​កូដ​ QR​ ប្រភេទ​ព្រី​ន​

​កូដ​ QR​ ព្រី​ន​សម្រាប់​ទូទាត់​ប្រាក់​ នៅ​ក្នុង​កម្មវិធី​ ABA Merchant ជួយ​ដល់​អាជីវករ​ក្នុង​ការ​ស្នើ​សុំ​ សេវា​ ឬ​ ឧបករណ៍​ ABA​ QR​ ដោយ​ឥត​គិតថ្លៃ​ និង​ដោយ​ផ្ទាល់​ពី​កម្មវិធី​បាន​។​ ជាមួយនឹង​ការ​បើក​ដំណើរការ​ ABA​ KHQR​ ពាណិជ្ជករ​ និង​អាជីវកម្ម​អាច​ទទួលយក​ការ​ទូទាត់​ដោយ​គ្មាន​សាច់ប្រាក់​យ៉ាង​ងាយស្រួល​ពី​ អ្នក​ប្រើប្រាស់​កម្មវិធី​ ABA​ Mobile​ អ្នក​ប្រើប្រាស់​កម្មវិធី​ Bakong​ ក៏​ដូច​ជា​ធនាគារ​នៅ​កម្ពុជា​ទាំងអស់​ដែល​ជា​សមាជិក​ប្រព័ន្ធ​បាគង​។​

​​ជ្រើសរើស​សម្ភារៈ​ QR​ ព្រី​ន​ សម្រាប់​អាជីវកម្ម​របស់​អ្នក​ ស្នើ​សុំ​ភ្លាមៗ​នៅ​ក្នុង​កម្មវិធី​ ABA Merchant​ របស់​អ្នក​។​ អ្នក​អាច​មក​បើក​នៅ​សាខា​ ABA​ ដែល​អ្នក​ជ្រើសរើស​ ឬ​​ទៅ​កន្លែង​ប្រកប​អាជីវកម្ម​របស់​លោក​អ្នក​ដោយ​ឥត​គិតថ្លៃ​1.

1​ ការ​ដឹក​ជញ្ជូន​មាននៅ​ភ្នំពេញ​ តា​ខ្មៅ​ កៀនស្វាយ​ និង​អង្គស្នួល​ ​តែ​ប៉ុណ្ណោះ​។​ ថ្លៃ​ដឹក​ជញ្ជូន​អាច​នឹង​គិតថ្លៃ​ ​អាស្រ័យ​ទៅ​លើ​ទីតាំង​របស់​លោក​អ្នក​។​

ជ្រើសរើស និងស្នើសុំសម្ភារៈកូដ QR ព្រីនខាងក្រោមពីកម្មវិធី៉៉

ជើងបញ្ឈរ

ពេញ​និយម​បំផុត​សម្រាប់​អាជីវកម្ម​គ្រប់​ប្រភេទ​ ជា​ពិសេស​ដាក់​បង្ហាញ​នៅ​បញ្ជរ​សេវាកម្ម​/​បញ្ជរ​គិតលុយ​។​

សន្លឹកបិទ

មាន​ភាព​បត់បែន​ ងាយស្រួល​មើលឃើញ​ និង​សមរម្យ​សម្រាប់​ប្រភេទ​អាជីវកម្ម​មួយ​ចំនួន​។​

ទម្រវិក្កយបត្រ

មាន​ប្រយោជន៍​សម្រាប់​អាជីវកម្ម​ដែល​ប្រើ​ ទម្រ​វិក្កយបត្រ​ ដូច្នេះ​អតិថិជន​អាច​ទូទាត់​ភ្លាមៗ​បន្ទាប់​ពី​ទទួល​បាន​វិក្កយបត្រ​។​

ខ្សែកាត

ងាយស្រួល​សម្រាប់​អាជីវកម្ម​ដែល​មាន​កន្លែង​ដាក់​បង្ហាញ​មាន​កំណត់​ ដូច​ជា​អ្នកលក់​តាម​ដងផ្លូវ​ និង​សេវាកម្ម​ដឹក​ជញ្ជូន​។​

​របៀបស្នើកូដ​ QR​ ប្រភេទ​ព្រី​ន

  1. បើក​កម្មវិធី​ ABA Merchant
  2. ចុច​ជ្រុង​ ឆ្វេង​ខាងលើ​
  3. ចុច​ ស្នើ​សុំ​ QR​ ព្រី​ន
  4. រើស​ ប្រភេទ​
  5. រើស​ សាខា
  6. រើស​ ជម្រើស​ទទួល
  7. កំណត់​ទីតាំង​ និង​បញ្ជាក់
  8. ផ្ទៀងផ្ទាត់​ព័ត៌មាន​ ហើយ​ បញ្ជាក់​ កូដ​ PIN​ ជា​ការ​ស្រេច​។

​ទទួលយក​កម្មវិធី​ ABA Merchant

កម្មវិធី​ ABA Merchant​ អាច​ប្រើប្រាស់​បាន​ដោយ​ឥត​គិតថ្លៃ​ និង​មាននៅ​លើ​ Apple​ App​ Store និង​ Google​ Play​ Store​។​

  

ដើម្បី​ចាប់ផ្តើម​ទទួល​ទូទាត់​តាម​កូដ​ QR​ ដោយ​ប្រើ​កម្មវិធី​ ABA Merchant អ្នក​ចាំបាច់​ត្រូវ​មាន​គណនី​សន្សំ​ ABA​ ឬ​គណនី​សន្សំ​តាម​ទូរស័ព្ទ​ដៃ​។​

​អ្នក​មិន​ទាន់​មាន​ គណនី​ ABA​ មែន​ទេ​?

ប្រសិនបើ​អ្នក​មិន​ទាន់​មាន​គណនី​ ABA​ ទេ​ សូម​ចូល​ទៅ​កាន់​ ​គណនី​រហ័ស​​ ដើម្បី​បើក​គណនី​ធនាគារ​ដំបូង​របស់​អ្នក​តាម​កម្មវិធី​ ABA​ Mobile​ ដោយ​មិនបាច់​អញ្ជើញ​ទៅ​ធនាគារ​ (​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​។​

​ប្រសិនបើ​អ្នកមាន​ច​ម្ង​ល់​ណាមួយ​អំពី​កម្ម​វិធិ​ ABA Merchant សូម​ទូរស័ព្ទ​មក​កាន់​យើងខ្ញុំ​គ្រប់ពេលវេលា​តាម​ទូរស័ព្ទ​លេខ​ 1 800 203 203​ ឬ​ឆាត​ជាមួយ​យើងខ្ញុំ​តាម​ ​ផេ​ក​ Facebook​ ឬ​វិ​ប​សាយ​ធនាគារ​។​

វា​គឺជា​សេវា​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​ ដែល​ជួយ​សម្រួល​ដល់​ពាណិជ្ជករ​ ឬ​អ្នក​លក់ដូរ​ក្នុង​ការ​ទទួលយក​ការ​ទូទាត់​ពី​អតិថិជន​របស់​ពួក​គេ​ដោយ​គ្រាន់តែ​ស្គែ​ន​កូដ​ QR​ ។​
​វា​មាន​ប្រយោជន៍​សម្រាប់​អាជីវកម្ម​របស់​អ្នក​ ប្រសិនបើ​អ្នក​ចង់​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​ទូទាត់​រហ័ស​ ងាយស្រួល​ និង​មាន​សុវត្ថិភាព​សម្រាប់​អតិថិជន​របស់​អ្នក​ ខណៈ​ពេល​ដែល​ទឹកប្រាក់​ដែល​ទទួល​បាន​ពី​ការ​ទូទាត់​ និង​ចូល​ទៅ​ក្នុង​គណនី​ ABA​ របស់​អ្នក​ដោយ​ផ្ទាល់​ និង​ភ្លាមៗ​តែ​ម្តង​។​
​ម្ចាស់​អាជីវកម្ម​អាច​ស្នើ​សុំ​ QR​ ប្រភេទ​ព្រី​ន​នេះ​ ទៅ​តាម​តម្រូវការ​របស់​ពួក​គេ​ គ្រាន់តែ​ប្រើ​កម្មវិធី​ ABA Merchant​ ពី​ក្នុង​ស្មា​ត​ហ្វូ​ន​។​
​អាស្រ័យ​លើ​ទីតាំង​របស់​អ្នក​ អ្នក​អាច​ទទួល​បាន​ QR​ ប្រភេទ​ព្រី​ន​នេះ​ ពី​ ABA​ ក្នុង​រយៈពេល​ 3​ ថ្ងៃ​ធ្វើការ​។​ សម្រាប់​ ព័ត៌មាន​ បន្ថែម​ សូម​ ទូរស័ព្ទ​ មក​ លេខ​ 098​ 203​ 238​។​
​អ្នក​ អាច​ ធ្វើ​ បាន​។​ ដើម្បី​ផ្លាស់​ប្តូរ​ ឬ​លុប​ចោលការ​ស្នើ​សុំ​ សូម​ទូរស័ព្ទ​មក​លេខ​ 098​ 203​ 238​។​
អ្នក​អាច​ស្នើ​សុំ​បាន​ បី​ប្រភេទ​ផ្សេង​គ្នា​នៃ​ QR​ ប្រភេទ​ព្រី​ន​ព​នីមួយៗ​។​ ដើម្បី​ស្វែង​យល់​ពី​ដំណោះស្រាយ​ការ​ទូទាត់​តាម​ QR​ ដ៏​ល្អ​បំផុត​នេះ​ សូម​ទូរស័ព្ទ​ទៅ​លេខ​ 098​ 203​ 238​ សម្រាប់​ការ​ប្រឹក្សា​ដោយ​ឥត​គិតថ្លៃ​។​
​អ្នក​អាច​ធ្វើ​សំណើ​ថ្មី​បាន​ រៀង​រាល់​ 30​ ថ្ងៃ​ម្តង​។​
​ការ​ផ្លាស់​ប្ដូរ​ ឬ​កែប្រែ​ QR​ ប្រភេទ​ព្រី​ន​នេះ​អាច​ធ្វើ​ទៅ​បាន​ អាស្រ័យ​លើ​ការ​យល់ព្រម​ពី​ធនាគារ​ ABA​។​ សម្រាប់​ ព័ត៌មាន​ បន្ថែម​ សូម​ ទាក់ទង​ មក​ កាន់​ លេខ​ ទូរស័ព្ទ​ លេខ​ 098​ 203​ 238​។​
​ប្រសិនបើ​អ្នក​មិន​បាន​ទទួល​បាន​តាម​ការ​ស្នើរ​សុំ​ ឬ​ការ​ហៅ​ទូរស័ព្ទ​ពី​យើង​ក្នុង​រយៈពេល​ 3​ ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​បន្ទាប់​ពី​អ្នក​បាន​ស្នើ​សុំ​នោះ​ សូម​ទូរស័ព្ទ​មក​យើង​តាម​រយៈ​លេខ​ 098​ 203​ 238​។​
​ប្រសិនបើ​អ្នក​បាន​ទទួល​ QR​ ប្រភេទ​ព្រី​ន​ ខុស​ពី​អ្វី​ដែល​ខ្ញុំ​បាន​ស្នើ​ សូម​ទូរស័ព្ទ​មក​យើងខ្ញុំ​តាម​លេខ​ 098​ 203​ 238​ ជា​បន្ទាន់​។​

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Merchant ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader