គ្រប់គ្រងមូលប្បទានបត្រតាម IBB
ធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម (IBB) ផ្ដល់ជូនមុខងារពេញលេញសម្រាប់ក្រុមហ៊ុន ឬអាជីវកម្ម ដែលត្រូវការចូលប្រើប្រាស់ដើម្បីតាមដាន និងគ្រប់គ្រមូលប្បទានបត្រា និងមូលប្បទានបត្រតាមពេលវេលាជាក់ស្ដែង។ អ្នកប្រើប្រាស់ IBB ដែលមានចំណាប់អារម្មណ៍ចង់ប្រើប្រាស់មុខងារ ត្រូវមានគណនីចរន្ត ឬ គណនីចរន្ត Plus។
អត្ថប្រយោជន៍សំខាន់ៗ
ដោនឡូតប្រវត្តិប្រតិបត្តិការ1
ការពារដោយមុខងារផ្ទៀងផ្ទាត់ 2 កត្តា2
ស្នើសុំសៀវភៅមូលប្បទានបត្រថ្មីបានពីគ្រប់ទីកន្លែង3
បញ្ឈប់ការទូទាត់នៃមូលប្បទានបត្រណាមួយ4
1 មានជាទម្រង់៖ PDF, Excel, និង CSV។
2 ប្រើ ABA DigiGuard ដើម្បីបង្កើតកូដផ្ទៀងផ្ទាត់ (OTP) ពីទូរស័ព្ទស្មាតហ្វូន។
3 សៀវភៅមូលប្បទានបត្រនីមួយៗ មានមូលប្បទានបត្រ 50 សន្លឹក និងមានមត្លៃ 20 ដុល្លារ / 80,000 រៀល។ ឥឡូវនេះ អតិថិជនតម្រូវឲ្យអញ្ជើញមកយកដល់សាខា។ សេវាដឹកជញ្ជូនដល់ទីកន្លែង នឹងមានក្នុងពេលឆាប់ៗនេះ។
4 អាចបញ្ឈប់មូលប្បទានបត្រច្រើនក្នុងពេលតែមួយបាន ប្រសិនបើមូលប្បទានបត្រទាំងនោះស្ថិតក្នុងលេខរៀងលំដាប់តគ្នា។
អ្នកណាខ្លះអាចទទួលបានអត្ថប្រយោជន៍ពីមុខងារនេះ?
មុខងារគ្រប់គ្រងមូលប្បទានបត្រ ក្នុង ABA IBB អាចជួយដល់ក្រុមហ៊ុនដែលនៅតែត្រូវការប្រើមូលប្បទានបត្រធ្វើជាមធ្យោបាយទូទាត់ចម្បង ដល់ដៃគូផ្គត់ផ្គង់ និងដៃគូផ្សេងៗទៀត។ ពិនិត្យតាមដាន និងគ្រប់គ្រងមូលប្បទានបត្រភ្លាមៗតាមពេលវេលាជាក់ស្ដែង ដែលចំណេញពេលវេលា ដើម្បីផ្ដោតការកិច្ចការសំខាន់ៗ នាំមកនូវកំណើនក្រុមហ៊ុន។
ប្រសិនបើអ្នកមិនទាន់បានប្រើប្រាស់ ABA IBB សម្រាប់ក្រុមហ៊ុន ឬអាជីវកម្មរបស់អ្នក ហើយត្រូវការជ្រាបបន្ថែមអំពីសេវាកម្មនេះ សូមទាក់ទងប្រធានផ្នែកទំនាក់ទំនងនៅតាមសាខា ABA ដែលនៅជិតលោកអ្នក ឬទូរស័ព្ទមកផ្នែកទំនាក់ទំនងអតិថិជនតាមរយៈលេខ 023 925 333 ឬទាក់ទងទៅកាន់ក្រុមការងារ IBB តាមរយៈអ៊ីមេល digitalsupport(at)ababank.com។
លក្ខខណ្ឌទូទៅ និង លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។