DBP តាមទូរស័ព្ទ

ធនាគារ​ ABA​ រួម​ជាមួយ​សេវា​ផ្ទេរ​ប្រាក់​ DBP​ Remit​ ផ្តល់​នូវ​មធ្យោបាយ​ 24/7​ សម្រាប់​ផ្ទេរ​ប្រាក់​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​ហ្វី​លី​ពី​ន​ គឺ​សេវា​ផ្ទេរ​ប្រាក់​ DBP​ Remit​ ក្នុង​កម្មវិធី​ ABA​ Mobile!

​អ្នក​អាច​ផ្ញើ​ប្រាក់​ដោយ​ប្រើ​ពេល​តែ​ប៉ុន្មាន​នាទី​ទៅ​កាន់​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក​បាន​គ្រប់ពេលវេលា​។​ នៅ​ពេល​ដែល​អ្នកជា​ម្ចាស់​គណនី​ធនាគារ​ ABA​ នោះ​អ្នក​មិនបាច់​អញ្ជើញ​ទៅ​កាន់​សាខា​ធនាគារ​ដើម្បី​ផ្ញើ​ប្រាក់​ឡើយ​ ដោយសារ​អ្នក​អាច​ផ្ញើ​ប្រាក់​បាន​ដោយ​ផ្ទាល់​ពី​កម្មវិធី​ ABA​ Mobile​។​

ខាងក្រោម​នេះ​ជា​លក្ខខណ្ឌ​នៃ​មុខងារ​សេវា​ផ្ទេរ​ប្រាក់​ DBP តាម​ទូរស័ព្ទ​ដៃ​៖

ចំនួន​ទឹកប្រាក់​ក្នុង​មួយ​ប្រតិបត្តិការ​

  • ​អប្បបរមា​ក្នុង​មួយ​ថ្ងៃ​៖ 10​ ដុល្លារ​
  • អតិបរមា​ក្នុង​មួយ​ថ្ងៃ​៖​ 9,900​ ដុល្លារ​

​របៀប​ផ្ទេរ​ប្រាក់​

  • ​ជំហាន​ទី​ 1៖​ បើក​កម្មវិធី​ ABA​ Mobile​ និង​ជ្រើសរើស​ "​ផ្ទេរ​ប្រាក់​"​ ពី​ម៉ឺ​នុយ​មេ​ ជ្រើសរើស​ ផ្ទេរ​ប្រាក់​អន្តរជាតិ​។​
  • ជំហាន​ទី​ 2៖​ ជ្រើសរើស​ “DBP​ Remit-Transfer​ to​ Philippines”​។​
  • ជំហាន​ទី​ 3៖​ ជ្រើសរើស​ធនាគារ​ និង​រូបិយប័ណ្ណ​ទទួល​
  • ជំហាន​ទី​ 4៖​ បំពេញ​ព័ត៌មាន​ចាំបាច់​ទាំងអស់​ និង​ចុច​ ផ្ទេរ​។​ ត្រូវ​បំពេញ​ចន្លោះ​ទាំងអស់​លើកលែងតែ​ចន្លោះ​ កំណត់សម្គាល់​។​

​ថ្លៃ​សេវា​ផ្ទេរ​

​មធ្យោបាយ​ផ្ទេរ​ប្រាក់​ថ្លៃ​សេវា​ (​គិត​ជា​ដុល្លារ​)​រយៈពេល​ប្រគល់​
​ទៅ​កាន់​គណនី​ DBP​ ប្រាក់​ប៉េ​សូ 10.00 ធនាគារ ABA នឹងធ្វើប្រតិបត្តិការ ក្នុងរយៈពេល 1 ម៉ោង ហើយប្រាក់នឹងត្រូវដាក់ចូលគណនីតាមម៉ោងដំណើរការរបស់ធនាគារទទួល។
ទៅ​កាន់​គណនី​ DBP​ ប្រាក់​ដុល្លារ​
ទៅ​កាន់​គណនី​ប្រាក់​ប៉េ​សូ ​ធនាគារ​ផ្សេង 10.001
ទៅ​កាន់​គណនី​ប្រាក់​ដុល្លារ ​ធនាគារ​ផ្សេង​

1 ប្រសិនបើ​មាន​ ថ្លៃ​សេវា​ធនាគារ​ទទួល​នឹង​ត្រូវ​ដក​ចេញពី​ចំនួន​ទឹកប្រាក់​ផ្ទេរ​។​

មធ្យោបាយ​សេវា​ ថ្លៃ​សេវា​ (​ដុល្លារ​)
1. គណនី​ DBP
a. ប្តូរ​លេខ​គណនី​ -​ គណនី​ប្រាក​ប៉េ​សូ​5.00
b. ប្តូរ​លេខ​គណនី​ -​ គណនី​ប្រាក់​ដុល្លារ​5.00
c. ប្តូរ​ឈ្មោះ​អ្នក​ទទួល​5.00
2. គណនី​ធនាគារ​ផ្សេង​
a. ប្តូរ​លេខ​គណនី​ និង​ឈ្មោះ​អ្នក​ទទួល​ គណនី​ប្រាក់​ប៉េ​សូ​5.00
b. ប្តូរ​លេខ​គណនី​ និង​ឈ្មោះ​អ្នក​ទទួល​ គណនី​ប្រាក់​ដុល្លារ​ (​បូក​បន្ថែម​ថ្លៃ​សេវា​ធនាគារ​ជាក់ស្តែង​ ប្រសិនបើ​មាន​)5.00
3. ការ​បញ្ឈប់​ប្រតិបត្តិការ​
a. មធ្យោបាយ​សេវាកម្ម​ទាំងអស់5.00

ទម្រង់​កែប្រែ​ប្រតិបត្តិការ​

1 អតិថិជន​គួរតែ​អញ្ជើញ​មក​កាន់​សាខា​ដោយ​ផ្ទាល់​ជាមួយនឹង​ទម្រង់​កែប្រែ​ប្រតិបត្តិការ​ដែល​បាន​បំពេញ​រួច​។​

សូមអាន ខ និងលក្ខខណ្ឌទាំងនេះឲ្យបានយល់ច្បាស់។ ខ និងលក្ខខណ្ឌទាំងនេះ គឺជាកិច្ចព្រមព្រៀងរវាង អ្នក (“អ្នកផ្ទេរប្រាក់”) និងធនាគារ វឌ្ឍនៈ អាស៊ីចំកាត់ (“ធនាគារ”) ស្ដីពីការផ្ទេរប្រាក់។

1.  អ្នកផ្ទេរប្រាក់ បញ្ជាក់ថា ព័ត៌មានដែលខ្លួនផ្តល់ជូន ជាព័ត៌មានពិត និងត្រឹមត្រូវ ហើយធនាគារនឹងមិនទទួលខុសត្រូវចំពោះការពន្យារពេល, ការអាក់ដំណើរការ, និងការលុបចោលណាមួយបណ្តាលមកពីការផ្ដល់ព័ត៌មានមិនត្រឹមត្រូវ និង/ឬមិនច្បាស់លាស់របស់អ្នកផ្ទេរប្រាក់ឡើយ។

2. អ្នកផ្ទេរប្រាក់ អនុញ្ញាតឲ្យធនាគារ ធ្វើការដកប្រាក់ពីគណនីរបស់ខ្លួនសម្រាប់ចំនួនទឹកប្រាក់សរុបដែលមានទឹកប្រាក់ផ្ទេរ កម្រៃជើងសា និងថ្លៃសេវាផ្សេងៗ។ 

3. អ្នកផ្ទេរប្រាក់ បានយល់ និងបញ្ជាក់ថា ធនាគារ និង ធនាគារអភិវឌ្ឍន៍នៃប្រទេសហ្វ៊ីលីពីន (DBP) អាចនឹងប្រើប្រាស់អត្រាប្ដូរប្រាក់ផ្ទៃក្នុងរបស់ខ្លួន ដើម្បីដំណើរការការផ្ទេរប្រាក់។ 

4. អ្នកផ្ទេរប្រាក់ អនុញ្ញាតឲ្យធនាគារពន្យារពេល, ព្យួរ, ឬបញ្ឈប់ការផ្ទេរប្រាក់នេះ ប្រសិនបើធនាគារ ឬ DBP ឬធនាគារទទួល រកឃើញថា ការផ្ទេរប្រាក់នេះអាចពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ និង/ឬរំលោភបំពានច្បាប់ ឬបទប្បញ្ញត្តិជាតិ ឬអន្តរជាតិណាមួយ។

5. អ្នកផ្ទេរប្រាក់ ធានាថា ការផ្ទេរប្រាក់នេះមិនពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ណាមួយ និង/ឬការសម្អាតប្រាក់ និង/ឬហិរញ្ញប្បទានភេរវកម្មឡើយ។ ធនាគារមានសិទ្ធិបដិសេធ ឬព្យួរការផ្ទេរប្រាក់ណាមួយ ប្រសិនបើចាំបាច់ ដើម្បីអនុវត្តវិធានប្រឆាំងការសម្អាតប្រាក់/ស្គាល់អតិថិជន។ 

6. អ្នកផ្ទេរប្រាក់ បានយល់ និងបញ្ជាក់ថា ប្រតិបត្តិការអាចដំណើរការទៅបាន អាស្រ័យលើការត្រួតពិនិត្យការប្រតិបត្តិតាម ហើយទឹកប្រាក់នឹងត្រូវដាក់បញ្ចូលទៅតាមពេលវេលាដំណើរការរបស់ធនាគារទទួល។ 

7. អ្នកផ្ទេរប្រាក់ ធានាថានឹងផ្តល់ព័ត៌មានបន្ថែម និង/ឬឯកសារពាក់ព័ន្ធនឹងការផ្ទេរប្រាក់នេះ ប្រសិនបើធនាគារស្នើសុំ។ 

8. ធនាគារ អាចនឹងធ្វើការផ្លាស់ប្ដូរថ្លៃសេវា និងកម្រៃជើងសារបស់ខ្លួន ក៏ដូចជា ខ និងលក្ខខណ្ឌពីមួយពេលទៅមួយពេល ដោយមិនជម្រាបជូនដំណឹងជាមុនឡើយ។ អ្នកផ្ទេរប្រាក់ បានយល់ និងឯកភាពថា ធនាគារទទួល អាចនឹងគិតថ្លៃសេវារបស់គេ ហើយថ្លៃសេវានោះ នឹងត្រូវកាត់ពីទឹកប្រាក់ផ្ទេរ។

9. ក្នុងករណីដែលមានការបញ្ឈប់ការផ្ទេរប្រាក់ ធនាគារនឹងបង្វិលទឹកប្រាក់នោះជូនអ្នកផ្ទេរប្រាក់វិញ នៅពេលដែលខ្លួនទទួលបានទឹកប្រាក់នោះពី DBP ឬធនាគារទទួលប៉ុណ្ណោះ។ អ្នកផ្ទេរប្រាក់បានយល់ និងឯកភាពថា DBP និងធនាគារទទួល អាចគិតថ្លៃសេវាបញ្ឈប់ប្រតិបត្តិការ និងថ្លៃសេវាផ្សេងៗទៀត ហើយអត្រាប្ដូរប្រាក់ពីមុនដែលបានអនុវត្តរួច អាចនឹងមានការផ្លាស់ប្ដូរផងដែរ។

10. ធនាគារ នឹងមិនទទួលខុសត្រូវលើរាល់ ពន្ធណាមួយ, កាតព្វកិច្ច, និងការចំណាយផ្សេងៗ ដែលត្រូវអនុវត្តនៅក្នុងប្រទេសផ្សេងពាក់ព័ន្ធនឹងការផ្ទេរប្រាក់នេះឡើយ។ 

11. ធនាគារ អាចបង្ហាញព័ត៌មានផ្ទេរប្រាក់ ទៅដល់ភាគីទីបី ស្របទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា រួមមានជាអាទិ៍ សេចក្ដីសម្រេចរបស់តុលាការ, ការស៊ើបអង្កេត, និងបទប្បញ្ញត្តិនានា។ 

12. ដើម្បីកែប្រែ ឬបញ្ឈប់ប្រតិបត្តិការផ្ទេរប្រាក់ អ្នកត្រូវបំពេញបែបបទកែប្រែ/បញ្ឈប់ប្រតិបត្តិការ ហើយយកទៅកាន់សាខាណាមួយរបស់យើងខ្ញុំ។ សំណើណាមួយដើម្បីកែប្រែ ឬបញ្ឈប់ការទូទាត់ ដែលយើងខ្ញុំទទួលតាមអ៊ីមែល ឬទូរស័ព្ទ មិនមានសុពលភាពឡើយ។

ទាញយក បែបបទកែប្រែ/បញ្ឈប់ប្រតិបត្តិការ

​ចូល​ចិត្ត​មុខងារ​នេះ​?

​ដោ​ន​ឡូត​កម្មវិធី​ ABA​ Mobile​ ថ្ងៃនេះ​ដើម្បី​ចាប់ផ្តើម​ប្រើប្រាស់​សេវា​ផ្ទេរ​ប្រាក់​តាម​ទូរស័ព្ទ​ដៃ​ DBP​ និង​មុខងារ​មាន​ប្រយោជន៍​ផ្សេងៗ​ទៀត​!

  

របៀប​បើក​គណនី​ ABA​

សូម​អញ្ជើញ​មក​កាន់​សាខា​ធនាគារ​យើងខ្ញុំ​ និង​ជួប​ជាមួយ​បុគ្គលិក​ផ្នែក​ទំនាក់ទំនង​ដែល​នឹង​ណែនាំ​អ្នក​អំពី​នីតិវិធី​បើក​គណនី​ ឬ​ទូរស័ព្ទ​មក​កាន់​លេខ​ 023​ 225​ 333​ សម្រាប់​ព័ត៌មាន​បន្ថែម​។​

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader