ម៉ាស៊ីនដាក់ប្រាក់

​ម៉ាស៊ីន​ដាក់​សាច់ប្រាក់​អាច​ឲ្យ​អតិថិជន​របស់​ធនាគារ​ ABA​ បង់ថ្លៃ​សេវា​ទៅ​អ្នក​ផ្គត់ផ្គង់​ផ្សេងៗ​គ្នា​ជា​ច្រើន​ និង​ធ្វើ​ ការ​ដាក់​ប្រាក់​ទៅ​ក្នុង​គណនី​របស់​ធនាគារ​ ABA​ ផង​ដែរ​។​ រាល់​ប្រតិបត្តិការ​ទាំងអស់​ដែល​ធ្វើ​ឡើង​តាម​រយៈ​ម៉ាស៊ីន​ដាក់​សាច់ប្រាក់​ នឹង​បង្ហាញ​ភ្លាមៗ​នៅ​លើ​គណនី​របស់​អតិថិជន​ជាមួយនឹង​អ្នក​ផ្តល់​សេវា​ផ្សេងៗ​ ឬ​នៅ​គណនី​របស់​ធនាគារ​ ABA​។​

អត្ថប្រយោជន៍​សំខាន់​នៃ​ម៉ាស៊ីន​ដាក់​សាច់ប្រាក់​នេះ​ គឺ​លោក​អ្នក​អាច​ដាក់​បញ្ចូល​សាច់ប្រាក់​ភ្លាមៗ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​គណនី​ធនាគារ​ ABA​ តាម​តម្រូវការ​របស់​លោក​អ្នក​ ហើយ​ថែម​ទាំង​អាច​ធ្វើការ​សង​ប្រាក់​កម្ចី​ដោយ​មិន​ចាំបាច់​អញ្ជើញ​មក​កាន់​ការិយាល័យ​ធនាគារ​ផង​ដែរ​។​ ជា​ចុង​ក្រោយ​នៅ​ក្នុង​គម្រោង​នេះ​ យើង​បាន​ដោះស្រាយ​បញ្ហា​របស់​អតិថិជន​ដែល​មមាញឹក​ខ្លាំង​ក្នុង​ការងារ​ និង​មិនសូវ​មាន​ពេល​អញ្ជើញ​មក​កាន់​ការិយាល័យ​ធនាគារ​ ABA​ ព្រមទាំង​ធ្វើការ​បញ្ចូល​ប្រាក់​ទៅ​ក្នុង​គណនី​នៅ​ពេល​ក្នុង​ម៉ោង​ការងារ​ផង​ដែរ​។​

ឥលូវ​នេះ​ លោក​អ្នក​អាច​ធ្វើការ​ដាក់​សាច់ប្រាក់​ ឬ​សង​ប្រាក់​កម្ចី​បាន​គ្រប់ពេលវេលា​ 24/7​។​

លោក​អ្នក​មិន​ត្រឹមតែ​អាច​ជឿជាក់​ដូច​ជា​ការ​អញ្ជើញ​មក​ដាក់​សាច់ប្រាក់​នៅ​ការិយាល័យ​ធនាគារ​ ABA​ ផ្ទាល់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ទទួល​បាន​ដំណើរការ​ដ៏​ឆាប់រហ័ស​ និង​កាន់តែ​ងាយស្រួល​ផង​ដែរ​។​

ចាប់ពី​ពេល​នេះ​តទៅ​ យើង​មាន​ម៉ាស៊ីន​ដាក់​សាច់ប្រាក់​នៅ​តាម​គ្រប់​បណ្តា​សាខា​ទាំងអស់​។​ ជាមួយ​គ្នា​នេះ​ដែរ​ យើង​ក៏​កំពុង​បង្កើន​ចំនួន​ទីតាំង​ម៉ាស៊ីន​ដែល​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​ដោយ​ខ្លួនឯង​ផង​ដែរ​។​

លក្ខខណ្ឌទូទៅ នឹងត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader