គណនីកាលកំណត់តាមទូរស័ព្ទ
គណនីបញ្ញើកាលកំណត់របស់ធនាគារ ABA អាចបើកបានតាមកម្មវិធី ABA Mobile ដោយគ្រាន់តែចុចត្រឹមតែពីរបីចុចប៉ុណ្ណោះ។ ជាមួយនឹងការប្រាក់ដ៏ទាក់ទាញ ក្នុងរយៈពេលកំណត់ណាមួយដែលអ្នកពេញចិត្ត គណនីបញ្ញើកាលកំណត់លើទូរស័ព្ទ អាចជួយឲ្យអ្នកសម្រេចគោលដៅសន្សំប្រាក់របស់អ្នកបាន។
អត្រាការប្រាក់ត្រូវបានបូកសរុបផ្អែកតាមចំនួនថ្ងៃ 365ថ្ងៃ (បីរយហុកសិបប្រាំ) ក្នុងមួយឆ្នាំ ដោយគិតតាមចំនួនថ្ងៃជាក់ស្ដែងក្នុងមួយខែ។
អត្រាការប្រាក់(ក្នុងមួយឆ្នាំ)1
រយៈពេល | ប្រាក់ដុល្លារ | ប្រាក់រៀល |
1 ខែ | 1.00% | 1.25% |
2 ខែ | 1.38% | 2.13% |
3 ខែ | 1.75% | 3.00% |
4 ខែ | 2.17% | 3.25% |
5 ខែ | 2.58% | 3.50% |
6 ខែ | 3.00% | 3.75% |
7 ខែ | 3.13% | 3.79% |
8 ខែ | 3.25% | 3.83% |
9 ខែ | 3.38% | 3.88% |
10 ខែ | 3.50% | 3.92% |
11 ខែ | 3.63% | 3.96% |
12 ខែ | 3.75% | 4.00% |
18 ខែ | 3.80% | |
24 ខែ | 3.85% | |
30 ខែ | 3.90% | |
36 ខែ | 3.95% |
លក្ខខណ្ឌ
រូបិយប័ណ្ណ | ប្រាក់ដុល្លារ | ប្រាក់រៀល |
បញ្ញើបឋមអប្បបរមា | 100 | 400,000 |
ការទូទាត់ការប្រាក់បទបែន |
| |
លក្ខខណ្ឌបន្តនៅចុងគ្រា |
| |
សេវាគណនីប្រចាំខែ | ឥតគិតថ្លៃ | |
បញ្ជាក់សម្យតុលទឹកប្រាក់ក្នុងគណនី | 10ដុល្លារ/40,000រៀល/សន្លឹក | |
ត្រួតពិនិត្យបញ្ជីទឹកប្រាក់ក្នុងគណនី | 10ដុល្លារ/40,000រៀល/សន្លឹក | |
ការដកប្រាក់3 | មិនអនុញ្ញាតឲ្យដកប្រាក់ជាផ្នែកៗ | |
វិធីចូលមើលគណនី | ABA Mobile តែប៉ុណ្ណោះ, វិញ្ញាបនបត្របញ្ញើមានកំណត់ អាចទាញយកបានជា PDF | |
ការបិទគណនី | បិទបាននៅសាខា |
លក្ខខណ្ឌទាំងអស់ត្រូវអនុវត្តតាមឆន្ទានុសិទ្ធិរបស់ធនាគារ ABA ដោយមិនចាំបាច់ជូនដំណឹងជាមុន។
1 អត្រាការប្រាក់អាចមានការផ្លាស់ប្តូរតាមឆន្ទានុសិទ្ធិរបស់ធនាគារដោយពុំមានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។
2 ពេលដល់កាលកំណត់ ទាំងប្រាក់ដើម និងការប្រាក់នឹងត្រូវផ្ទេរចូលទៅក្នុងគណនីបង្គោល។
3 អត្រាការប្រាក់នៃបញ្ញើសន្សំនឹងត្រូវអនុវត្តសម្រាប់ការដកមុនពេលកំណត់។
ដើម្បីបើកគណនីបញ្ញើមានកាលកំណត់លើទូរស័ព្ទបាន សូមអនុវត្តតាមលក្ខខណ្ឌខាងក្រោម៖
- អតិថិជនត្រូវតែប្រើប្រាស់កម្មវិធី ABA Mobile។
- អតិថិជនត្រូវតែមានគណនីសន្សំមួយ ដូចជា៖ គណនីបញ្ញើសន្សំ គណនីចរន្ត ឬ គណនីចរន្ត “PLUS” ជាមុនសិន មុនពេល បើកគណនីបញ្ញើមានកាលកំណត់លើទូរស័ព្ទ។
- គណនីបញ្ញើមានកាលកំណត់លើទូរស័ព្ទអាចបើកបានមិនថាអ្នកមានទីលំនៅអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍។
- មិនអាចប្រើគណនីសន្សំលើទូរស័ព្ទ ធ្វើជាគណនីមូលដ្ឋានសម្រាប់បើកគណនីសន្សំមានកាលកំណត់តាមទូរស័ព្ទនេះបានទេ។
- អតិថិជនអាចបើកគណនីបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងពីក្នុងកម្មវិធី ABA Mobile។
- ទទួលបានប្រាក់ចំណូលខ្ពស់ពីលើប្រាក់របស់លោកអ្នកសម្រាប់រយៈពេលកំណត់មួយ ដោយមិនរងផលប៉ះពាល់ពីអត្រាការប្រាក់ឡើងចុះនៅក្នុងទីផ្សារឡើយ។
- មានភាពបត់បែនខ្ពស់ក្នុងការគ្រប់គ្រងទាំងប្រាក់ដើម និងការប្រាក់ដែលទទួលបានតាមរយៈការកំណត់បែបបទទូទាត់ស្វ័យប្រវត្តិជា (i) ការបន្តស្វ័យប្រវត្តិចំពោះតែប្រាក់ដើម ឬ (ii) បន្តស្វ័យប្រវត្តិទាំងប្រាក់ដើម និងការប្រាក់។
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។