សេវាដាក់ប្រាក់
ធនាគារ ABA ផ្តល់ជូននូវមធ្យោបាយផ្សេងៗពីសេវាកម្មដាក់ប្រាក់ (ការដាក់ប្រាក់ចូលក្នុងគណនីធនាគារ) ដល់អតិថិជនដូចជា តាមរយៈសាខាធនាគារ ABA និងតាមរយៈបណ្តាញម៉ាស៊ីនដាក់ប្រាក់ដ៏ធំទូលាយទូទាំងប្រទេស។
ក្រៅពីមធ្យោបាយផ្ទាល់ខ្លួន ធនាគារ ABA ក៏បានពង្រីកសេវាដាក់ប្រាក់សម្រាប់អតិថិជនតាមរយៈភាពជាដៃគូជាមួយនឹងក្រុមហ៊ុនផ្តល់សេវាកម្មទូទាត់ប្រាក់ដែលឈានមុខគេនៅកម្ពុជាផ្សេងៗទៀតផងដែរ។
រីករាយជាមួយនឹងមធ្យោបាយដ៏ងាយស្រួលក្នុងការដាក់ប្រាក់ ឬបង់ប្រាក់កម្ចីជាមួយធនាគារ ABA តាមមធ្យោបាយដូចខាងក្រោម៖
ធនាគារ ABA កំពុងតែបន្តធ្វើការបង្កើនចំនួនសាខា សេវាដាក់លុយដោយស្វ័យប្រវត្តិ និងការសហការបន្ថែមជាច្រើនទៀត។ សូមរងចាំទទួលព័ត៌ថ្មីៗបន្ថែមទៀតពីយើង។
ដោនឡូត ABA Mobile
ក្រោយពីដាក់ប្រាក់ចូលគណនីរួច អ្នកអាចឆែកមើលទឹកប្រាក់បានយ៉ាងងាយ តាមកម្មវិធី ABA Mobile ដ៏មានសុវត្ថិភាព និងងាយស្រួលប្រើ។ កម្មវិធីនេះ Free ទាំងដោនឡូត និងប្រើប្រាស់។
ចុចលើសញ្ញាខាងក្រោម ដើម្បីដោនឡូតកម្មវិធីពី App Store ឬ Play Store។ ក្រោយដោនឡូតរួច អ្នកគ្រាន់តែអនុវត្តតាមការណែនាំលើអេក្រង់ នោះអ្នកអាចប្រើបានភ្លាម!
លក្ខខណ្ឌទូទៅ និង លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។