កម្មវិធីផ្ទេរប្រាក់ឈ្នះរង្វាន់ពី MoneyGram

កម្មវិធី​ផ្ទេរ​ប្រាក់​ឈ្នះ​រង្វាន់​ ពី​ MoneyGram

​ប្រសិនបើ​លោក​អ្នក​ត្រូវការ​ផ្ញើ​ប្រាក់ ឬទទួលប្រាក់ពី​មិត្ត​ភ័ក្តិ​ ក្រុម​គ្រួសារ​ ឬ​ដៃគូ​ជំនួញ​ ឥឡូវនេះ​ជា​ពេលវេលា​ដ៏​ស័ក្តិសម​បំផុត​។​ ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ MoneyGram​ ចាប់ផ្តើម​កម្មវិធី​ ផ្ទេរ​ប្រាក់​ ឈ្នះ​រង្វាន់​ MEGA​ LUCKY​ DRAW!

​ចាប់ពី​ថ្ងៃ​ទី​22​ ខែមករា​ ឆ្នាំ​ 2018​ រហូត​ដល់​ថ្ងៃ​ទី​ 22​ ខែកក្កដា​ ឆ្នាំ​2018​ អតិថិជន​ដែល​ធ្វើ​ប្រតិបត្តិការ​ “​ផ្ញើ​”​ ឬ​”​ទទួល​”​ ក្នុង​ចំនួន​ទឹកប្រាក់​អប្បបរមា​ 600​ដុល្លារ​ ជាមួយ​ MoneyGram​ នឹង​ទទួល​បាន​សន្លឹក​ឆ្នោត​មួយ​សន្លឹក​ដើម្បី​ធ្វើការ​ចាប់​រង្វាន់​។​ រង្វាន់​សរុប​ 300​ រង្វាន់​កំពុង​រង់ចាំ​លោក​អ្នក​ដែល​រួម​មាន​ មួក​សុវត្ថិភាព​ និង​អាវ​ភ្លៀង​របស់​ធនាគារ​ ABA​ ម៉ាស៊ីន​ទឹកក្រឡុក​ ម៉ៃ​ក្រូ​វេ​វ​ ទូរទស្សន៍ ​LED​ ទូទឹកកក​ ទូរស័ព្ទ​ iPhone​ 8​ និង​ ម៉ូតូ​ ហុងដា​ Dream!

​ប្រញាប់​រួសរាន់​ឡើង​!​ សូម​ធ្វើការ​ផ្ញើ​ប្រាក់​ជាមួយ​ MoneyGram​ នៃ​ធនាគារ​ ABA​ ហើយ​លោក​អ្នក​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទាំងនេះ​!​

​ដើម្បី​ស្វែង​យល់​បន្ថែម​ពី​កម្មវិធី​ផ្ញើ​ប្រាក់​ MoneyGram​ សូម​ចូល​ទៅ​កាន់​ទំព័រ​ MoneyGram​

​រយៈពេល​ប្រូ​ម៉ូ​សិន​

កម្មវិធី​នេះ​ ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​22​ ខែមករា​ ឆ្នាំ​2018​ ដល់​ថ្ងៃ​ទី​22​ ខែកក្កដា​ ឆ្នាំ​2018 

  • ការ​ចាប់​រង្វាន់​លើក​ទី​1:​ 23​ មីនា​ 2018​។​ ការ​ប្រកាស​លទ្ធផល​លើក​ទី​1:​ 30​ មីនា​ 2018​។​
  • ការ​ចាប់​រង្វាន់​លើក​ទី​2:​ 23​ ឧសភា​ 2018​។​ ការ​ប្រកាស​លទ្ធផល​លើក​ទី​2:​ 30​ ឧសភា​ 2018​។​
  • ការ​ចាប់​រង្វាន់​លើក​ទី​3:​ 23​ កក្កដា​ 2018​។​ ការ​ប្រកាស​លទ្ធផល​លើក​ទី​3:​ 30​ កក្កដា​ 2018​។​

លក្ខខណ្ឌ​នានា​

  • ​កម្មវិធី​ចាប់​រង្វាន់​នេះ​ផ្តល់​ជូន​សម្រាប់​គ្រប់​អតិថិជន​ដែល​ “​ផ្ញើ​”​ ឬ​ “​ទទួល​”​ ជាមួយ​ MoneyGram​ គ្រប់​សាខា​ទាំងអស់​របស់​ ABA​។​
  • ​គ្រប់​អតិថិជន​ដែល​“​ផ្ញើ​”​ ឬ​ “​ទទួល​”​ ចំពោះ​ប្រតិបត្តិការ​ ក្នុង​ចំនួន​ទឹកប្រាក់​អប្បបរមា​ 600​ដុល្លារ​ ជាមួយ​ MoneyGram​ អ្នក​នឹង​ទទួល​បាន​សន្លឹក​ឆ្នោត​មួយ​សន្លឹក​ដើម្បី​ចាប់​រង្វាន់​។​ ការ​ចាប់​រង្វាន់​ មិន​អាស្រ័យ​លើ​ចំនួន​ប្រតិបត្តិការ​ឡើយ​។​
  • ​សន្លឹក​ឆ្នោត​ត្រូវ​បំពេញ​ដោយ​ត្រឹមត្រូវ​អាច​ជា​ភាសា​ខែ្ម​រ​ឬ​អង់គ្លេស​។​ ប្រសិនបើ​មិន​ត្រឹមត្រូវ​ឬ​ មាន​កំហុស​ណាមួយ​សន្លឹក​ឆ្នោត​របស់​លោក​អ្នក​នឹង​ត្រូវ​ចាត់ទុកជា​មោឃៈ​។​
  • ​បុគ្គលិក​របស់​ABA​ និង​សមាជិកគ្រួសារ​ មិន​មាន​សិទ្ធិ​ចូលរួម​ក្នុង​កម្មវិធី​នេះ​ឡើយ​។​
  • ​អ្នក​ឈ្នះ​នឹង​ត្រូវ​ជ្រើសរើស​តាម​ការ​ចាប់ឆ្នោត​ដែល​អាស្រ័យ​តាម​លេខ​រៀង​ដែល​មាន​ស្រាប់​លើ​សន្លឹក​ឆ្នោត​។​ .​ឈ្មោះ​អ្នក​ឈ្នះ​នឹង​ត្រូវ​ប្រកាស​ជា​សាធារណៈ​ នូវ​រូបថត​ ឈ្មោះ​ សញ្ជាតិ​ និង​ប្រទេស​។
  • ​បើ​អតិថិជន​មិន​អញ្ជើញ​មក​បើក​រង្វាន់​ក្នុង​រយៈពេល​ 14​ថ្ងៃ ក្រោយ​ពី​ប្រកាស​លទ្ធផល​រួច​ យើង​នឹង​ធ្វើការ​ចាប់ឆ្នោត​ជ្រើសរើស​អ្នក​ឈ្នះ​ថ្មី​ជំនួស​វិញ​។​ .​រង្វាន់​ដែល​ឈ្នះ​មិន​អាច​ផ្ទេរ​ឈ្មោះ​ទៅ​អ្នក​ដទៃ​ឬ​ប្តូរ​ជា​សាច់ប្រាក់​បាន​ឡើយ​។
  • ធនាគារ​ ABA​ មាន​សិទ្ធិ​សម្រេច​ចិត្តជា​ចុង​ក្រោយ​ក្នុង​កា​ផ្តល់​រង្វាន់​ដោយ​ពុំ​ចាប់​ចាប់​ផ្តល់​ជា​ដំណឹង​ដែល​ទាក់ទង​នឹង​ការ​សម្រេចចិត្ត​ណាមួយ​ឡើយ​។​

សម្រាប់​ព័​ត៍​មាន​លម្អិត​ទាំង​ទង​នឹង​លក្ខខណ្ឌ​ នៃ​កម្មវិធី​ MEGA​ LUCKY​ DRAW​ សូម​ចុច ​លីង​ទី​នេះ