​កាតប្លាស្ទិកលើទូរស័ព្ទ

​ប្រសិនបើ​អ្នក​ត្រូវការ​កាត​ប្លា​ស្ទិ​ក​របស់​ធនាគារ​សម្រាប់​តម្រូវការ​ការ​ធ្វើ​ដំណើរ​ និង​ការ​ទិញ​ទំនិញ​របស់​អ្នក​ អ្នក​អាច​ស្នើ​សុំ​បើក​កាត​នេះ​បាន​យ៉ាង​ងាយស្រួល​ផ្ទាល់​ពី​ទូរស័ព្ទ​របស់​អ្នក​ដោយ​មិន​ចាំបាច់​បំពេញ​ឯកសារ​ ឬ​អញ្ជើញ​ទៅ​កាន់​សាខា​ធនាគារ​ឡើយ​។​ ប្រើ​កម្មវិធី​ ABA​ Mobile​ ដើម្បី​ឆែក​មើល​កាត​ឥណ​ពន្ធ​ ABA​ Visa,​ Mastercard​ ឬ​ UPI​ ដែល​មាន​នោះ​ ហើយ​ស្នើ​សុំ​បើក​កាត​នោះ​ដោយ​ឥត​គិតថ្លៃ​ពី​កម្មវិធី​ទូរស័ព្ទ​!

​អត្ថប្រយោជន៍

  • ​ដំណើរការ​ស្នើ​សុំ​ងាយស្រួល​ មិន​ចាំបាច់​អញ្ជើញ​មក​កាន់​សាខា​ធនាគារ​
  • ​អ្នក​ទទួល​កាត​ដែល​ប្រគល់​ដល់​ដោយ​ឥត​គិតថ្លៃ​ (​សម្រាប់​តែ​នៅ​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​)​ ឬ​ទទួល​កាត​នៅ​សាខា​ដែល​នៅ​ជិត​អ្នក​បំផុត​
  • កាត​របស់​យើង​ចេញ​ជូន​ដោយ​ឥត​គិតថ្លៃ​
  • ​ទទួល​បានការ​ជូនដំណឹង​នៅ​ពេល​កាត​ថ្មី​របស់​អ្នក​រួចរាល់​។​

នៅ​ធនាគារ​ ABA​ យើង​មាន​កាត​សម្រាប់​គ្រប់​តម្រូវការ​របស់​អ្នក​!​ ដើម្បី​ដឹង​បន្ថែម​អំពី​លក្ខខណ្ឌ​ និង​ថ្លៃ​សេវា​កាត​ឥណ​ពន្ធ​ ABA​ សូម​ចុច​ ត្រង់នេះ​​។​

របៀប​ស្នើ​សុំ​បើក​កាត​ឥណ​ពន្ធ​ប្លា​ស្ទិ​ក​ក្នុង​កម្មវិធី​ ABA​ Mobile

  • ចុច​លើ​ប៊ូ​តុង​ កាត​ នៅ​លើ​អេ​ក្រង់​កម្មវិធី​
  • ចុច​ប៊ូ​តុង​ កាត​ឥណ​ពន្ធ​
  • ​ជ្រើសរើស​ កាត​ Visa,​ Mastercard​ ឬ​ UPI
  • ​ជ្រើសរើស​ គណនី​ប្រាក់​ដុល្លារ​ ដែល​អ្នក​ចង់​ភ្ជាប់​ជាមួយ​កាត​
  • ​ជ្រើសរើស​ ជម្រើស​ទទួល​កាត​ថ្មី​1
  • បញ្ជាក់​ការ​ស្នើ​សុំ​ជាមួយ​លេខ​កូដ​ PIN​ 4​ ខ្ទង់​របស់​កម្មវិធី​ ABA​ Mobile​ របស់​អ្នក​

1​ អ្នក​អាច​ជ្រើសរើស​ទទួល​កាត​នៅ​តាម​សាខា​ ឬ​ប្រគល់​ឲ្យ​អ្នក​ (​សម្រាប់​តែ​នៅ​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​)​។​

​ចូល​ចិត្ត​មុខងារ​នេះ​មែន​ទេ​?

​​ដោ​ន​ឡូត​កម្មវិធី​ ABA​ Mobile​ ថ្ងៃនេះ​ ដើម្បី​ចាប់ផ្តើម​ប្រើប្រាស់​មុខងារ​នេះ​ និង​មុខងារ​មាន​ប្រយោជន៍​ផ្សេងៗ​ជា​ច្រើន​ទៀត​!​

    

​ត្រូវការ​ជំនួយ​?

​ទាក់ទង​យើងខ្ញុំ​ភ្លាមៗ​ដោយ​មិន​ចាំបាច់​បិទ​កម្មវិធី​ ABA​ Mobile​។​ អ្នក​គ្រាន់តែ​ចុច​លើ​ប៊ូ​តុង​ ទាក់ទង​យើងខ្ញុំ​ នៅ​លើ​មឺ​នុយ​កម្មវិធី​។​ លើស​ពី​នេះ​ អ្នក​អាច​ឆាត​ជាមួយ​យើងខ្ញុំ​តាម​ Facebook,​ តាម​វិ​ប​សាយ​,​ ឬ​ទាក់ទង​យើងខ្ញុំ​ 24/7​ តាម​ទូរស័ព្ទ​លេខ​ 023​ 225​ 333​។​

លក្ខខណ្ឌទូទៅ, លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader