កម្ចីចម្រើនផល

ស្នើឥឡូវ

ឥឡូវយើងសូមណែនាំពីកម្ចីចម្រើនផល ដែលនឹងជួយឲ្យអាជីវកម្មលោកអ្នកកាន់តែរីកចម្រើនឡើងបន្ថែមទៀត។ កម្ចីចម្រើនផល នឹងជួយឲ្យអាជីវកម្មលោកអ្នករីកចម្រើន ដោយផ្តល់កម្ចីចាប់ពី 30,000ដុល្លារ ដល់ 70,000ដុល្លារ ក្នុងអត្រាការប្រាក់ទាប រហូតដល់ 1.% ក្នុង1ខែ ហើយមានរយៈពេលវែងដល់ 8ឆ្នាំ ព្រមទាំងជួយទូទាត់ផ្តាច់កម្ចីដែលមានស្រាប់ផងដែរ។

យើងនឹងជួយអាជីវកម្មក្នុងក្តីសុបិនគ្រួសារអ្នកឲ្យក្លាយជាការពិត។

លក្ខខណ្ឌ

ចំនួនហិរញ្ញប្បទានចាប់ពី 30,000 - 70,000ចាប់ពី 120លាន - 280លាន
រូបិយប័ណ្ណប្រាក់ដុល្លារប្រាក់រៀល
រយៈពេលផ្តល់ហិរញ្ញប្បទានពី 7ឆ្នាំ ដល់ 8ឆ្នាំ
វិធីទូទាត់សងមានច្រើនជម្រើស
រយៈពេលអនុគ្រោះទូទាត់ប្រាក់ដើមរហូតដល់ 3ខែ

អត្រាការប្រាក់ (ប្រចាំខែ)

កម្រិតកម្ចី (ដុល្លារ)ប្លង់រឹងប្លង់ទន់
>30,000 – 50,0001.05% ឡើង1.1% ឡើង
>50,000 – 70,0001% ឡើង1.05% ឡើង

តើខ្ញុំត្រូវផ្តល់វត្ថុបញ្ចាំអ្វីខ្លះ?

អ្នកអាចផ្តល់វត្ថុបញ្ចាំមកដល់ធនាគារដូចតទៅ៖

ជាចាំបាច់

 • អចលនទ្រព្យ (ប្លង់រឹង ឬទន់)
 • លិខិតបញ្ជាក់កម្មសិទ្ធិអាជីវកម្ម

ជម្រើសផ្សេងៗ

 • អចលនទ្រព្យរបស់តតិយជន, របស់សហពាណិជ្ជនិងប័ណ្ណធានាពីធនាគារ
 • វត្ថុបញ្ចំាផ្សេងទៀត អាចចរចាជាមួយធនាគារបាន

លោកអ្នកពុំចាំបាច់ចុះបញ្ជីប្រាតិភោគលើប្លង់កម្មសិទ្ធិនៅសុរិយោដីទេ សម្រាប់កម្ចីតិចជាង 30,000ដុល្លារ!

សេវាផ្តាច់កម្ចីចាស់

ប្រសិនបើលោកអ្នកមានបំណងបន្ធូរបន្ថយចំនួនសំណងប្រចាំខែទៅឲ្យស្ថាប័នហិរញ្ញវត្ថុរបស់អ្នកនាពេលបច្ចុប្បន្ននោះ ធនាគារ ABA អាចផ្តល់សេវាទូទាត់កម្ចីផ្តាច់ទៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗបាន។ យើងធ្វើការផ្តល់ជូនលោកអ្នកនូវកម្ចីដែលមានអត្រាការប្រាក់ទាប រយៈពេលកម្ចីវែង ដើម្បីឲ្យអ្នកអាចសន្សំប្រាក់ និងអាចធ្វើការវិនិយោគបន្ថែមទៅលើអាជីវកម្មដោយសារតែលក្ខខណ្ឌដ៏ប្រសើរ និងមិនស្មុគស្មាញ។

នៅពេលពាក្យស្នើសុំរបស់អ្នកត្រូវបានអនុម័តដោយធនាគារ ABA ហើយអ្នកអាចធ្វើការទូទាត់ផ្តាច់កម្ចីបច្ចុប្បន្ន រួមជាមួយថ្លៃសំណងផ្សេងៗ ហើយអ្នកក៏អាចមានឱកាសដាក់ពាក្យទទួលយកកម្ចីបន្ថែមទៀតដែរ។ មន្រ្តីឥណទានរបស់ធនាគារនឹងយកចិត្តទុកដាក់នូវគ្រប់ដំណាក់កាលនៃការស្នើសុំឥណទានរបស់អ្នក ដើម្បីទូទាត់កម្ចីផ្តាច់របស់អ្នកពីធនាគារ ឬស្ថាប័នហិរញ្ញវត្ថុផ្សេងៗ មកធនាគារ ABA ក្នុងរយៈពេលតែ 1ថ្ងៃប៉ុណ្ណោះ។

លោកអ្នកគ្រាន់តែទាក់ទង ឬអញ្ជើញមកជួបផ្ទាល់ជាមួយមន្រ្តីឥណទានរបស់ធនាគារ ABA ដើម្បីពិភាក្សាយោបល់ទៅលើសេវាកម្មនេះ។

 • ទទួលបានចំនួនប្រាក់កម្ចីខ្ពស់
 • អត្រាការប្រាក់ទាប
 • រយៈពេលផ្តល់ហិរញ្ញប្បទានវែង
 • ទទួលយកការធានារបស់តតិយជន។

នេះគឺជាលក្ខណៈពេញសិទ្ធិទូទៅដែលយើងតម្រូវឲ្យអាជីវកម្មរបស់អ្នកមាន៖

 • អ្នកស្នើសុំកម្ចីត្រូវមានអាយុពី 18-65 ឆ្នាំ
 • ជាអាជីវកម្មស្របច្បាប់ (មិនប៉ះពាល់ដល់បរិស្ថាន ឬសង្គម) ដែលដំណើរការយ៉ាងតិច6ខែ
 • ការបង់ទូទាត់សងកម្ចីប្រចាំខែ មិនអាចលើសពី 70% នៃប្រាក់ចំណេញសុទ្ធរបស់អាជីវកម្ម (ប្រាក់ដើម និងការប្រាក់)។
 • ត្រូវមានអចលនទ្រព្យ ប្លង់រឹង/ប្លង់ទន់ (ក្រោមឈ្មោះម្ចាស់កម្មសិទ្ធិ  ឬតតិយជន) ជាវត្ថុបញ្ចាំ។ ត្រូវមានព័ត៌មានវិជ្ជមានពីការិយាល័យឥណទានកម្ពុជា។

ព័ត៌មានសំខាន់

ធនាគារសូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌនានា ដោយពុំចាំបាច់ជូនដំណឹងជាមុនដល់អតិថិជនឡើយ។ ព័ត៌មានលំអិតសូមអញ្ជើញមកកាន់សាខាធនាគារ ABA ណាមួយដែលនៅជិតលោកអ្នកបំផុត ឬចូលមើលគេហទំព័រ www.ababank.com ឬទូរស័ព្ទមកលេខ +855 23 225 333

លក្ខខណ្ឌទូទៅ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader