អបអរសាទរឆ្នាំថ្មីឆ្នាំសកល​ 2017

28/12/2016

អបអរសាទរឆ្នាំថ្មីឆ្នាំសកល​ 2017

ជូន​ចំពោះ​អតិថិជន​ជាទី​គោរព​៖​ ដោយ​ឆ្នាំ​ថ្មី​ 2017​ នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អតិថិជន​ទាំងអស់​ដែល​បាន​គាំទ្រ​យើង​រយៈពេល​ពេញ​មួយ​ឆ្នាំ​ និង​ផ្តល់​ទំនុកចិត្ត​ដល់​ធនាគារ​ ABA​។​ ការ​គាំទ្រ​របស់​លោក​អ្នក​បាន​ធ្វើ​ឲ្យ​យើង​ក្លាយជា​ធនាគារ​ ឆ្នើម​បំផុត​ប្រចាំឆ្នាំ​ ហើយ​យើង​ប្តេជ្ញា​ចិត្ត​ថា​នឹង​បន្ត​ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ និង​សេវាកម្ម​ដែល​ល្អ​ប្រសើរ​ផុត​ជូន​ដល់​អតិថិជន​គ្រប់ៗ​រូប​។​

​យើងខ្ញុំ​សូម​ជូនពរ​ឲ្យ​លោក​អ្នក​ និង​ក្រុម​គ្រួសារ​ទទួល​បាន​ភាព​រីករាយ​ ក្នុង​ឆ្នាំ​សកល​នេះ​ និង​ទទួល​បាន​នូវ​សេចក្តីសុខ​សុភមង្គល​ និង​ភាព​រុងរឿង​គ្រប់ៗ​គ្នា​!

​ដោយ​ក្តី​គោរព​ពី​យើងខ្ញុំ​​
ធនាគារ​ ABA​