កម្ចីទាន់ចិត្ត
តើលោកអ្នកជាម្ចាស់អាជីវកម្មខ្នាតតូច ដែលកំពុងតែស្វែងរកឱកាសដើម្បីអភិវឌ្ឍនិងបង្កើនប្រាក់ចំណូលមែនទេ? ដូច្នេះហេតុអ្វីអ្នកមិនដាក់សំណើរយកកម្ចីទាន់ចិត្តរបស់ធនាគារ ABA? អ្នកអាចដាក់ពាក្យស្នើសុំយកកម្ចីទាន់ចិត្ត និងទទួលប្រាក់កម្ចីរហូតទៅដល់ 30,000ដុល្លារ ដែលមានអត្រាការប្រាក់ដ៏ទាក់ទាញ និងរយៈពេលសងរហូតទៅដល់ 6ឆ្នាំ។
អ្នកក៏អាចប្រើប្រាស់សេវាកម្ចីហិរញ្ញប្បទានជាថ្មីប្រសិនបើអ្នកជាអតិថិជនកម្ចីបច្ចុប្បន្ន និងមានបំណងចង់ឲ្យលក្ខខណ្ឌនៃកម្ចីរបស់អ្នកប្រសើរជាងមុន។
លក្ខខណ្ឌ
ចំនួនហិរញ្ញប្បទាន | ចាប់ពី 5,000 - 30,000 | ចាប់ពី 20លាន - 120លាន |
---|---|---|
រូបិយប័ណ្ណ | ប្រាក់ដុល្លារ | ប្រាក់រៀល |
រយៈពេលផ្តល់ហិរញ្ញប្បទាន | ពី 5ឆ្នាំ រហូតដល់ 7ឆ្នាំ | |
វិធីទូទាត់សង | មានច្រើនជម្រើស | |
រយៈពេលអនុគ្រោះទូទាត់ប្រាក់ដើម | រហូតដល់ 3ខែ |
ព័ត៌មានសំខាន់
ធនាគារសូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌនានា ដោយពុំចាំបាច់ជូនដំណឹងជាមុនដល់អតិថិជនឡើយ។ ព័ត៌មានលម្អិតសូមអញ្ជើញមកកាន់សាខាធនាគារ ABA ណាមួយដែលនៅជិតលោកអ្នកបំផុត ឬចូលមើលគេហទំព័រ www.ababank.com ឬទូរស័ព្ទមកលេខ +855 23 255 333។
តើខ្ញុំត្រូវផ្តល់វត្ថុបញ្ចាំអ្វីខ្លះ?
អ្នកអាចផ្តល់វត្ថុបញ្ចាំមកដល់ធនាគារដូចតទៅ៖
ជាចាំបាច់
- អចលនទ្រព្យ (ប្លង់រឹង ឬទន់)
- លិខិតបញ្ជាក់កម្មសិទ្ធអាជីវកម្ម
ជម្រើសផ្សេងៗ
- អចលនទ្រព្យរបស់តតិយជន, របស់សហពាណិជ្ជនិងប័ណ្ណធានាពីធនាគារ
- វត្ថុបញ្ចំាផ្សេងទៀត អាចចរចាជាមួយធនាគារបាន
លោកអ្នកពុំចាំបាច់ចុះបញ្ជីប្រាតិភោគលើប្លង់កម្មសិទ្ធិនៅសុរិយោដីទេសម្រាប់កម្ចីតិចជាង30,000ដុល្លារ!
អត្រាការប្រាក់ (ប្រចាំខែ)
កម្រិតកម្ចី (ដុល្លារ) | ប្លង់រឹង1 | ប្លង់ទន់ | កម្មសិទ្ធិ (តូបអាជីវកម្ម) |
---|---|---|---|
>1,000 – 5,000 | 1.3% ឡើង | 1.4% ឡើង | 1.5% ឡើង |
>5,000 – 10,000 | 1.2% ឡើង | 1.3% ឡើង | 1.4% ឡើង |
>10,000 – 20,000 | 1.13% ឡើង | 1.2% ឡើង | 1.3% ឡើង |
>20,000 – 30,000 | 1.11% ឡើង | 1.15% ឡើង | 1.3% ឡើង |
1 សម្រាប់កម្ចីច្រើនជាង 10,000ដុល្លារ ដល់ 30,000ដុល្លារ ប្រសិនបើអ្នកបានចុះបញ្ជីប្រាតិភោគលើប្លង់កម្មសិទ្ធិនៅសុរិយោដី អ្នកអាចទទួលបានអត្រាការប្រាក់ទាបបំផុតរហូតដល់ 1.05% ក្នុងមួយខែ!
សេវាបង់ផ្តាច់កម្ចីចាស់
ប្រសិនបើលោកអ្នកមានបំណងបន្ធូរបន្ថយចំនួនសំណងប្រចាំខែទៅឲ្យស្ថាប័នហិរញ្ញវត្ថុរបស់អ្នកនាពេលបច្ចុប្បន្ននោះ ធនាគារABAអាចផ្តល់សេវាទូរទាត់កម្ចីផ្តាច់ទៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗបាន។ យើងធ្វើការផ្តល់ជូនលោកអ្នកនូវកម្ចីដែលមានអត្រាការប្រាក់ទាបរយៈពេលកម្ចីវែងដើម្បីឲ្យអ្នកអាចសន្សំប្រាក់ និងអាចធ្វើការវិនិយោគបន្ថែមទៅលើអាជីវកម្មដោយសារតែលក្ខខណ្ឌដ៏ប្រសើរ និងមិនស្មុគ្រស្មាញ។
នៅពេលពាក្យស្នើសុំរបស់អ្នកត្រូវបានអនុម័តដោយធនាគារABAហើយអ្នកអាចធ្វើការទូរទាត់ផ្តាច់កម្ចីបច្ចុប្បន្នរួមជាមួយថ្លៃសំណងផ្សេងៗ ហើយអ្នកក៏អាចមានឱកាសដាក់ពាក្យទទួលយកកម្ចីបន្ថែមទៀតដែរ។ មន្រ្តីឥណទានរបស់ធនាគារនឹងយកចិត្តទុកដាក់នូវគ្រប់ដំណាក់កាលនៃការស្នើសុំឥណទានរបស់អ្នកដើម្បីទូរទាត់កម្ចីផ្តាច់របស់អ្នកពីធនាគារ ឬស្ថាប័នហិរញ្ញវត្ថុផ្សេងៗមកធនាគារABAក្នុងរយៈពេលតែ០1ថ្ងៃ។
លោកអ្នកគ្រាន់តែទាក់ទង ឬអញ្ជើញមកជួបផ្ទាល់ជាមួយមន្រ្តីឥណទានរបស់ធនាគារABA ដើម្បីពិភាក្សាយោបល់ទៅលើសេវាកម្មនេះ។
នេះគឺជាលក្ខណៈវិនិច្ឆ័យទូទៅដែលយើងតម្រូវឲ្យអាជីវកម្មរបស់អ្នកមាន៖
- អ្នកស្នើសុំកម្ចីត្រូវមានអាយុពី 18-65 ឆ្នាំ
- ជាអាជីវកម្មស្របច្បាប់ (មិនប៉ះពាល់ដល់បរិស្ថាន ឬសង្គម) ដែលដំណើរការយ៉ាងតិច6ខែ
- ការបង់ទូទាត់សងកម្ចីប្រចាំខែ មិនអាចលើសពី 70% នៃប្រាក់ចំណេញសុទ្ធរបស់អាជីវកម្ម (ប្រាក់ដើម និងការប្រាក់)។
- ត្រូវមានអចលនទ្រព្យ ប្លង់រឹង/ប្លង់ទន់ (ក្រោមឈ្មោះម្ចាស់កម្មសិទ្ធិ ឬតតិយជន) ជាវត្ថុបញ្ចាំ។ ត្រូវមានព័ត៌មានវិជ្ជមានពីការិយាល័យក្រេឌីដនៃព្រះរាជាណាចក្រកម្ពុជា។
ខណៈដែលកំពុងផ្តល់សេវាកម្មដល់អតិថិជននានា រួមមានប្រតិបត្តិការផ្តល់ឥណទាន និង ការបើកគណនីបញ្ញើជាមួយធនាគារ ABA ថ្នាក់គ្រប់គ្រងនិងបុគ្គលិក ត្រូវបានហាមឃាត់ទំនាក់ទំនងក្នុងសកម្មភាពមួយចំនួនដូចខាងក្រោមៈ
- ប្រតិបត្តិការដោយប្រើគណនីអានាមិក និង ប្រើគណនីជាឈ្មោះប្រឌិត
- ក្រុមហ៊ុនដែលមានតែឈ្មោះ (គឺក្រុមហ៊ុនដែលមិនមានដំណើរការពិតប្រាកដ)
- បុគ្គល ឬ អង្គភាពណាមួយដែលបានកត់សម្គាល់ក្នុងបញ្ជីរបស់ UN EU និង OFAC
- អាជីវកម្ម ឬ អង្គភាពមិនប្រក្រតីណាមួយ ដែលមិនបានចុះបញ្ជីពន្ធ ឫមិនបានបំពេញឯកសារចុះបញ្ជីគ្រប់គ្រាន់ (ឧទាហរណ៏ដូចជា អ្នកផ្តល់ឥណទានឯកជន អាជីវកម្មបូមខ្សាច់...) និង អាជីវកម្មដែលផលិត ឬជូញដូរមិនប្រក្រតី ឬផលិតផលខុសច្បាប់
- ផលិត ឬ ជួញដូរ គ្រឿងសព្វាវុធ និង យុទ្ធភណ្ឌ ដែលបានចែងក្នុងសេចក្តីបន្ថែមនៃច្បាប់ប្រឆាំងភេរវកម្ម
- ផលិត ឬ ជួញដូរ គ្រឿងភេសជ្ជៈដែលមានអាល់កុល1
- ផលិត ឬ ជួញដូរថ្នាំជក់1
- ល្បែងស៊ីសង កាស៊ីណូ និង សហគ្រាសនានាដែលមានសកម្មភាពដូចគ្នា
- ជួញដូរ សត្វព្រៃ ឬ ផលិតផលសត្វព្រៃ និង ផលិតភាពមិនប្រក្រតីដែលស្ថិតក្រោមអនុសញ្ញាអន្តរជាតិស្តីអំពីការជួញដូរដែលនាំឲ្យមានការខូចខាតអន្តរាយ ឬប៉ះពាល់ដល់ជីវិតសត្វព្រៃនិងរុក្ខជាតិ(CITES)
- ផលិត ឬ ជួញដូរពាក់ពន្ធ័នឹងសម្ភារៈវិទ្យុសកម្ម
- ផលិត ឬ ជួញដូរទៅលើសម្ភារៈដែលមានផលប៉ះពាល់ដល់ផ្លូវដង្ហើម
- ជួញដូរ ឬ ទិញឧបករណ៏កាប់បំផ្លាញព្រៃឈើ និង ធ្វើប្រតិបត្តិការពាណិជ្ជកម្មកាប់ព្រៃឈើ
- ផលិត ឬ ជួញដូរ ឪសថនានាដែលជាកម្មវត្ថុ ទប់ស្កាត់និងហាមប្រាមជាអន្តរជាតិ ដូចជា សារធាតុធ្វើឲ្យស្រទាប់អូហ្សូនថយចុះ
- ផលិត ឬ ជួញដូរ ថ្នាំសម្លាប់សត្វល្អិត ឬ ថ្នាំសម្លាប់ស្មៅ ដែលជាកម្មវត្ថុទប់ស្កាត់ និង ហាមប្រាមជាអន្តរជាតិ
- ផលិត ឬ ជួញដូរ ផលិតផលដែលមានផ្ទុកសារធាតុ ប៉ូលីក្លរីន ប៊ីភេនីល ដែលជាក្រុមមានផ្ទុកសារជាតិគីមីពុលកម្រិតខ្ពស់ ភាគច្រើនរកឃើញនៅក្នុងប្រព័ន្ធចម្លងប្រេង ឌីសង់ទ័រ និងកុងតាក់ភ្លើង
- ការនេសាទដែលមានគ្មាននិរន្តរភាព ដូចជា ការប្រើសំណាញ់ដែលមានបណ្តោយ 2,5គ.មឡើងទៅហើយបង់ចូលក្នុងតំបន់អភិរក្សបរិស្ថានសមុទ្រ
- ផលិត ឬ សកម្មភាពហាមឃាត់ទាំងឡាយណាដែលបង្ករឲ្យមានផលប៉ះពាល់ ឬ ក្នុងទម្រង់ដែលទាញយកផលប្រយោជន៍ពីពលកម្មដោយបង្ខំ ឬ ប៉ះពាល់ដល់កម្លាំងពលកម្មកុមារ
- រាល់ប្រភេទនៃការវិនិយោគទាំងឡាយណាដែលទទួលផលចំណេញខ្ពស់ខុសពីធម្មតា (Ponzy ឬ HYIP) ដូចជាសេវាកម្ម Telex-free
- ការធ្វើពាណិជ្ជកម្មឆ្លងដែនទៅលើសំណល់ និង ផលិតផលពីសំណល់ លុះត្រាតែបានអនុលោមតាមអនុសញ្ញាបាសែល (Basel Convention) និង ស្ថិតក្រោមបទបញ្ញត្តិនានា
- សកម្មភាពបំផ្លាញនិងទាញយកផលប្រយោជន៏ពីតំបន់អភិរក្ស ដែលជាតំបន់ដ៏សំខាន់សម្រាប់ទីជម្រកធម្មជាតិ (សូមមើលគេហទំព័រ www.hcvnetwork.org)
- សកម្មភាពអាសគ្រាម និង ឬក៏ អំពើពេស្យាចារ
- ការរើសអើងជាតិសាសន៍ និង ឬក៏ ការប្រឆាំងនឹងប្រពន្ធ័ផ្សព្វផ្សាយប្រជាធិបតេយ្យ។
លក្ខខណ្ឌទូទៅ និង លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។