ប្រូម៉ូសិនពី Booking.com


ប្រសិនបើអ្នកចង់បង្កើនភាពរីករាយសម្រាប់ការធ្វើដំណើរលើកក្រោយ សូមប្រាកដថា អ្នកមានអ្វីពិសេសក្នុងដៃរួចជាស្រេច។ ជាមួយកាតឥណពន្ធ ឬកាតឥណទានធនាគារ ABA អ្នកនឹងទទួលបានប្រាក់ត្រលប់មកវិញ 6% រាល់ការកក់បន្ទប់សណ្ឋាគារតាមរយ Link នេះ booking.com/ababank ក្នុងវិបសាយ Booking.com។

ការផ្ដល់ជូនដ៏ពិសេសនេះ ទទួលបានពីកិច្ចសហការរវាងធនាគារ ABA និង Booking.com ដែលជាគេហទំព័រកក់បន្ទប់សណ្ឋាគារអនឡាញដ៏ធំបំផុត។

ក្រៅពីទទួលបានប្រាក់ត្រលប់មកវិញ 6% នេះ អ្នកក៏អាចរីករាយជាមួយអត្ថប្រយោជន៍ជាច្រើនទៀតដូចជា៖ 

 • អាចកក់សណ្ឋាគារជាង 1.4 លានសណ្ឋាគារ ជុំវិញពិភពលោក;
 • អាចធ្វើដំណើរទៅកាន់គោលដៅពិសេសៗរហូតដល់ 118,000+;
 • អាចទទួលបានការបញ្ចុះតម្លៃរហូតដល់ 50% សម្រាប់បន្ទប់គ្រប់ប្រភេទ;
 • អាចកក់ ហើយបង់ប្រាក់តាមក្រោយបាន;
 • អាចលុបចោលការកក់ ដោយមិនគិតថ្លៃ;
 • មានការបញ្ចុះតម្លៃ បន្ទប់សណ្ឋាគាររៀងរាល់ថ្ងៃ។

ធ្វើដំណើរលើកក្រោយឲ្យកាន់តែពិសេស សូមកុំភ្លេចកក់បន្ទប់សណ្ឋាគារជាមួយកាតធនាគារ ABA ដើម្បីទទួលបានប្រាក់ត្រលប់មកវិញ!

ខ និងលក្ខខណ្ឌ

 • កម្មវិធីផ្តល់ជូនពិសេសនេះអាចរកបាន និងអនុវត្តសម្រាប់កាតឥណពន្ធ/ឥណទាន VISA និង MasterCard របស់ធនាគារ ABA។
 • ដើម្បីទទួលបានកម្មវិធីផ្តល់ជូនពិសេសនេះ ម្ចាស់កាតទាំងអស់ត្រូវកក់ និងទូទាត់នៅសណ្ឋាគារ ដោយប្រើប្រាស់កាតរបស់ធនាគារ ABA។ (កម្មវិធីផ្តល់ជូនពិសេសនេះនឹងមិនមានសុពលភាពឡើយប្រសិនបើការកក់ និងទូទាត់ដោយប្រើប្រាស់កាតផ្សេង)។
 • ការកក់នេះត្រូវធ្វើឡើងតាមរយៈវិបសាយ booking.com/ababank ដើម្បីទទួលបានប្រាក់ត្រឡប់មកវិញ។ ការកក់ដែលធ្វើឡើងដោយផ្ទាល់តាមរយៈវិបសាយ Booking.com នឹងមិនទទួលបានការផ្តល់ជូនពិសេសនេះឡើយ ហើយក៏គ្មានការប្រគល់ប្រាក់ត្រឡប់វិញដែរ។
 • ប្រសិនបើការកក់នេះត្រូវបានបញ្ជាក់ថាមានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលបានសាច់ប្រាក់ត្រឡប់វិញក្រោយពេលផ្ទៀងផ្ទាត់ដោយ Booking.com តាមឆន្ទានុសិទ្ធិផ្តាច់មុខរបស់វិបសាយនេះ ទឹកប្រាក់នេះនឹងត្រូវបញ្ចូលទៅក្នុងគណនីរបស់កាត ដែលប្រើប្រាស់សម្រាប់ការកក់នេះនៅក្នុងរយៈពេល 60ថ្ងៃ ប្រតិទិនក្រោយពេលមានការបញ្ជាក់ និងប្រើប្រាស់ការកក់សណ្ឋាគារនេះ។
 • ការប្រគល់សាច់ប្រាក់ត្រឡប់វិញនឹងត្រូវធ្វើឡើងស្របតាមតម្លៃកក់តែប៉ុណ្ណោះ ហើយនឹងមិនរាប់បញ្ចូលថ្លៃសេវាផ្សេងៗឡើយ ដូចជាពន្ធ សេវាកម្ម សេវាបន្ទប់ វិក្កយបត្រភោជនីយដ្ឋាន ស្ប៉ា ។ល។
 • កម្មវិធីផ្តល់ជូនពិសេសនេះមិនអាចផ្ទេរបានឡើយ ហើយក៏មិនអាចប្តូរយកជាសាច់ប្រាក់ ឬផលិតផល និងសេវាកម្មផ្សេងទៀតដែរ។
 • ម្ចាស់កាតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងដែលចូលរួមក្នុងកម្មវិធីផ្តល់ជូនពិសេសនេះ ត្រូវអនុវត្តតាមខ និងលក្ខខណ្ឌរបស់ Booking.com និងធនាគារ ABA។
 • ខ និងលក្ខខណ្ឌផ្សេងទៀតត្រូវបានអនុវត្ត។ ខ និងលក្ខខណ្ឌទាំងនេះអាចនឹងមានការផ្លាស់ប្តូរនៅពេលណាមួយដោយធនាគារ ABA និង / ឬ Booking.com។