ភ្នាក់ងារ eMoney
ដើម្បីបន្តពង្រីកបណ្តាញសេវាទូទាត់កម្ចីរបស់ខ្លួន ធនាគារ ABA បានសហការជាមួយសេវាផ្ទេរប្រាក់ eMoney ដើម្បីឲ្យអ្នកអាចទទួលបានអត្ថប្រយោជន៍ពីភ្នាក់ងារ eMoney ជាង 8,000 ទូទាំងប្រទេសដែលនៅជិតលោកអ្នកជាងម៉ាស៊ីនដាក់ប្រាក់ ឬសាខាធនាគារ ABA ។ ជាមួយថ្លៃសេវាចាប់ពី 0.30 ដុល្លារ ឬ 1,200 រៀល នោះការដាក់ប្រាក់ចូលក្នុងគណនី ABA របស់អ្នកមានភាពងាយស្រួល និងមានតម្លៃសមរម្យ។
ទទួលបទពិសោធពីមធ្យោបាយលឿនរហ័ស និងងាយស្រួលក្នុងការបង់សងកម្ចីរបស់អ្នកតាមរយៈភ្នាក់ងារ eMoney ។
ជំហានងាយស្រួលក្នុងការដាក់ប្រាក់ចូលគណនី ABA របស់លោកអ្នកតាមភ្នាក់ងារ eMoney
- អញ្ជើញទៅភ្នាក់ងារ eMoney ដែលនៅជិតអ្នកបំផុត (សម្រាប់ទីតាំងភ្នាក់ងារជាក់ស្តែង សូមទូរស័ព្ទមក ផ្នែកផ្តល់ព័ត៌មាន eMoney តាមលេខទូរស័ព្ទ 023 6 555 666)។
- ផ្តល់ឲ្យភ្នាក់ងារ eMoney នូវលេខគណនី ABA ទាំង 9 ខ្ទង់ លេខទូរស័ព្ទផ្ទាល់ខ្លួន និងចំនួនទឹកប្រាក់ត្រូវដាក់ជាប្រាក់ដុល្លារ ឬប្រាក់រៀល រួមទាំងថ្លៃសេវាផងដែរ។
- រួចរាល់! អ្នកនឹងទទួលបានបង្កាន់ដៃពីភ្នាក់ងារ eMoney ព្រមទាំងសារជូនដំណឹងបញ្ជាក់ថាបានដាក់ប្រាក់រួចរាល់ហើយ។
ថ្លៃសេវាដាក់ប្រាក់ចូលក្នុងគណនី ABA តាមរយៈភ្នាក់ងារផ្ទេរប្រាក់ eMoney ត្រូវបានគិតជាប្រាក់រៀល និងប្រាក់ដុល្លារអាមេរិកដូចខាងក្រោម៖
រូបិយប័ណ្ណ ប្រាក់ដុល្លារ
ចំនួន | ថ្លៃសេវា | កំណត់/ថ្ងៃ | កំណត់/ខែ |
0.01 - 50 | 0.30 | 2,500 | 5,000 |
50.01 – 100 | 0.40 | ||
100.01 – 500 | 0.75 | ||
500.01 – 1,000 | 1.00 | ||
1,000.01 – 2,500 | 1.50 |
រូបិយប័ណ្ណ ប្រាក់រៀល
ចំនួន | ថ្លៃសេវា | កំណត់/ថ្ងៃ | កំណត់/ខែ |
1 - 200,000 | 1,200 | 10លាន | 20លាន |
200,001 – 400,000 | 1,600 | ||
400,001 – 2លាន | 3,000 | ||
2,000,001 – 4លាន | 4,000 | ||
4,000,100 – 10លាន | 6,000 |
ចំណាំ៖ រាល់ពេលដាក់ប្រាក់ ភ្នាក់ងារ eMoney តែងតែផ្ទៀងផ្ទាត់ព័ត៌មាន ជាមួយអ្នកដើម្បីបញ្ជាក់ថាច្បាស់លាស់ជាមុនសិន មុនធ្វើប្រតិបត្តិការ។ ដូច្នេះសូមពិនិត្យឲ្យបានត្រឹមត្រូវ ហើយស្នើឲ្យភ្នាក់ងារកែតម្រូវលេខគណនីរបស់អ្នកភ្លាមៗ ប្រសិនបើអ្នកយល់ថាវាខុសនោះ។ សូមរក្សាទុកបង្កាន់ដៃដែលទទួលបានពីភ្នាក់ងារដើម្បីទុកជាឯកសារយោង ឬភ័ស្តុតាង។
ចំណាំ៖ ថ្លៃសេវាត្រូវបង់ដោយឡែកពីចំនួនទឹកប្រាក់ដែលអ្នកចង់ដាក់ទៅគណនីធនាគារ ABA របស់អ្នក។
ដោនឡូត ABA Mobile
ក្រោយពីដាក់ប្រាក់ចូលគណនីរួច អ្នកអាចឆែកមើលទឹកប្រាក់បានយ៉ាងងាយ តាមកម្មវិធី ABA Mobile ដ៏មានសុវត្ថិភាព និងងាយស្រួលប្រើ។ កម្មវិធីនេះ Free ទាំងដោនឡូត និងប្រើប្រាស់។
ចុចលើសញ្ញាខាងក្រោម ដើម្បីដោនឡូតកម្មវិធីពី Apple Store ឬ Google Play Store ឬ Huawei AppGallery ។ ក្រោយដោនឡូតរួច អ្នកគ្រាន់តែអនុវត្តតាមការណែនាំលើអេក្រង់ នោះអ្នកអាចប្រើបានភ្លាម!