គណនីរហ័ស

ធនាគារ ABA ដាក់ឲ្យប្រើប្រាស់គណនីរហ័ស ABA នៅក្នុងកម្មវិធី ABA Mobile សម្រាប់អតិថិជនថ្មីរបស់ធនាគារ! គណនីរហ័សនេះ ជំនួសឲ្យមធ្យោបាយពីមុនក្នុងការបើកគណនីលើកដំបូង ដែលតម្រូវឲ្យអតិថិជនអញ្ជើញមកកាន់សាខា និងឆ្លងកាត់នីតិវិធីរយៈពេលយូរចាំបាច់ផ្សេងៗ។

ចាប់ពីពេលនេះ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបដែលមានអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានបំណងប្រើប្រាស់សេវាធនាគារឌីជីថលដ៏ទំនើបនេះ អាចបើកគណនី ABA ដំបូងរបស់ខ្លួនបានភ្លាមតាមកម្មវិធី ABA Mobile ដោយចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ!

ហេតុអ្វីត្រូវបើកគណនីរហ័ស ABA?

  • ត្រួតពិនិត្យសមតុល្យគណនី ប្រតិបត្តិការ និងការទិញនានាគ្រាន់តែចុចពីរបីប៉ក់តែប៉ុណ្ណោះ
  • ទទួល និងផ្ទេរប្រាក់បានភ្លាមៗនៅក្នុងប្រទេសកម្ពុជា
  • បង់វិក្កយបត្រនានា ដូចជាទឹកភ្លើង និងសំរាម បង់សងកម្ចីលំនៅដ្ឋាន និងបញ្ចូលលុយទូរស័ព្ទ ជាដើម
  • ទូទាត់ដោយមិនប្រើសាច់ប្រាក់ដោយស្គែនកូដ QR នៅតាមហាង ភោជនីយដ្ឋានដែលអ្នកពេញចិត្ត និងតាមអនឡាញ
  • ធ្វើការដកប្រាក់មិនបាច់ប្រើកាតដោយផ្ញើប្រាក់ទៅឲ្យនរណាម្នាក់
  • ត្រូវបានការពារសុវត្ថិភាពគ្រប់ពេលវេលាដែលអ្នកចូលប្រើ និងរីករាយជាមួយសេវាធនាគារគ្មានហានិភ័យ។

មុខងារបន្ថែម

  • បង្កើតគំរូមានប្រយោជន៍ដោយបន្ថែមប្រតិបត្តិការដែលអ្នកពេញចិត្តចូលក្នុងបញ្ជីគំរូ
  • ស្វែងរកសាខាធនាគារ ABA ទូ ATM ឬស្វ័យសេវាធនាគារផ្សេងៗដែលនៅជិតអ្នកបំផុត
  • ស្វែងរកទីកន្លែងដែលអ្នកអាចស្គែនកូដ QR ដើម្បីទូទាត់ជាមួយ ABA PAY បានដោយងាយស្រួល
  • ទទួលបានការជូនដំណឹងភ្លាមៗបន្ទាប់ពីធ្វើប្រតិបត្តិការនីមួយៗ។

មានមធ្យោបាយងាយស្រួលជាច្រើន ដែលអ្នកអាចបញ្ចូលលុយក្នុងគណនី ABA បាន ដូចជាដាក់សាច់ប្រាក់តាមម៉ាស៊ីន ឬផ្ទេរប្រាក់ភ្លាមៗពីធនាគារផ្សេង និងកម្មវិធី Wallet នានា។

ដឹងបន្ថែម

លក្ខខណ្ឌ

លក្ខខណ្ឌចូលរួម
  • មានសញ្ជាតិខ្មែរ
  • អាយុយ៉ាងតិច ១៥ឆ្នាំ នៅថ្ងៃបើកគណនីរហ័ស
  • មានឯកសារអត្តសញ្ញាណច្បាប់ដើម និងមានសុពលភាព៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែន
  • អតិថិជនថ្មី មិនទាន់មានគណនី ABA
  • សម្រាប់ការបើកតាម ABA Mobile ប៉ុណ្ណោះ
  • សម្រាប់ម្ចាស់គណនីឯកត្តជនប៉ុណ្ណោះ
តម្រូវការ
  • មានលេខទូរស័ព្ទនៅកម្ពុជាឬបរទេស ដែលមិនធ្លាប់បានចុះឈ្មោះប្រើ ABA Mobile ពីមុនមក
  • មានទូរស័ព្ទស្មាតហ្វូន ជាមួយកាមេរ៉ាមានគុណភាព អាចថតរូបឯកសារអត្តសញ្ញាណ និងមុខម្ចាស់គណនីបានច្បាស់ត្រឹមត្រូវ
  • អាចបើកដំណើរការគណនីរហ័ស ក្នុងរយៈពេលកំណត់
បណ្ដាញបើកគណនី ABA Mobile ប៉ុណ្ណោះ
បណ្ដាញចូលប្រើប្រាស់ABA Mobile, ម៉ាស៊ីនដាក់ប្រាក់, ATM, និងបញ្ជរ (ពេលត្រូវបានដំឡើងទៅជាគណនីស្ដង់ដារ)
ទឹកប្រាក់អប្បបរមា តម្កល់ពេលបើកUSD 0.00 ឬ KHR 0.00
ទឹកប្រាក់អប្បបរមាត្រូវមានក្នុងគណនីUSD 0.00 ឬ KHR 0.00
រូបិយប័ណ្ណUSD ឬ KHR
អត្រាការប្រាក់មិនមានអត្រាការប្រាក់
ការដាក់/ដកប្រាក់ដាក់ប្រាក់1 ដកប្រាក់2
កម្រិតកំណត់ កម្រិតអតិបរមាក្នុងមួយ ប្រតិបត្តិការ ឥតកំណត់ USD 10,000 ឬ KHR 40,000,000
កម្រិតអតិបរមាប្រចាំថ្ងៃ ឥតកំណត់ USD 10,000 ឬ KHR 40,000,000
កម្រិតអតិបរមាប្រចាំខែ
(ខែនៃប្រតិទិន)
ឥតកំណត់ USD 50,000 ឬ KHR 200,000,000
ឧបករណ៍ប្រើប្រាស់
  • ABA Mobile
  • កាត3
ចំនួនគណនី 2 គណនី ក្នុងរូបិយប័ណ្ណ 2 ផ្សេងគ្នា (ដុល្លារ និង រៀល)
កម្រិតកំណត់សម្រាប់កាត ក្នុងប្រទេស4 ក្រៅប្រទេស5
កម្រិតកំណត់មួយប្រតិបត្តិការ USD 10,000 ឬសមមូល USD 200
កម្រិតកំណត់ប្រចាំថ្ងៃ USD 10,000 ឬសមមូល USD 200
កម្រិតកំណត់ប្រចាំខែ USD 50,000 ឬសមមូល N/A
ចំនួនគណនីអនុញ្ញាត 2 គណនីប៉ុណ្ណោះ (USD និង KHR) មិនរាប់បញ្ចូលគណនីកាលកំណត់6
ឆាប់បិទគណនី ឥតគិតថ្លៃ
ការបិទគណនី សាខា ABA (អតិថិជន ត្រូវដក ឬប្រើប្រាស់ទឹកប្រាក់ក្នុងគណនីឲ្យសល់សូន្យ មុនពេលបិទគណនី)
ថ្លៃសេវា សេវាថែទាំគណនីប្រចាំខែ ឥតគិតថ្លៃ
កម្មវិធីធនាគារតាមទូរស័ព្ទ ឥតគិតថ្លៃ
សៀវភៅធនាគារ7 មិនមានផ្ដល់ជូន
ថ្លៃសេវាគណនីមិនដំណើរការ ឥតគិតថ្លៃ
លិខិតបញ្ជាក់សមតុល្យគណនី មិនមានផ្ដល់ជូន
សេវាកម្មដែលមាន ប្រតិបត្តិការតាមបញ្ជរ
(ពេលត្រូវបានដំឡើងទៅជាគណនីស្ដង់ដារ)
ដាក់ប្រាក់ តាមម៉ាស៊ីនដាក់ប្រាក់
ស្នើកាត (ផ្លាស្ទិចកាត ឬ កាតនិម្មិត) ផ្ទេរប្រាក់ទៅមក រវាងគណនី ABA
ផ្ទេរប្រាក់ទៅមក រវាងកាបូបឌីជីថល របស់ក្រុមហ៊ុនផ្ដល់សេវាទូទាត់ (PSP) ទូទាត់តាម QR ក្នុងនាមជាអ្នកទិញ ឬអ្នកលក់8
ការទូទាត់វិក្កយបត្រ សេវា E-Cash10
បើកគណនីកាលកំណត់
សេវាកម្មដែលបានហាមឃាត់11 ការទទួលប្រាក់ពីក្រៅប្រទេស ការផ្ទេរប្រាក់ទៅក្រៅប្រទេស
ការផ្ទេរប្រាក់ ពីកាតទៅកាត
បំលែងទៅជាគណនីស្ដង់ដារ ដើម្បីប្រើប្រាស់សេវាកម្មពេញលេញ
  • អាចធ្វើបាននៅគ្រប់សាខារបស់ធនាគារ ABA
  • គណនីរហ័សនឹងអាចត្រូវបានប្រើប្រាស់ពេញលេញភ្លាមៗបន្ទាប់ពីបំលែងរួច12

*ខ និងលក្ខខណ្ឌទាំងអស់ អាចនឹងត្រូវកែប្រែតាមឆន្ទានុសិទ្ធិរបស់ធនាគារ ABA ដោយមិនជម្រាបជូនដំណឹងជាមុនឡើយ។

1 អតិថិជន អាចដាក់ប្រាក់ តាមម៉ាស៊ីនដាក់ប្រាក់ និងបញ្ជរ ABA។
2 អតិថិជន ត្រូវប្រើសេវា E-Cash សម្រាប់ដកប្រាក់ ឬធ្វើការទូទាត់តាមកម្មវិធីទូរស័ព្ទ។
3 អាចអញ្ជើញទៅយកកាតនៅបញ្ជរសាខា ឬតាមរយៈម៉ាស៊ីនបើកកាត។
4 ក្នុងប្រទេស សំដៅលើការប្រើប្រាស់កាតដើម្បីធ្វើប្រតិបត្តិការនៅតាមហាង ឬកន្លែងលក់ដូរដែលស្ថិតក្នុងប្រទេសកម្ពុជា។
5 ក្រៅប្រទេស សំដៅដល់ការប្រើប្រាស់កាតដើម្បីធ្វើប្រតិបត្តិការនៅតាមហាង ឬកន្លែងលក់ដូរដែលស្ថិតនៅក្រៅប្រទេសកម្ពុជា។
6 គណនី ២ ក្នុងរូបិយប័ណ្ណ 2 ផ្សេងគ្នា
7 មិនមានផ្ដល់សៀវភៅធនាគារជូនទេ។ អតិថិជនត្រូវ ដំឡើងគណនីរហ័សទៅជាគណនីស្ដង់ដារសិន ទើបអាចទទួលបានសៀវភៅធនាគារ។
8 អតិថិជន អាចប្រើគណនី ដើម្បីបើកដំណើរការកម្មវិធី ABA Merchant សម្រាប់ទទួលការទូទាត់ក្នុងនាមជាអ្នកលក់ផលិតផល ឬសេវាកម្មផ្សេងៗ។
9 សេវា E-cash គិតថ្លៃសេវា។ សូមអាន ខ និងលក្ខខណ្ឌសេវា E-Cash។
10 អតិថិជន អាចប្រើប្រាស់សេវាកម្មពេញលេញ ក្រោយពីអតិថិជនបានដំឡើងគណនីរហ័សទៅជាគណនីស្ដងដារនៅសាខា។
11 ABA Mobile នឹងអាចប្រើប្រាស់ពេញលេញ។ ការប្រើប្រាស់នៅតាមបញ្ជរនឹងត្រូវបានអនុញ្ញាតិនៅថ្ងៃបន្ទាប់។

របៀបបើកគណនីរហ័សនៅក្នុងកម្មវិធី ABA Mobile

  1. ដោនឡូតកម្មវិធី ABA Mobile
  2. ចុចប៊ូតុង បើកគណនីរហ័ស រួចទទួលយកលក្ខខណ្ឌនានា
  3. បញ្ចូលលេខទូរស័ព្ទរបស់អ្នក និងលេខកូដបញ្ជាក់ (OTP)1 ដែលទទួលបានតាមសារ SMS
  4. ថតរូបមុខខ្លួនឯង (selfie)​ និងថតរូបអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលិខិតឆ្លងដែនរបស់អ្នក
  5. ពិនិត្យព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អ្នក និងចុច បញ្ជាក់
  6. បង្កើតលេខសម្ងាត់2
  7. ចុច ចាប់ផ្តើមប្រើសេវាធនាគារ3

1 ប្រសិនបើអ្នកបានព្យាយាមមិនជោគជ័យចំនួនបីដងក្នុងការបញ្ចូល OTP របស់អ្នក អ្នកត្រូវរង់ចាំមួយម៉ោងទៀតដើម្បីព្យាយាមម្តងទៀត។
2 លេខកូដ PIN របស់អ្នក ត្រូវមានតែមួយប្លែកពីគេ និងមិនត្រូវចែករំលែកជាមួយនរណាម្នាក់ ទោះក្នុងកាលៈទេសៈណាមួយក៏ដោយ។
3 ដាក់ប្រាក់ចូលគណនីរហ័សថ្មីរបស់អ្នកនៅតាមការផ្ទេប្រាក់ពីគណនីរហ័សផ្សេងទៀត តាមម៉ាស៊ីនដាក់ប្រាក់ ឬតាមការផ្ទេប្រាក់ពី ដៃគូទទួលដាក់ប្រាក់របស់ធនាគារ ABA (Wing, TrueMoney, Bakong)។

ចុច​រូប​សញ្ញា​ខាងក្រោម​ ដើម្បី​ដោ​ន​ឡូត​ កម្មវិធី​ ABA​ Mobile​ ដោយ​ឥត​គិតថ្លៃ​ពី​ App​ store​ របស់​ Apple​ ​Play​ Store​ របស់​ Google​ ឬ Huawei AppGallery ។​ ក្រោយ​ពី​ដោ​ន​ឡូ​ត​រួច​ គ្រាន់តែ​អនុវត្ត​តាម​ការ​ណែនាំ​លើ​អេ​ក្រង់​ ពេល​នោះ​ លោក​អាច​ប្រើប្រាស់​បាន​ហើយ​!​

    

សម្រាប់ ខ និងលក្ខខណ្ឌ គណនីរហ័ស សូមចុចទីនេះ

ទាក់ទង​យើងខ្ញុំ​ភ្លាមៗ​ដោយ​មិន​ចាំបាច់​បិទ​កម្មវិធី​ ABA​ Mobile​។​ អ្នក​គ្រាន់តែ​ចុច​លើ​ប៊ូ​តុង​ ទាក់ទង​យើងខ្ញុំ​ នៅ​លើ​មឺ​នុយ​កម្មវិធី​។​ លើស​ពី​នេះ​ អ្នក​អាច​ឆាត​ជាមួយ​យើងខ្ញុំ​តាម​ Facebook,​ តាម​វិ​ប​សាយ​,​ ឬ​ទាក់ទង​យើងខ្ញុំ​ 24/7​ តាម​ទូរស័ព្ទ​លេខ​ 098 203 203។​

គណនីរហ័ស ABA ជាមុខងារថ្មីដែលផ្តល់ភាពងាយស្រួលបន្ថែមដល់អតិថិជនថ្មីរបស់ធនាគារ ABA ក្នុងការបើកគណនីដំបូងរបស់ពួកគេជាមួយនឹងធនាគារ ABA បានភ្លាមៗ ដោយប្រើកម្មវិធី ABA Mobile ដោយមិនបាច់អញ្ជើញមកកាន់សាខាធនាគារ ឬមិនបាច់បំពេញឯកសារឡើយ។ អ្វីដែលអ្នកចាំបាច់ត្រូវមាន គឺទូរស័ព្ទដៃ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់អ្នក។
ប្រសិនបើអ្នកជាម្ចាស់គណនី ABA បច្ចុប្បន្ន អ្នកគួរតែបើកដំណើរការកម្មវិធី ABA Mobile វិញ និងទទួលបទពិសោធសេវាកម្មធនាគារចល័តពេញលេញ។
សម្រាប់តែអ្នកដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប៉ុណ្ណោះដែលអាចបើកដំណើរការគណនីរហ័ស ABA។
ត្រូវប្រាកដថា វាជាអត្តសញ្ញាណប័ណ្ណរបស់អ្នក ហើយវានៅល្អ (មិនខូចខាត ច្បាស់ និងនៅស្អាត) និងនៅមានសុពលភាព មុនពេលថតរូបអត្តសញ្ញាណប័ណ្ណ គឺត្រូវនៅក្នុងទីកន្លែងដែលមានពន្លឺល្អ អាចមើលមុខឃើញច្បាស់។
សូមប្រាកដថា អ្នកនៅកន្លែងមានពន្លឺល្អ មិនមានស្រមោលបាំងមុខរបស់អ្នក ត្រូវបើកភ្នែក ហើយមុខរបស់អ្នកមិនមានសក់គ្របបាំង មិនមានពាក់វ៉ែនតា ម៉ាសមុខ និងវត្ថុផ្សេងៗដែលអាចធ្វើឲ្យអ្នកមើលទៅខុសពីរូបថតអត្តសញ្ញាណប័ណ្ណរបស់អ្នក។
សូមឆាតជាមួយយើងខ្ញុំតាមវិបសាយ ឬតាមផេក Facebook ផ្លូវការរបស់ធនាគារ ឬទាក់ទងយើងខ្ញុំតាមទូរស័ព្ទលេខ 098 203 203 ឬក៏អ៊ីមែលមកយើងខ្ញុំតាម info@remove-this.ababank.com។
អ្នកអាច-ផ្ទេរប្រាក់រវាងគណនី ABA -ធ្វើការដកប្រាក់មិនប្រើកាត (E-cash) -ផ្ទេរប្រាក់រវាងកាបូបអេឡិកត្រូនិក ដូចជា បាគង និង វីង -បង់វិក្កយបត្រទឹកភ្លើង និងសំរាម និងបញ្ចូលលុយទូរស័ព្ទ -ទូទាត់ដោយមិនប្រើសាច់ប្រាក់ដោយស្គែនកូដ QR
គណនីរហ័សមិនមានការផ្តល់ការប្រាក់ណាមួយទេ។
សូមអញ្ជើញមកកាន់សាខាធនាគារ ABA ណាមួយ និងស្នើសុំដំឡើងទៅជាគណនីធនាគារស្តង់ដារ។
មិនអស់ថ្លៃសេវាទេ នៅពេលអ្នកបិទគណនី ABA។ ប្រើ ABA សូមកុំបារម្ភពីរឿងថ្លៃសេវា − មិនគិតថ្លៃសេវាអ្វីទាំងអស់ ពាក់ព័ន្ធនឹងការប្រើប្រាស់ ឬបិទគណនី។
អាចស្នើសុំសៀវភៅធនាគារ ឬកាតធនាគារភ្ជាប់នឹងគណនីរហ័ស
សូមអញ្ជើញទៅកាន់សាខាធនាគារ ABA ណាមួយដោយយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមនិងមានសុពលភាពរបស់អ្នកមកជាមួយដើម្បីបិទគណនីនេះ។
ទេ! ធនាគារ ABA មិនយកថ្លៃសេវាទេ សម្រាប់គណនីមិនដំណើរការ (dormant account)។ ធនាគារយើងខ្ញុំ បានលុបចេញនូវថ្លៃសេវានេះ ដើម្បីសម្រួលឲ្យអ្នកប្រើប្រាស់គណនីដោយគ្មានក្ដីកង្វល់ មិនថាគណនីកំពុងដំណើរការ ឬលែងមានដំណើរការ។
អ្នកអាចជ្រើសរើសរវាងប្រាក់ដុល្លារ និងប្រាក់រៀល នៅពេលបើកគណនីរហ័សរបស់អ្នក។
អ្នកអាចដាក់ប្រាក់ចូលគណនីរហ័សរបស់អ្នកតាមម៉ាស៊ីនដាក់ប្រាក់ ផ្ទេរពីគណនីជាមួយបាគង វីង ទ្រូម៉ាន់នី ឬដៃគូផ្សេងៗរបស់ធនាគារចូលទៅក្នុងគណនីរហ័សរបស់អ្នក។
អ្នកអាចប្រើសេវា E-cash របស់ធនាគារ ABA សម្រាប់ការដកប្រាក់មិនប្រើកាតនៅតាមម៉ាស៊ីន ATM ណាមួយរបស់ធនាគារ ABA។
មិនអាចទេ។ គណនីរហ័ស ជាគណនីបឋមសម្រាប់តែប្រជាជនកម្ពុជាប៉ុណ្ណោះ ហើយវាប្រើសម្រាប់តែផ្ទេរប្រាក់ពីគណនី ABA ទៅគណនី ABA ដូចគ្នាប៉ុណ្ណោះ។

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader