម៉ាកល្បីៗ" (ស្ដង់ទំនិញ D01 និង E01) ពីថ្ងៃទី1 ដល់ទី4 កុម្ភៈ 2018។

​ដោយ​មិន​ចាំបាច់​ចាប់​រង្វាន់​ ឬ​បារម្ភ​ខ្លាច​អស់ពី​ស្តុក​ អ្នក​នឹង​ទទួល​បាន​ប័ណ្ណ​ទឹកប្រាក់​មួយ​ភ្លាមៗ​ នៅ​ពេល​ដែល​អ្នកទិញ​សំបុត្រ​យន្តហោះ​របស់​ក្រុមហ៊ុន​ Thai​ Airways​ ដោយ​ប្រើប្រាស់​កាត​ Mastercard​ របស់​ ABA​ នៅ​ក្នុង​កម្មវិធី​ Airways​ Cambodia​ Roadshow​។​ ដើម្បី​មាន​សិទ្ធ​ចូលរួម​ក្នុង​កម្មវិធី​ពិសេស​នេះ​ អ្នក​ត្រូវ​តែ​ធ្វើការ​ទិញ​សំបុត្រ​មួយ​សន្លឹក​នៅ​តាម​បណ្តាញ​ភ្នាក់ងារ​របស់​ Thai​ Airways​ ទៅ​កាន់​គោលដៅ​ក្រៅពី​ក្រុង​បាងកក​ ឬ​ សំបុត្រ​ពីរ​សន្លឹក​សម្រាប់​គោលដៅ​ទៅ​កាន់​ក្រុង​បាងកក​។​

​ប័ណ្ណ​ទឹកប្រាក់​នេះ​ អាច​ចាយ​បាន​នៅ​ផ្សារ​ King​ Power​ ដែល​ជាង​ផ្សារ​លក់ទំនិញ​រួច​ពន្ធ​ធំ​ជាងគេ​បំផុត​នៅ​ប្រទេស​ថៃ​។​

​សូម​កត់​ថ្ងៃ​ទុក​ឲ្យ​ហើយ​ ដើម្បី​កុំ​ឲ្យ​បាត់បង់​ឱកាស​ទទួល​បាន​ប័ណ្ណ​ទឹកប្រាក់​ 500​បាត​ នៅ​ពេល​ដែល​អ្នកទិញ​សំបុត្រ​សម្រាប់​ដំណើរ​លើក​ក្រោយ​ពី​ Thai​ Airways!​