រក​ឃើញ​ហើយ​ ​អតិថិជន​ទី​២​ ដែល​បាន​ឈ្នះ​ពី​កម្មវិធី​ស្ទង់​មតិ​អតិថិជន​ឆ្នាំ​ 2017

08/11/2017

រក​ឃើញ​ហើយ​ ​អតិថិជន​ទី​២​ ដែល​បាន​ឈ្នះ​ពី​កម្មវិធី​ស្ទង់​មតិ​អតិថិជន​ឆ្នាំ​ 2017រក​ឃើញ​ហើយ​ ​អតិថិជន​ទី​២​ ដែល​បាន​ឈ្នះ​ពី​កម្មវិធី​ស្ទង់​មតិ​អតិថិជន​ឆ្នាំ​ 2017

​យើងខ្ញុំ​សូម​សំដែង​ការ​អបអរសាទរ​ជា​ពិសេស​ដល់​អ្នកស្រី​ HOUR​ RATHA​ ដែល​បាន​ឈ្នះ​រង្វាន់​ iPad​ 2017​ ពី​កម្មវិធី​ស្ទង់​មតិ​អតិថិជន​ឆ្នាំ​ 2017​ របស់​ធនាគារ​ ABA!

អ្នក​នាង​ HOUR​ RATHA​ ត្រូវ​បាន​ជ្រើសរើស​ជា​អ្នក​ឈ្នះ​ តាម​រយៈ​ការ​ចាប់ឆ្នោត​ក្នុង​ចំណោម​អតិថិជន​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​សម្រាប់​ខែតុលា​នេះ​។​

​យើងខ្ញុំ​ សូម​ថ្លែងអំណរគុណ​ដល់​អតិថិជន​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ស្ទង់​មតិ​នេះ​ ហើយ​សូម​អញ្ជើញ​អតិថិជន​ដែល​បាន​បើក​គណនី​មុន​ថ្ងៃ​ទី​22​ ខែមិថុនា​ ឆ្នាំ​2017​ ចូលរួម​ក្នុង​ការ​ផ្ដល់​មតិយោបល់​ងាយៗ​ ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ iPad​ 2017​ ថ្មី​មួយ​គ្រឿង​។​ លោក​អ្នក​ គ្រាន់តែ​ចំណាយពេល​ត្រឹម​3​នាទី​ ដើម្បី​ផ្ដល់​មតិយោបល់​ងាយៗ​ នោះ​ឈ្មោះ​លោក​អ្នក​ នឹង​ត្រូវ​បញ្ចូល​ទៅ​ក្នុង​ការ​ចាប់ឆ្នោត​ដោយ​ស្វ័យប្រវត្តិ​។​

ដើម្បី​ចាប់ផ្ដើម​ សូម​ចុច​ប៊ូ​តុង​ “​ចាប់ផ្តើម​ផ្តល់​មតិ​”​ ខាងក្រោម​។​ សូម​ជួប​តែ​សំណាងល្អ​ និង​សូម​អរគុណ​សម្រាប់​ការ​ប្រើប្រាស់​សេវាកម្ម​ធនាគារ​ ABA​។​