សេវាបង់ផ្តាច់កម្ចីចាស់

ប្រសិនបើលោកអ្នកមានបំណងកាត់បន្ថយការសងឥណទានប្រចាំខែ ដោយសារលោកអ្នកមានចំណាយ បន្ថែម ឬមានតម្រូវការមូលនិធិដើម្បីពង្រីកអាជីវកម្មនាថ្ងៃអនាគត ការផ្លាស់ប្តូរ/ការផ្ទេរឥណទានរបស់ លោកអ្នកមកកាន់ឥណទានមីក្រូអាជីវកម្មរបស់ធនាគារ ABA អាចកាត់បន្ថយអត្រា ឬពន្យារយៈពេល ឥណទាន ឬក៏អាចបន្ថយអត្រា និងពន្យាពេលឥណទានព្រមគ្នាតែម្តង។

លោកអ្នកគ្រាន់តែទូរស័ព្ទ ឬជួបជាមួយមន្ត្រីឥណទានរបស់យើងខ្ញុំដើម្បីជួយលោកអ្នកក្នុងការសម្រេចចិត្ត ថាតើហិរញ្ញប្បទានបន្តគឺជាការសម្រេចចិត្តត្រឹមដ៏ត្រឹមត្រូវសម្រាប់លោកអ្នកឬដូចម្តេច។

នៅពេលពាក្យសុំស្នើសុំរបស់លោកអ្នកត្រូវបានទទួលយក លោកអ្នកអាចសងផ្តាច់ឥណទានបច្ចុប្បន្ន របស់លោកអ្នក រួមទាំងថ្លៃសងឥណទានមុនពេលកំណត់ និងមានឱកាសក្នុងការស្នើសុំឥណទានបន្ថែម ផងដែរ។ មន្ត្រីឥណទានប្រកបដោយវិជ្ជាជីវៈរបស់យើងខ្ញុំនឹងជួយនៅក្នុងដំណើរការផ្លាស់ប្តូរឥណទាន របស់លោកអ្នកពីគ្រឹះស្ថានហិរញ្ញវត្ថុពីមុនរបស់លោកអ្នកនៅក្នុងរយៈពេលមួយថ្ងៃធ្វើការ។

របៀបផ្លាស់ប្តូរមីក្រូឥណទានរបស់លោកអ្នកមកកាន់ធនាគារ ABA

ដំណើរការផ្លាស់ប្តូរមានភាពងាយស្រួល ហើយលោកអ្នកមិនចាំបាច់បារម្ភអំពីការផ្ទេរឥណទានរបស់ លោកអ្នកឡើយ ដោយ ABA នឹងយកចិត្តទុកដាក់ជួយលោកអ្នក៖

  • ទាក់ទងមន្ត្រីឥណទានរបស់យើងខ្ញុំ
  • ជ្រើសរើសជម្រើសឥណទានក្នុងធនាគារ ABA ដែលល្អប្រសើរបំផុតសម្រាប់លោកអ្នក 
  • ផ្តល់ជូនឯកសារចាំបាច់ទាំងអស់សម្រាប់ឥណទានដែលលោកអ្នកចង់ផ្ទេរមកកាន់ធនាគារ ABA មន្រ្តីឥណទានរបស់យើងនឹងណែនាំលោកអ្នកនៅក្នុងគ្រប់ដំណាក់កាលទាំងអស់។
  • បើកគណនីនៅធនាគារ ABA ដើម្បីផ្ទេរឥណទានរបស់លោកអ្នក និងរីករាយជាមួយនឹង លក្ខខណ្ឌកាន់តែល្អប្រសើរជាងមុន*

ព័ត៌មានសំខាន់

ខ និងលក្ខខណ្ឌអាចមានការផ្លាស់ប្តូរតាមឆន្ទានុសិទ្ធិរបស់ធនាគារដោយពុំមានការជូនដំណឹងជាមុនដល់ អតិថិជន។ ទំព័របណ្ដាញនេះរៀបចំឡើងដើម្បីជាការផ្តល់ព័ត៌មានប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់យើងខ្ញុំតាមទូរស័ព្ទលេខ៖ ០២៣ ២២៥ ៣៣៣ ឬអញ្ជើញមក កាន់សាខាធានាគារ ABA ណាមួយដែលនៅជិតលោកអ្នកបំផុត។

បម្រាម

ខណៈដែលកំពុងផ្តល់សេវាកម្មដល់អតិថិជននានា រួមមានប្រតិបត្តិការផ្តល់ឥណទាន និង ការបើកគណនីបញ្ញើជាមួយធនាគារ ABA ថ្នាក់គ្រប់គ្រងនិងបុគ្គលិក ត្រូវបានហាមឃាត់ទំនាក់ទំនងក្នុងសកម្មភាពមួយចំនួនដូចខាងក្រោមៈ

  1. ប្រតិបត្តិការដោយប្រើគណនីអានាមិក និង ប្រើគណនីជាឈ្មោះប្រឌិត
  2. ក្រុមហ៊ុនដែលមានតែឈ្មោះ(គឺក្រុមហ៊ុនដែលមិនមានដំណើរការពិតប្រាកដ)
  3. បុគ្គល ឫ អង្គភាពណាមួយដែលបានកត់សំគាល់ក្នុងបញ្ជីរបស់ UN EU និង OFAC
  4. អាជីវកម្ម ឫ អង្គភាពមិនប្រក្រតីណាមួយ ដែលមិនបានចុះបញ្ជីពន្ធ ឫមិនបានបំពេញឯកសារចុះបញ្ជីគ្រប់គ្រាន់ (ឧទាហរណ៏ដូចជា អ្នកផ្តល់ឥណទានឯកជន អាជីវកម្មបូមខ្សាច់...) និង អាជីវកម្មដែលផលិតឫជូញដូរមិនប្រក្រតី ឫ ផលិតផលខុសច្បាប់
  5. ផលិត ឫ ជួញដូរ គ្រឿងសព្វាវុធ និង យុទ្ធភណ្ឌ ដែលបានចែងក្នុងសេចក្តីបន្ថែមនៃច្បាប់ប្រឆាំងភេរវកម្ម
  6. ផលិត ឫ ជួញដូរ គ្រឿងភេសជ្ជៈដែលមានអាល់កុល*
  7. ផលិត ឫ ជួញដូរថ្នាំជក់*
  8. ល្បែងស៊ីសង កាស៊ីណូ និង សហគ្រាសនានាដែលមានសកម្មភាពដូចគ្នា
  9. ជួញដូរ សត្វព្រៃ ឫ ផលិតផលសត្វព្រៃ និង ផលិតភាពមិនប្រក្រតីដែលស្ថិតក្រោមអនុសញ្ញាអន្តរជាតិស្តីអំពីការជួញដូរដែលនាំឲ្យមានការខូចខាតអន្តរាយ ឫ ប៉ះពាល់ដល់ជីវិតសត្វព្រៃនិងរុក្ខជាតិ(CITES)
  10. ផលិត ឫ ជួញដូរពាក់ពន្ធ័នឹងសម្ភារៈវិទ្យុសកម្ម
  11. ផលិត ឫ ជួញដូរទៅលើសម្ភារៈដែលមានផលប៉ះពាល់ដល់ផ្លូវដង្ហើម
  12. ជួញដូរ ឫ ទិញឧបករណ៏កាប់បំផ្លាញព្រៃឈើ និង ធ្វើប្រតិបត្តិការពាណិជ្ជកម្មកាប់ព្រៃឈើ
  13. ផលិត ឫ ជួញដូរ ឪសថនានាដែលជាកម្មវត្ថុ ទប់ស្កាត់និងហាមប្រាមជាអន្តរជាតិ ដូចជា សារធាតុធ្វើឲ្យស្រទាប់អូហ្សូនថយចុះ
  14. ផលិត ឫ ជួញដូរ ថ្នាំសម្លាប់សត្វល្អិត ឫ ថ្នាំសម្លាប់ស្មៅ ដែលជាកម្មវត្ថុទប់ស្កាត់ និង ហាមប្រាមជាអន្តរជាតិ
  15. ផលិត ឫ ជួញដូរ ផលិតផលដែលមានផ្ទុកសារធាតុ ប៉ូលីក្លរីន ប៊ីភេនីល ដែលជាក្រុមមានផ្ទុកសារជាតិគីមីពុលកម្រិតខ្ពស់ ភាគច្រើនរកឃើញនៅក្នុង ប្រព័ន្ធចម្លងប្រេង ឌីសង់ទ័រ និង កុងតាក់ភ្លើង
  16. ការនេសាទដែលមានគ្មាននិរន្តរភាព ដូចជា ការប្រើសំណាញ់ដែលមានបណ្តោយ ២,៥គ.មឡើងទៅហើយបង់ចូលក្នុងតំបន់អភិរក្សបរិស្ថានសមុទ្រ
  17. ផលិត ឫ សកម្មភាពហាមឃាត់ទាំងឡាយណាដែលបង្ករឲ្យមានផលប៉ះពាល់ ឫ ក្នុងទម្រង់ដែលទាញយកផលប្រយោជន៍ពីពលកម្មដោយបង្ខំ ឫ ប៉ះពាល់ដល់កម្លាំងពលកម្មកុមារ
  18. រាល់ប្រភេទនៃការវិនិយោគទាំងឡាយណាដែលទទួលផលចំណេញខ្ពស់ខុសពីធម្មតា(Ponzy ឫHYIP) ដូចជាសេវាកម្ម Telex-free
  19. ការធ្វើពាណិជ្ជកម្មឆ្លងដែនទៅលើសំណល់ និង ផលិតផលពីសំណល់ លុះត្រាតែបានអនុលោមតាមអនុសញ្ញាបាសែល(Basel Convention) និង ស្ថិតក្រោមបទបញ្ញត្តិនានា
  20. សកម្មភាពបំផ្លាញនិងទាញយកផលប្រយោជន៏ពីតំបន់អភិរក្ស ដែលជាតំបន់ដ៏សំខាន់សម្រាប់ទីជម្រកធម្មជាតិ (សូមមើលគេហទំព័រ www.hcvnetwork.org)
  21. សកម្មភាពអាសគ្រាម និង ឫក៏ អំពើពេស្យាចារ
  22. ការរើសអើងជាតិសាសន៍ និង ឫក៏ ការប្រឆាំងនឹងប្រពន្ធ័ផ្សព្វផ្សាយប្រជាធិបតេយ្យ។

លក្ខខណ្ឌទូទៅ នឹងត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader