សេវារបាយការណ៍ SWIFT

​ប្រសិនបើ​លោក​អ្នក​កំពុង​គ្រប់គ្រង​ក្រុមហ៊ុន​អន្តរជាតិ​ ឬ​សម្ពន្ធ​ក្រុមហ៊ុន​នានា​ ហើយ​ចាំបាច់​ត្រូវការ​ពិនិត្យ​តាមដាន​គណនី​ធនាគារ​សាជីវកម្ម​ និង​សមតុល្យ​ប្រកបដោយ​ភាព​ងាយស្រួល​នោះ​ សេវា​សារ​របាយការណ៍​គណនី​ ABA​ SWIFT​ (MT​ 940)​ គឺជា​ដំណោះស្រាយ​ដ៏​សម​ស្រប​បំផុត​សម្រាប់​លោក​អ្នក​។​

សេវា​សារ​របាយការណ៍​គណនី​ ABA​ SWIFT​ ផ្អែក​លើ​សារ​ SWIFT​ ស្តង់ដារ​ ដែល​មាន​ជា​ទម្រង់​របាយការណ៍​ធនាគារ​អេ​ឡិ​ក​ត្រូ​និក​មួយ​ តាម​រយៈ​បណ្តាញ​ SWIFT​ ។​ សមាជិក​បណ្តាញ​ SWIFT​ ណាមួយ​ មិន​ថា​ធនាគារ​ក្នុងស្រុក​ ឬ​អន្តរជាតិ​នោះ​ទេ​ (​អាស្រ័យ​លើ​ការ​អនុញ្ញាត​របស់​ SWIFT)​ អាច​ទទួល​បាន​របាយការណ៍​គណនី​ចុង​គ្រា​របស់​លោក​អ្នក​បាន​ តាម​ការ​ស្នើ​សុំ​របស់​លោក​អ្នក​។​

អត្ថប្រយោជន៍​

  • របាយការណ៍​ជា​ស្តង់ដារ​ SWIFT​ MT940​ សកល​ អាច​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​យ៉ាង​ងាយស្រួល​។​
  • ​ព័ត៌មាន​ពេញលេញ​អំពី​គណនី​ធនាគារ​របស់​លោក​អ្នក​ត្រូវ​បាន​ចែករំលែក​ដោយ​មាន​សុវត្ថិភាព​កម្រិត​សកល​។​
  • ប្រព័ន្ធ​គណនេយ្យ​របស់​លោក​អ្នក​អាច​ទាញ​យក​ដោយ​ផ្ទាល់​នូវ​របាយការណ៍​គណនី​ SWIFT​ ដែល​អាច​ប្រើប្រាស់​បាន​ភ្លាមៗ​។​
  • ពិនិត្យ​របាយការណ៍​គណនី​ភ្លាមៗ​សម្រាប់​ការ​សម្របសម្រួល​គណនេយ្យ​បាន​ទាន់​ពេលវេលា​។​

​ថ្លៃ​សេវា​

50​ ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​គណនី​ធនាគារ​មួយ​។​

របៀប​ស្នើ​សុំ​

​ដើម្បី​ស្នើ​សុំ​សេវាកម្ម​នេះ​ សូម​បំពេញ​ បែបបទ​ស្នើ​សុំ​ និង​បញ្ជូន​មក​កាន់​ធនាគារ​។​

លោក​អ្នក​ត្រូវ​មាន​៖

  • គណនី​ធនាគារ​ ABA​ ដែល​មាន​សមតុល្យ​វិជ្ជមាន​ (​គណនី​វិ​បា​រូប​ន៍​មិន​អាច​ប្រើប្រាស់​បាន​ទេ​)
  • លេខ​កូដ​ SWIFT​ របស់​ធនាគារ​ទទួល​

លក្ខខណ្ឌទូទៅ នឹងត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader