3D-Secure

ធនាគារ ABA គឺជាធនាគារដំបូងគេនៅប្រទេសកម្ពុជា ដែលផ្តល់សេវា 3D-SECURE សម្រាប់ម្ចាស់ប័ណ្ណ VISA Card និង Mastercard របស់ខ្លួន។ ប្រព័ន្ធ3D-Secure ផ្តល់ជូននូវការការពារបន្ថែមមួយកម្រិតទៀត នៅពេលលោកអ្នកធ្វើការទូទាត់តាមអ៊ីនធឺណិត។បច្ចេកវិទ្យានេះ អាចប្រើប្រាស់បានទាំងសម្រាប់ប័ណ្ណ Mastercard និងប័ណ្ណ VISA Card នៅពេលធ្វើការបញ្ជាទិញតាមរយៈវែបសាយត៍ ដែលការពារដោយប្រព័ន្ធសុវត្ថិភាព “Mastercard SecureCode” និង “Verified by VISA”។

ចាប់ពីថ្ងៃទី០១ ខែធ្នូ នេះទៅ អតិថិជនរបស់ធនាគារ ABA ដែលបានចុះឈ្មោះប្រើប្រាស់សេវា 3D-Secure សម្រាប់ប័ណ្ណទូទាត់របស់ខ្លួន នឹងទទួលបានពាក្យសម្ងាត់ប្រើតែមួយដង (OTP) ដែលប្រើប្រាស់ជាវិធីកំណត់អត្តសញ្ញាណតាមអ៊ីនធឺណិតដ៏វិសេសមួយ នៅពេលធ្វើប្រតិបត្តិការតាមអ៊ីនធឺណិត។

ពាក្យសម្ងាត់ OTP នេះ នឹងត្រូវផ្ញើតាមសារ SMS ទៅកាន់លេខទូរស័ព្ទ ឬអាសយដ្ឋានអ៊ីមែលដែលលោកអ្នកបានចុះជាមួយធនាគារ។ បន្ទាប់មក ម្ចាស់ប័ណ្ណអាចប្រើប្រាស់ពាក្យសម្ងាត់ OTP នេះដើម្បីដំណើរការប្រតិបត្តិការតាមអ៊ីនធឺណិតបាន។

ពាក្យថា "អ្នក ឬរបស់អ្នក" មានន័យ ឬសំដៅដល់ម្ចាស់ប័ណ្ណចម្បង ហើយនៅពេលដែលតម្រូវដោយបរិបទ សំដៅដល់ម្ចាស់ប័ណ្ណរងនីមួយៗផងដែរ។

ពាក្យថា "យើងខ្ញុំ យើង របស់យើង ឬ ABA" មានន័យថាធនាគារ Advanced Bank of Asia Limited។

ពាក្យថា "3DS" សំដៅដល់បច្ចេកវិទ្យា Three Domain Secure ដែលជាស្តង់ដារបញ្ជាក់អត្តសញ្ញាណ សម្រាប់ការទូទាត់តាមប្រព័ន្ធអ៊ីនធឺណិត ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនប័ណ្ណឥណទាន/ប័ណ្ណឥណពន្ធចម្បងៗ។

ពាក្យថា “ពាណិជ្ជករ" មានន័យថាជាបុគ្គល ឬក្រុមហ៊ុនណាមួយដែលជាម្ចាស់ ឬគ្រប់គ្រង ឬដំណើរការគ្រឹះស្ថានពាណិជ្ជកម្មណាមួយ ដែលរួមបញ្ចូលទាំងគ្រឹះស្ថានរូបវ័ន្ត និង/ឬវែបសាយត៍ផងដែរ។

ពាក្យថា "ពាក្យសម្ងាត់ប្រើតែមួយដង ឬ OTP" មានន័យថាជាពាក្យសម្ងាត់មួយ (ច្រើន) ឬវិធីកំណត់អត្តសញ្ញាណផ្សេងទៀត ដែលធនាគារអាចកំណត់ពីពេលមួយទៅពេលមួយ ដែលមានគោលបំណងជួយសម្រួលដល់ការទូទាត់តាមប័ណ្ណឥណទាន/ប័ណ្ណឥណពន្ធលើអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព។

ពាក្យថា "SMS" សំដៅដល់សេវាសារខ្លីៗដែលអនុញ្ញាតឲ្យលោកអ្នកទទួលបានសារជាអក្សរដែលផ្ញើតាមបណ្តាញសេវាទូរស័ព្ទ។

ពាក្យថា "អ៊ីមែល" សំដៅដល់សារអេឡិចត្រូនិកដែលអនុញ្ញាតឲ្យលោកអ្នកទទួលបានសារដែលផ្ញើតាមប្រព័ន្ធអ៊ីនធឺណិត។

តាមរយៈការប្រើប្រាស់សេវាពាក្យសម្ងាត់ប្រើតែមួយដង (“OTP”) នេះ (តទៅនេះហៅកាត់ថា “សេវា”) លោកអ្នកនឹងត្រូវចាត់ទុកថាទទួលយក និងយល់ព្រមគោរពតាមលក្ខខណ្ឌទាំងនេះ ដែលត្រូវអនុវត្តបន្ថែមចំពោះរាល់លក្ខខណ្ឌពាក់ព័ន្ធផ្សេងទៀតទាំងអស់ ដោយរួមទាំងគោលនយោបាយពាក់ព័ន្ធអំពីទិន្នន័យ ខ និងលក្ខខណ្ឌដែលគ្រប់គ្រងលើការប្រើប្រាស់ប័ណ្ណរបស់លោកអ្នក ខ និងលក្ខខណ្ឌដែលគ្រប់គ្រងលើការប្រើប្រាស់គណនីធនាគារ ABA និងផលិតផលសេវាធនាគារ ABA ក៏ដូចជាវិធានការសុវត្ថិភាពណាមួយដែលកំណត់ដោយធនាគារ ពីពេលមួយទៅពេលមួយសម្រាប់ការទិញតាមអ៊ីនធឺណិត ឬសេវានេះផងដែរ។

នៅពេលធ្វើប្រតិបត្តិការតាមអ៊ីនធឺណិត ឬប្រតិបត្តិការណាមួយដែលពាក់ព័ន្ធនឹងសេវានេះ លោកអ្នកចាំបាច់ត្រូវបញ្ចូលពាក្យសម្ងាត់ OTP ដែលត្រូវបានផ្ញើជូនលោកអ្នកតាម SMS ឬអ៊ីមែល មុនពេលពាណិជ្ជករទទួលយកប័ណ្ណរបស់លោកអ្នកដើម្បីធ្វើការទូទាត់ប្រតិបត្តិការនោះ។ ប្រសិនបើលោកអ្នកមិនអាចផ្តល់ពាក្យសម្ងាត់ OTP ឬក្នុងករណីផ្ញើពាក្យសម្ងាត់មិនចូល ហើយពាណិជ្ជករមិនទទួលយកប័ណ្ណរបស់លោកអ្នកដើម្បីធ្វើការទូទាត់ចំពោះប្រតិបត្តិការដែលពាក់ព័ន្ធ យើងខ្ញុំមិនទទួលខុសត្រូវចំពោះការបដិសេធមិនទទួលយកប័ណ្ណរបស់លោកអ្នកពីសំណាក់ពាណិជ្ជករណាមួយ ចំពោះការទូទាត់ណាមួយដោយសារមូលហេតុណាមួយឡើយ។

ម្ចាស់ប័ណ្ណនឹងត្រូវទទួលខុសត្រូវចំពោះសុក្រឹតភាពនៃព័ត៌មានលម្អិតផ្ទាល់ខ្លួនដែលបានផ្តល់ជូនធនាគារ។ 

ម្ចាស់ប័ណ្ណចាំបាច់ត្រូវជូនដំណឹងដល់ធនាគារភ្លាមៗចំពោះការផ្លាស់ប្តូរព័ត៌មានជាក់លាក់ណាមួយ។

ម្ចាស់ប័ណ្ណត្រូវប្រាកដថាលេខទូរស័ព្ទ និងអ៊ីមែលរបស់ខ្លួនដែលបានចុះឈ្មោះសម្រាប់ប្រើប្រាស់ 3DS អាចទទួលសារជាអក្សរបានទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស។ ម្ចាស់ប័ណ្ណនឹងត្រូវទទួល ខុសត្រូវចំពោះថ្លៃសេវាទាំងឡាយដែលកំណត់ដោយក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ ឬក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតរបស់ខ្លួន។

សេវានេះជាកម្មវត្ថុនៃ ខ និងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរបស់ម្ចាស់ប័ណ្ណជាមួយក្រុមហ៊ុនផ្តល់សេវា ទូរស័ព្ទ ឬក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតរបស់ខ្លួន។

ម្ចាស់ប័ណ្ណទទួលស្គាល់ និងយល់ព្រមថាការផ្ញើសារ SMS ជូនដំណឹងដោយធនាគារ ABA និង/ឬការទទួលបានសាររបស់ម្ចាស់ប័ណ្ណអាចត្រូវបានពន្យាពេល ឬរាំងស្ទះដោយកត្តាមួយ (ឬច្រើន) ដែលហួសពីការគ្រប់គ្រងរបស់ធនាគារ ABA។

ធនាគារ ABA នឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ ការខូចខាត ថ្លៃចំណាយ ថ្លៃសេវាណាមួយ ឬទាំងអស់ (រួមទាំងថ្លៃចំណាយស្របច្បាប់លើមូលដ្ឋានសំណងពេញលេញ) ដែលអាចកើតមានឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ចេញពី (ក) ការមិនបានបញ្ជូន ការបញ្ជូនយឺតយ៉ាវ ឬការបញ្ជូនខុសគោលដៅនៃពាក្យសម្ងាត់ OTP (ខ) ការមិនបានទទួលពាក្យសម្ងាត់ OTP (គ) ខ្លឹមសារនៃពាក្យសម្ងាត់ OTP មានលក្ខណៈមិនត្រឹមត្រូវ ឬមិនពេញលេញ (ឃ) ការពឹងផ្អែកលើ ឬការប្រើប្រាស់ព័ត៌មានដែលផ្តល់ឲ្យនៅក្នុងពាក្យសម្ងាត់ OTP សម្រាប់គោលបំណងណាមួយ ឬ (ង) ភាគីទីបី ដែលបាន ឬមិនបានទទួលការអនុញ្ញាតក្តី ទទួលបានព័ត៌មានអំពីគណនីរបស់ម្ចាស់ប័ណ្ណ ដែលមាននៅក្នុងសារជូនដំណឹង តាមរយៈការចូលទៅបើកមើលទូរស័ព្ទ ឬប្រអប់សំបុត្រអ៊ីមែលរបស់ម្ចាស់គណនីឡើយ។

លោកអ្នកត្រូវទទួលខុសត្រូវទាំងស្រុងចំពោះប្រតិបត្តិការទាំងអស់ដែលបានធ្វើឡើងដោយប្រើប្រាស់ពាក្យសម្ងាត់ OTP ដែលលោកអ្នកបានទទួល។

លោកអ្នកមិនត្រូវអនុញ្ញាតឲ្យមានការចូលទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត ឬអនុញ្ញាតឲ្យបុគ្គលដទៃណាម្នាក់ផ្សេងទៀតអាចចូលទៅប្រើប្រាស់ប័ណ្ណ និងពាក្យសម្ងាត់ OTP សម្រាប់សេវានេះឡើយ។

លោកអ្នកត្រូវរក្សាពាក្យសម្ងាត់ OTP នេះទុកជាការសម្ងាត់នៅគ្រប់ពេលវេលាទាំងអស់ ហើយមិនត្រូវបញ្ចេញប្រាប់ពាក្យសម្ងាត់នេះដល់បុគ្គលណាម្នាក់ ឬសរសេរ ឬកត់ត្រាពាក្យសម្ងាត់ទុកតាមរបៀបណាមួយដែលអាចឲ្យគេដឹង ឬយកទៅប្រើប្រាស់បំពានឡើយ។

ប្រសិនបើលោកអ្នករកឃើញថាព័ត៌មានលម្អិតនៅលើប័ណ្ណរបស់លោកអ្នក ឬពាក្យសម្ងាត់ OTP របស់លោកអ្នកត្រូវបានប្រើប្រាស់ដោយគ្មានការអនុញ្ញាតនោះ លោកអ្នកចាំបាច់ត្រូវជូនដំណឹងឲ្យបានឆាប់តាមដែលអាចធ្វើបាន ដោយទាក់ទងមកកាន់ផ្នែកសេវាអតិថិជនរបស់ធនាគារយើងខ្ញុំតាមរយៈទូរស័ព្ទបន្ទាន់ +855 23 225 333 ឬទាក់ទងមកយើងខ្ញុំតាមរយៈអនឡាញឆាត។ នៅក្នុងស្ថានភាពជាក់លាក់មួយចំនួន យើងខ្ញុំក៏អាចតម្រូវឲ្យលោកអ្នកធ្វើរបាយការណ៍នគរបាល អមជាមួយព័ត៌មានផ្សេងៗទៀតដែលយើងអាចត្រូវការ។

លោកអ្នកទទួលយកថា លោកអ្នកនឹងទទួលខុសត្រូវចំពោះការប្រើប្រាស់សេវា និងយល់ព្រមអនុវត្តយ៉ាងប្រុងប្រយ័ត្ន និងដោយស្មោះត្រង់ ដោយរួមទាំងតាមរយៈការចាត់វិធានការដែលបញ្ជាក់ខាងក្រោម ដើម្បីការពារសុវត្ថិភាពនៃសេវា និងពាក្យសម្ងាត់ OTP។ លោកអ្នកក៏ចាំបាច់ត្រូវអនុវត្តតាមសេចក្តីណែនាំអំពីការរក្សាសុវត្ថិភាព ដែលយើងខ្ញុំណែនាំនៅក្នុងឯកសារ ខ និងលក្ខខណ្ឌប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានធនាគារ ABA ព្រមទាំងសេចក្តីជូនដំណឹងផ្សេងៗទៀតដែលពាក់ព័ន្ធនឹងសេវា ដែលមានចែងពីពេលមួយទៅពេលមួយ។ ប្រសិនបើលោកអ្នកខកខានមិនបានសង្កេតមើលសេចក្តីជូនដំណឹង និង/ឬទំនួលខុសត្រូវណាមួយដែលមានបញ្ជាក់នៅក្នុងលក្ខខណ្ឌទាំងនេះ លោកអ្នកត្រូវទទួលខុសត្រូវចំពោះរាល់ការទាមទារ ការបាត់បង់ អកម្ម និងផលវិបាកផ្សេងៗដែលកើតមានឡើងពី ឬពាក់ព័ន្ធនឹងការប្រើប្រាស់សេវានេះ។

ធនាគារ ABA នឹងមានសិទ្ធិដាក់បញ្ញត្តិ ឬកែប្រែ ខ និងលក្ខខណ្ឌទាំងនេះ ដោយរួមទាំងវិធីប្រើប្រាស់សេវា ក៏ដូចជាបណ្តាញសម្រាប់ការផ្តល់ ឬប្រើប្រាស់សេវា ទៅតាមរបៀបដែលធនាគារ ABA យល់ថាសមស្រប។

ធនាគារ ABA នឹងបញ្ឈប់ការផ្តល់សេវានេះជូនអ្នក

  • ប្រសិនបើ ខ និងលក្ខខណ្ឌទាំងនេះមិនត្រូវបានអនុវត្តតាម
  • ប្រសិនបើប័ណ្ណរបស់អ្នកមិនដំណើរការ ឬគណនីប័ណ្ណនោះត្រូវបានបិទ
  • នៅពេលម្ចាស់ប័ណ្ណទទួលមរណភាព ឬលែងមានសមត្ថភាពចុះកិច្ចសន្យា
  • នៅពេលមានសំណើជាលាយលក្ខណ៍អក្សរពីម្ចាស់ប័ណ្ណ
  • នៅក្នុងករណីមានការប្រើប្រាស់មិនត្រឹមត្រូវនូវគណនីប័ណ្ណដោយម្ចាស់គណនី ឬ
  • តាមឆន្ទានុសិទ្ធិផ្ទាល់របស់ធនាគារ។

ធនាគារ ABA សូមរក្សាសិទ្ធិចាប់ផ្តើមគិតថ្លៃសេវាសម្រាប់សេវាបែបនេះ ដោយផ្តល់ការជូនដំណឹងដល់ម្ចាស់គណនីជាមុនក្នុងរយៈពេលមួយខែ។

ខ និងលក្ខខណ្ឌទាំងនេះ ត្រូវស្ថិតក្រោមច្បាប់នៃប្រទេសកម្ពុជា ហើយគូភាគីយល់ព្រមដាក់ជូនយុត្តាធិការ មិនផ្តាច់មុខនៃតុលាការកម្ពុជា។

បច្ចេកវិទ្យារក្សាសុវត្ថិភាព 3-D Secure (3DS) គឺជាផ្នែកមួយនៃកម្មវិធីសកលដែលបង្កើតឡើងដោយ Visa (Verified by VISA) និង Mastercard (Mastercard SecureCode)។ គោលបំណងនៃការ បង្កើតបច្ចេកវិទ្យានេះ គឺដើម្បីផ្តល់ជូននូវវិធីទូទាត់ប្រាក់តាមអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងទំនុក ចិត្ត។ ដោយផ្អែកលើបច្ចេកវិទ្យានេះ អតិថិជនត្រូវបញ្ចូលពាក្យសម្ងាត់ប្រើតែមួយដង (OTP) ដើម្បីទូទាត់ការបញ្ជាទិញតាមអ៊ីនធឺណិត។
ពាក្យសម្ងាត់ OTP ជួយការពារប្រឆាំងនឹងការលួចបន្លំតាមអ៊ីនធឺណិត។ នេះគឺជាវិធីដ៏មានសុវត្ថិភាពមួយ ដើម្បីបញ្ជាក់អត្តសញ្ញាណថាតើអតិថិជនដែលកំពុងធ្វើការបញ្ជាទិញតាមអ៊ីនធឺណិតនោះ គឺជាម្ចាស់ពិតប្រាកដរបស់ប័ណ្ណឥណទាន/ប័ណ្ណឥណពន្ធដែលកំពុងត្រូវបានប្រើប្រាស់មែនឬទេ។
ទេ។ ពាក្យសម្ងាត់ OTP ត្រូវការប្រើជាចាំបាច់តែនៅក្នុងវែបសាយត៍របស់ពាណិជ្ជករដែលគាំទ្រប្រូតូកូល 3-D Secure (3DS) ប៉ុណ្ណោះ។
វែបសាយត៍របស់ពាណិជ្ជករ នឹងបង្ហាញរូបស្លាកសញ្ញាប័ណ្ណ 3DS ដូចជា VISA's Verified by VISA និង Mastercard SecureCode។
បាទ/ចាស៎ លោកអ្នកចាំបាច់ត្រូវបើកដំណើរការ 3DS សម្រាប់ប័ណ្ណនីមួយៗដែលលោកអ្នកមានបំណងប្រើប្រាស់សម្រាប់ការបញ្ជាទិញតាមអ៊ីនធឺណិតជាមុនសិន។ លោកអ្នកអាចបំពេញទម្រង់បែបបទស្នើសុំសម្រាប់អតិថិជននៅសាខាណាមួយរបស់ធនាគារ ABA។ ព័ត៌មានសំខាន់ដែលយើងត្រូវការជាចំាបាច់នោះ គឺអាសយដ្ឋានអ៊ីមែល និង/ឬលេខទូរស័ព្ទចល័តរបស់លោកអ្នកដែលយើងខ្ញុំអាចផ្ញើពាក្យសម្ងាត់ OTP ជូនលោកអ្នកបាន។
នៅពេលលោកអ្នកធ្វើការបញ្ជាទិញតាមអ៊ីនធឺណិត ដោយប្រើប្រាស់ប័ណ្ណឥណទាន/ប័ណ្ណឥណពន្ធ តាមរយៈពាណិជ្ជករដែលមានបច្ចេកវិទ្យា 3DS សារមួយនឹងលេចឡើងមកលើអេក្រង់របស់លោកអ្នក ហើយស្នើសុំឲ្យលោកអ្នកបញ្ចូលពាក្យសម្ងាត់ OTP។ ពេលនោះ ពាក្យសម្ងាត់ OTP នេះនឹងត្រូវផ្ញើទៅអាសយដ្ឋានអ៊ីមែលរបស់អ្នក ឬផ្ញើតាមសារជាអក្សរ (SMS) ទៅទូរស័ព្ទចល័តរបស់លោកអ្នក។ ប្រសិនបើលោកអ្នកផ្លាស់ប្តូរលេខទូរស័ព្ទ ឬអាសយដ្ឋានអ៊ីមែលនោះ លោកអ្នកអាចបំពេញទម្រង់បែបបទស្នើសុំសម្រាប់អតិថិជននៅសាខាណាមួយរបស់ធនាគារ ABA។
ធនាគារ ABA ផ្តល់ជូនសេវាផ្ញើពាក្យសម្ងាត់ OTP នេះដល់លោកអ្នកដោយឥតគិតថ្លៃ ដើម្បីលោកអ្នកមានភាពងាយស្រួល និងបង្កើនសុវត្ថិភាពក្នុងការប្រើប្រាស់សេវារបស់ធនាគារយើងខ្ញុំ។
អ្នកនឹងនៅតែអាចធ្វើការបញ្ជាទិញតាមអ៊ីនធឺណិតពីវែបសាយត៍របស់ពាណិជ្ជករដែលមិនគាំទ្របច្ចេកវិទ្យា 3DS បាន។ សម្រាប់វែបសាយត៍ដែលប្រើបច្ចេកវិទ្យា 3DS អ្នកនឹងមិនអាចទូទាត់ប្រតិបត្តិការមួយដោយគ្មានពាក្យសម្ងាត់ OTP បានឡើយ។
ពាក្យសម្ងាត់ OTP ត្រូវការជាចាំបាច់សម្រាប់ការបញ្ជាទិញតាមអ៊ីនធឺណិតដែលធ្វើឡើងតាមរយៈពាណិជ្ជករដែលមាន 3DS ទាំងអស់ ស្របតាមបទបញ្ជារបស់ធនាគារ ABA។ លោកអ្នកនៅតែអាចធ្វើការបញ្ជាទិញតាមអ៊ីនធឺណិតពីពាណិជ្ជករដែលមិនគាំទ្របច្ចេកវិទ្យា 3DS បានផងដែរ។
លោកអ្នកអាចទាក់ទងមកកាន់ផ្នែកសេវាអតិថិជន ២៤ម៉ោង របស់ធនាគារយើងខ្ញុំតាមរយៈទូរស័ព្ទបន្ទាន់ លេខ +855 98 203 333, +855 98 203 111, +855 98 203 222, ឬទាក់ទងមកយើងខ្ញុំតាមរយៈ Skype abacustomerservice ផងដែរ។
ទេ! ពេលខ្លះអាចមានការពន្យាពេលក្នុងការផ្ញើពាក្យសម្ងាត់ ដោយសារស្ថានភាពដែលហួសពីការគ្រប់គ្រងរបស់ធនាគារ ព្រោះការផ្ញើពាក្យសម្ងាត់នេះពឹងផ្អែកទៅលើប្រតិបត្តិការរបស់ក្រុមហ៊ុនអ៊ីមែល ឬក្រុមហ៊ុនទូរស័ព្ទ។ ប៉ុន្តែ លោកអ្នកអាចចុះឈ្មោះអាសយដ្ឋានអ៊ីមែលចំនួន ២ ផ្សេងគ្នា ហើយជ្រើសរើសពាក្យសម្ងាត់ដែលបានផ្ញើទៅអាសយដ្ឋានណាមួយក៏បាន ដើម្បីយកមកប្រើក្នុងពេលធ្វើការទូទាត់តាម អ៊ីនធឺណិត។

លក្ខខណ្ឌទូទៅ នឹងត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader