កម្ចីសាជីវកម្ម

ស្នើសុំ

​អភិវឌ្ឍ​អាជីវកម្ម​របស់​អ្នក​ជាមួយ​កម្ចី​ពាណិជ្ជកម្ម​ ABA​។​ យើងខ្ញុំ​ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​សម្រាប់​តម្រូវការ​អាជីវកម្ម​របស់​អ្នក​ដើម្បី​កំណើន​ និង​អភិវឌ្ឍន៍​។​

លក្ខខណ្ឌ

គោលបំណងផ្តល់ហិរញ្ញវត្ថុ
  • តម្រូវការវិនិយោគ
  • តម្រូវការទុនបង្វិល
  • តម្រូវការប្រតិបត្តិការ
  • តម្រូវការពាណិជ្ជកម្ម និងផ្តល់ហិរញ្ញវត្ថុ
  • តម្រូវការអាជីវកម្មផ្សេងទៀត
ទំហំកម្ចីចាប់ពី 1 លានដុល្លារ ឡើងទៅ
​ទ្រព្យ​ធានា
  • ​ទ្រព្យ​ផ្ទាល់ខ្លួន​ និង​អចលនទ្រព្យ​ដែល​មាន​ប្លង់​រឹង​
  • ការដាក់សាច់ប្រាក់
  • ​រថយន្ត​ ម៉ាស៊ីន​ និង​ឧបករណ៍​ និង​អចលនទ្រព្យ​ និង​ទ្រព្យសកម្ម​ចរន្ត​ផ្សេងៗ​ទៀត​
  • ​ការ​ធានា​ពី​ភាគី​ទី​បី​ ក្រុមហ៊ុន​ និង​/​ឬ​ធនាគារ​
  • ​ប្រភេទ​ទ្រព្យ​ធានា​ផ្សេងៗ​ទៀត​ ដែល​អាច​ចរចា​ជាមួយ​ធនាគារ​បាន​។​
ការលើកលែងអាចចរចា
អត្រាការប្រាក់1អាចចរចា

1 លក្ខខណ្ឌអាចខុសគ្នាពីករណីមួយទៅករណីមួយទៀត ហើយអតិថិជនម្នាក់ៗនឹងទទួលបានការណែនាំខុសៗគ្នា។

អត្ថប្រយោជន៍

  • សួរសំណួរងាយៗ និងទទួលបានការអនុម័តឆាប់រហ័ស
  • អត្រាការប្រាក់ប្រែប្រួល
  • វិធីទូទាត់សងមានភាពបត់បែន
  • រយៈពេលកម្ចីមានភាពបត់បែន
  • ប្រភេទវត្ថុបញ្ចាំធានាអាចផ្លាស់ប្តូរគ្នាបាន
  • ប្រភេទប្រាក់កម្ចីឥណទានដែលបានអនុម័តអាចផ្លាស់ប្តូរគ្នាបាន
  • ផ្តល់អាទិភាពចំពោះអ្នកដែលមានគណនីស្រាប់នៅធនាគារ ABA
  • ដំណើរការអាជីវកម្មបច្ចុប្បន្នយ៉ាងហោចណាស់រយៈពេល 12 ខែ
  • មានស្ថិរភាពហិរញ្ញវត្ថុសម្រាប់អាជីវកម្ម 
  • ប្រាក់ចំណូលសុទ្ធក្រោយកាត់ពន្ធពីអាជីវកម្មក្នុងមួយគ្រា គួរមានយ៉ាងហោចណាស់ 120% នៃប្រាក់កម្ចីដែលត្រូវទូទាត់សង (ទាំងប្រាក់ដើម និងការប្រាក់)
  • អ្នកខ្ចីគួរមានប័ណ្ណកម្មសិទ្ធិអចលនទ្រព្យរឹងដោយមានដាក់ឈ្មោះរបស់ខ្លួនផ្ទាល់ ឬ ឈ្មោះរបស់អ្នកផ្សេងដើម្បីដាក់បញ្ចាំធានាសម្រាប់ប្រាក់កម្ចីនេះ។

ខណៈដែលកំពុងផ្តល់សេវាកម្មដល់អតិថិជននានា រួមមានប្រតិបត្តិការផ្តល់ឥណទាន និង ការបើកគណនីបញ្ញើជាមួយធនាគារ ABA ថ្នាក់គ្រប់គ្រងនិងបុគ្គលិក ត្រូវបានហាមឃាត់ទំនាក់ទំនងក្នុងសកម្មភាពមួយចំនួនដូចខាងក្រោមៈ

  1. ប្រតិបត្តិការដោយប្រើគណនីអានាមិក និង ប្រើគណនីជាឈ្មោះប្រឌិត
  2. ក្រុមហ៊ុនដែលមានតែឈ្មោះ(គឺក្រុមហ៊ុនដែលមិនមានដំណើរការពិតប្រាកដ)
  3. បុគ្គល ឬ អង្គភាពណាមួយដែលបានកត់សំគាល់ក្នុងបញ្ជីរបស់ UN EU និង OFAC និងបុគ្គល ឬអង្គភាពផ្សេងទៀតដែលកំណត់ដោយ គណៈគ្រប់គ្រងជាន់ខ្ពស់
  4. អាជីវកម្ម​ ឬ​ អង្គភាព​មិន​ប្រក្រតី​ណាមួយ​ ដែល​មិន​បាន​ចុះបញ្ជី​ពន្ធ​ ឫ​មិន​បាន​បំពេញ​ឯកសារ​ចុះបញ្ជី​គ្រប់គ្រាន់​ (​ឧ​ទា​ហរ​ណ៏​ដូច​ជា​ អ្នក​ផ្តល់​ឥណទាន​ឯកជន​ អាជីវកម្ម​ផ្ទេរ​ប្រាក់​គ្មាន​អាជ្ញាប័ណ្ណ​...)​ និង​ អាជីវកម្ម​ដែល​ផលិត​ឫ​ជូ​ញ​ដូរ​មិន​ប្រក្រតី​ ឫ​ ផលិតផល​ខុសច្បាប់​;
  5. ផលិត ឬ ជួញដូរ គ្រឿងសព្វាវុធ និង យុទ្ធភណ្ឌ ដែលបានចែងក្នុងសេចក្តីបន្ថែមនៃច្បាប់ប្រឆាំងភេរវកម្ម
  6. ផលិត ឬ ជួញដូរ គ្រឿងភេសជ្ជៈដែលមានអាល់កុល1
  7. ផលិត ឬ ជួញដូរថ្នាំជក់1
  8. ល្បែងស៊ីសង កាស៊ីណូ និង សហគ្រាសនានាដែលមានសកម្មភាពដូចគ្នា
  9. ជួញដូរ សត្វព្រៃ ឬ ផលិតផលសត្វព្រៃ និង ផលិតភាពមិនប្រក្រតីដែលស្ថិតក្រោមអនុសញ្ញាអន្តរជាតិស្តីអំពីការជួញដូរដែលនាំឲ្យមានការខូចខាតអន្តរាយ ឬ ប៉ះពាល់ដល់ជីវិតសត្វព្រៃនិងរុក្ខជាតិ(CITES)
  10. ផលិត ឬ ជួញដូរពាក់ពន្ធ័នឹងសម្ភារៈវិទ្យុសកម្ម
  11. ផលិត ឬ ជួញដូរទៅលើសម្ភារៈដែលមានផលប៉ះពាល់ដល់ផ្លូវដង្ហើម
  12. ជួញដូរ ឬ ទិញឧបករណ៏កាប់បំផ្លាញព្រៃឈើ និង ធ្វើប្រតិបត្តិការពាណិជ្ជកម្មកាប់ព្រៃឈើ
  13. ផលិត ឬ ជួញដូរ ឪសថនានាដែលជាកម្មវត្ថុ ទប់ស្កាត់និងហាមប្រាមជាអន្តរជាតិ ដូចជា សារធាតុធ្វើឲ្យស្រទាប់អូហ្សូនថយចុះ
  14. ផលិត ឬ ជួញដូរ ថ្នាំសម្លាប់សត្វល្អិត ឬ ថ្នាំសម្លាប់ស្មៅ ដែលជាកម្មវត្ថុទប់ស្កាត់ និង ហាមប្រាមជាអន្តរជាតិ
  15. ផលិត ឬ ជួញដូរ ផលិតផលដែលមានផ្ទុកសារធាតុ ប៉ូលីក្លរីន ប៊ីភេនីល ដែលជាក្រុមមានផ្ទុកសារជាតិគីមីពុលកម្រិតខ្ពស់ ភាគច្រើនរកឃើញនៅក្នុង ប្រព័ន្ធចម្លងប្រេង ឌីសង់ទ័រ និង កុងតាក់ភ្លើង
  16. ការនេសាទដែលមានគ្មាននិរន្តរភាព ដូចជា ការប្រើសំណាញ់ដែលមានបណ្តោយ 2,5គ.មឡើងទៅហើយបង់ចូលក្នុងតំបន់អភិរក្សបរិស្ថានសមុទ្រ
  17. ផលិត ឬ សកម្មភាពហាមឃាត់ទាំងឡាយណាដែលបង្ករឲ្យមានផលប៉ះពាល់ ឬ ក្នុងទម្រង់ដែលទាញយកផលប្រយោជន៍ពីពលកម្មដោយបង្ខំ ឬ ប៉ះពាល់ដល់កម្លាំងពលកម្មកុមារ
  18. រាល់ប្រភេទនៃការវិនិយោគទាំងឡាយណាដែលទទួលផលចំណេញខ្ពស់ខុសពីធម្មតា(Ponzy ឬ HYIP) ដូចជាសេវាកម្ម Telex-free
  19. ការធ្វើពាណិជ្ជកម្មឆ្លងដែនទៅលើសំណល់ និង ផលិតផលពីសំណល់ លុះត្រាតែបានអនុលោមតាមអនុសញ្ញាបាសែល(Basel Convention) និង ស្ថិតក្រោមបទបញ្ញត្តិនានា
  20. សកម្មភាពបំផ្លាញនិងទាញយកផលប្រយោជន៏ពីតំបន់អភិរក្ស ដែលជាតំបន់ដ៏សំខាន់សម្រាប់ទីជម្រកធម្មជាតិ (សូមមើលគេហទំព័រ www.hcvnetwork.org)
  21. សកម្មភាពអាសគ្រាម និង ឬក៏ អំពើពេស្យាចារ
  22. ការរើសអើងជាតិសាសន៍ និង ឬក៏ ការប្រឆាំងនឹងប្រពន្ធ័ផ្សព្វផ្សាយប្រជាធិបតេយ្យ
  23. ប្រតិបត្តិការ​ ឬ​ការ​សម្រួល​ដល់​ការ​ចរាចរ​ ទិញ​ លក់​ ទូទាត់​ និង​ផ្សព្វផ្សាយ​រូបិយប័ណ្ណ​គ្រីប​តូ​ និង​ទំនិញ​អេ​ឡិ​ក​ត្រូ​និក​ស្រ​ដៀង​គ្នា​ដែល​មិន​ត្រូវ​បាន​បញ្ជាក់​/​ទទួលស្គាល់​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​បរិបទ​ណា​ក៏​ដោយ​។

របៀបដាក់ពាក្យសុំ

សូមអញ្ជើញមកកាន់សាខាណាមួយរបស់ធនាគារយើងខ្ញុំ ហើយជួបជាមួយប្រធានផ្នែកអតិថិជនដែលនឹងណែនាំលោកអ្នក អំពីដំណើរការដាក់ពាក្យសុំ ឬទាក់ទងតាមរយៈទូរស័ព្ទលេខ 023 225 333 សម្រាប់ព័ត៌មានបន្ថែម។

លក្ខខណ្ឌទូទៅ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader