សេវាទូទាត់អនឡាញ Payway

ប្រសិនបើអ្នកកំពុងគិតថា ធ្វើដូចម្ដេចទើបបង្កើនការលក់ដូរឲ្យបានកាន់តែច្រើន ឬ មានក្ដីស្រមៃចង់បង្កើតហាងលក់ទំនិញតាមអនឡាញ, នោះ PayWay អាចជួយអ្នកបាន! PayWay គឺជាមធ្យោបាយទូទាត់ប្រាក់ដ៏ទំនើបឈានមុខរបស់ធនាគារ ABA ដែលជួយឲ្យអ្នកលក់ដូរអនឡាញក្នុងស្រុក ទទួលការទូទាត់ប្រាក់បានភ្លាមៗ និងងាយស្រួលបំផុតតាមរយៈកាតទូទាត់ និង អ៊ីវាឡេតជាច្រើនប្រភេទ។

ជាមួយ PayWay អ្នកអាចទទួលបានសារជូនដំណឹងជាប់ជាប្រចាំ រាល់ពេលអ្នកធ្វើប្រតិបត្តិការនៅលើវិបសាយ ឬកម្មវិធីទូរស័ព្ទ និងអាចគ្រប់គ្រងការលក់ដូរលើវិបសាយរបស់ខ្លួន។ គ្រប់ប្រតិបត្តិការទាំងអស់ដែលធ្វើការទូទាត់តាមPayWay ត្រូវបានការពារសុវត្ថិភាព 100% ដោយការផ្ទៀងផ្ទាត់ 2ករណី និងដោយការត្រួតពិនិត្យពីក្រុមការពារសុវត្ថិភាពរបស់យើង។

អត្ថប្រយោជន៍សំខាន់ៗ

PayWay នាំមកនូវគុណប្រយោជន៍មិនអាចកាត់ថ្លៃបានសម្រាប់មុខរបរលោកអ្នក៖

  • បទពិសោធដ៏អស្ចារ្យក្នុងការទូទាត់
  • ដំណើរការងាយស្រួល
  • មិនគិតតម្លៃបន្ថែម ឬមិនមានតម្លៃបិទបាំង
  • មិនគិតតម្លៃសេវាប្រចាំខែ*
  • មានការបញ្ចុះតម្លៃពិសេសៗ

*លក្ខខណ្ឌនឹងត្រូវអនុវត្ត។

តើអ្នកណាខ្លះគួរប្រើ PayWay

PayWay គឺជាដំណោះស្រាយដ៏ប្រសើរបំផុតសម្រាប់អ្នកធ្វើអាជីវកម្មលើសេវាកម្មដូចជា៖ លក់សំបុត្រយន្តហោះ និងសេវាកម្មធ្វើដំណើរតាមអនឡាញ វិទ្យាស្ថានអប់រំ ហាងទំនិញអនឡាញ រោងភាពយន្ត សេវាដឹកជញ្ជូនអាហារ សណ្ឋាគារ ភោជនីយដ្ឋាន និងសេវាកម្មជាច្រើនទៀត! យើងខ្ញុំបង្កើត PayWay គឺដើម្បីអ្នក ហើយផ្ដល់នូវបែបបទដែលមានភាពងាយស្រួលសម្រាប់អាជីវកម្មរបស់អ្នក។

សូមចូលទៅ វិបសាយ PayWay សម្រាប់ព័ត៌មានបន្ថែម!

លក្ខខណ្ឌទូទៅ នឹងត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader