គណនីកាលកំណត់តាម IBB

បើក គណនីបញ្ញើកាលកំណត់ សម្រាប់អាជីវកម្មរបស់អ្នក ដោយប្រើសេវាធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម ដោយអនុវត្តតាមជំហានងាយៗពីការិយាល័យធ្វើការងាររបស់អ្នកក៏បានដែរ។

សូមអនុវត្តតាមជំហានទាំងនេះ ដើម្បីបើក គណនីបញ្ញើកាលកំណត់ តាមសេវាធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម៖

  • ចូលគណនីសេវាធនាគារអនឡាញរបស់អ្នក និងជ្រើសរើស សេវាធនាគារ នៅម៉ឺនុយខាង
  • ចុចលើប៊ូតុង បើកគណនីបញ្ញើកាលកំណត់ រួចចុចលើប៊ូតុង បន្ត
  • ជ្រើសរើសគណនីប្រភព និងរយៈពេលបញ្ញើសម្រាប់គណនីបញ្ញើកាលកំណត់
  • បញ្ចូលចំនួនទឹកប្រាក់គោល1 និងជ្រើសរើស ជម្រើសបន្តឡើងវិញ2
  • យល់ព្រមនឹងលក្ខខណ្ឌ
  • បញ្ចូលលេខសម្ងាត់ 6 ខ្ទង់ពីឧបករណ៍បង្កើតលេខសម្ងាត់របស់អ្នក ឬ កម្មវិធី ABA DigiGuard ដើម្បីបញ្ជាក់។

1 ចំនួនអប្បបរមា គឺ 400,000 រៀល ឬ 100 ដុល្លារអាមេរិក។
2 ប្រសិនបើអ្នកជ្រើសរើសបន្តឡើងវិញដោយស្វ័យប្រវត្តិលើចំនួនទឹកប្រាក់គោលនៅពេលដល់កាលកំណត់នោះ សូមជ្រើសរើសគណនីដែលចំនួនទឹកប្រាក់នៃការប្រាក់ត្រូវផ្ទេរទៅ។