គណនីជួញដូរតាមទូរស័ព្ទ

នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ វិនិយោគិន​រូបវន្តបុគ្គល​អាច​បើក​គណនី​ជួញដូរ​តាម​ទូរស័ព្ទ​ សម្រាប់​សកម្មភាព​ជួញដូរ​មូល​ប​ត្រ​ធ្វើ​អាជីវកម្ម​ជួញដូរ​។​ គណនី​នេះ​បើក​បាន​ភ្លាមៗ​ ដោយ​មិនបាច់​អញ្ជើញ​មក​សាខា​ធនាគារ​ឡើយ​!

អត្ថប្រយោជន៍

  • បើកគណនីជួញដូរតាមទូរស័ព្ទបានភ្លាមៗ
  • វិនិយោគមានភាពងាយស្រួលបានគ្រប់ទីកន្លែង
  • ធ្វើការផ្ទេរប្រាក់ទៅឲ្យឈ្មួញជើងសារបស់អ្នកបានលឿនជាងមុន
  • ផ្ទេរប្រាក់ដោយផ្ទាល់ពីគណនី ABA របស់អ្នក។

ថ្លៃសេវា

0.50 ដុល្លារ​ ឬ 2,000​ រៀល ក្នុងមួយខែ (មានសុពលភាពចាប់ពីថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2021)

​របៀប​បើក​គណនី​

  • បើក​ដំណើរការ​កម្មវិធី​ ABA​ Mobile​ ហើយ​ចុច​បើក​គណនី​ថ្មី​
  • ​ជ្រើសរើស​ ចុច​បើក​គណនី​ជួញដូរ​
  • ជ្រើសរើស​រូបិយប័ណ្ណ​នៃ​គណនី​ជួញដូរ​ ហើយ​ជ្រើសរើស​គណនី​ប្រភព​
  • យល់ព្រម​តាម​លក្ខខណ្ឌ​ ហើយ​ចុច​បើក​ឥឡូវនេះ​។​

​របៀប​វិនិយោគ​

  1. បើក​ដំណើរការ​កម្មវិធី​ ABA​ Mobile​ ហើយ​ចុច​ទូទាត់​ប្រាក់​
  2. ចូល​ទៅ​កាន់​ ហិរញ្ញវត្ថុ​ និង​ វិនិយោគ​ ហើយ​ជ្រើសរើស​ ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ដែល​អ្នក​ពេញចិត្ត​1
  3. បញ្ចូល​គណនី​ជួញដូរ​2​ លេខ​ទូរស័ព្ទ​3​ និង​ចំនួន​ទឹកប្រាក់​ដែល​អ្នក​ចង់​វិនិយោគ​4
  4. យល់ព្រម​តាម​លក្ខខណ្ឌ​ ហើយ​ចុច​ដាក់​ប្រាក់​ឥឡូវ​។

1 ឈ្មួញកណ្តាល​ដែល​មាន​គឺ​ Alpha​ Gold​ Futures​ និង​ Golden​ FX​ Capital​។​ ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ផ្សេងៗ​ទៀត​នឹង​មាន​បន្ថែម​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ​។​
2 អ្នក​ត្រូវ​មាន​គណនី​ជួញដូរ​តាម​ទូរស័ព្ទ​យ៉ាងតិច​មួយ​ដើម្បី​វិនិយោគ​។
3 អាស្រ័យ​លើ​តម្រូវការ​របស់​ឈ្មួញកណ្តាល​របស់​អ្នក​។​
4 បង្កើត​គំរូ​សម្រាប់​ការ​វិនិយោគ​នា​ពេល​អនាគត​ទៅ​ឲ្យ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​នេះ​ដោយ​ “​ បង្កើត​គូ​រូ​”​ ។​

​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​

Alpha​ Gold​ Futures

Golden​ FX​ Link​ Capital

…​ដៃគូ​ថ្មីៗ​បន្ថែម​ទៀត​ នឹង​មាន​ក្នុង​ពេល​ឆាប់ៗ​នេះ​។​

​យើងខ្ញុំ​សូម​គោរព​អញ្ជើញ​ និង​ស្វាគមន៍​បណ្ដា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និ​ស្ស​ន្ទ​ ចូលរួម​ជា​ដៃគូ​ជាមួយ​ធនាគារ​ ABA!​  ប្រសិនបើ​អ្នកមាន​បំណង​ចង់​បញ្ចូល​ក្រុមហ៊ុន​របស់​អ្នក​ក្នុង​បញ្ជី​ក្រុមហ៊ុន​ដៃគូ​របស់​ធនាគារ​ ABA5​ សូម​ផ្ញើ​អ៊ីមែល​មក​កាន់ [email protected]remove-this.ababank.com​ ឬ​ទូរស័ព្ទ​មក​លេខ​ 023​ 225​ 333​។​

5 ថ្លៃ​សេវា​ 20​ ដុល្លារ​ /80,000​ រៀល​អនុវត្ត​ចំពោះ​ការ​ថែរក្សា​គណនី​ប្រចាំខែ​ (​មាន​សុពលភាព​ចាប់ពី​ថ្ងៃ​ទី​ 1​ ខែវិច្ឆិកា​ ឆ្នាំ​ 2021)​ ។​ មើល​លក្ខខណ្ឌ នៅទីនេះ

អ្នក​អាច​ដោ​ន​ឡូត​កម្មវិធី​ ABA​ Mobile​ ចូល​ទូរស័ព្ទ​ដៃ​របស់​អ្នក​តាម​ App​ Store​ ខាងក្រោម​៖

    

​ត្រូវការ​ជំនួយ​?

ទាក់ទង​មក​យើងខ្ញុំ​ដោយ​មិន​ចាំបាច់​ចាក​ចេញពី​កម្មវិធី​ ABA​ Mobile​ ដោយ​គ្រាន់តែ​ ចុច​ប៊ូ​តុង​ទាក់ទង​មក​យើងខ្ញុំ​នៅ​លើ​អេ​ក្រង់​មេ​របស់​កម្មវិធី​។​ លើស​ពី​នេះ​អ្នក​អាច​ជជែក​ជាមួយ​យើង​តាម​រយៈ​ ហ្វេ​ស​ប៊ុ​ក​ផេ​ក (ឆាត) ឬ​តាម​វិ​ប​សាយ​របស់​យើង​ ឬ​ទូរស័ព្ទ​មក​លេខ​ 24/7​ របស់​យើង​តាម​ទូរស័ព្ទ​លេខ​ 023​ 225​ 333​។​

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ លក្ខខណ្ឌសម្រាប់គណនីជួញដូរ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader