គណនីសន្សំ
គណនីបញ្ញើសន្សំរបស់ធនាគារ ABA គឺជាមធ្យោបាយដ៏មានសុវត្ថិភាព និងមានប្រសិទ្ធផលបំផុតដើម្បីចាប់ផ្តើម សន្សំប្រាក់។
អត្រាការប្រាក់(ក្នុងមួយឆ្នាំ)1
សមតុល្យប្រចាំថ្ងៃ | អាជីវកម្ម | ស្ថាប័នហិរញ្ញវត្ថុ | ស្ថាប័នរដ្ឋាភិបាល |
≤ 1,000ដុល្លារ | 0.05% | 0.05% | 0.15% |
> 1,000ដុល្លារ | 0.15% | 0.15% | 0.25% |
≤ 4លានរៀល | 0.25% | 0.25% | 0.50% |
> 4លានរៀល | 0.50% | 0.50% | 1.00% |
លក្ខខណ្ឌ
រូបិយប័ណ្ណ | ដុល្លារ | រៀល |
ប្រាក់បញ្ញើដំបូង | ||
អាជីវកម្ម | 100 | 400,000 |
ស្ថាប័នហិរញ្ញវត្ថុ | 50,000 | 200 លាន |
ស្ថាប័នរដ្ឋាភិបាល | 100 | 400,000 |
សមតុល្យបន្តអប្បបរមា | ||
អាជីវកម្ម | 10 | 40,000 |
ស្ថាប័នហិរញ្ញវត្ថុ | 1000 | 4 លាន |
ស្ថាប័នរដ្ឋាភិបាល | 10 | 40,000 |
ការដកប្រាក់2 | អនុញ្ញាតឲ្យដកប្រាក់គ្មានដែនកំណត់ទម្រង់ជាសាច់ប្រាក់ ឬមិនមែនជាសាច់ប្រាក់ត្រូវបានអនុញ្ញាតគ្រប់ពេល និងក្នុងចំនួនទឹកប្រាក់ណាមួយ តាមលក្ខខណ្ឌនៃសមតុល្យបន្តអប្បបរមាដែលបានរក្សាទុកក្នុងគណនី | |
ក្រដាសប្រាក់ទទួលយក3 | ទទួលយកក្រដាសប្រាក់រៀលត្រឹមត្រូវគ្រប់ប្រភេទតាមការគិតថ្លៃត្រូវអនុវត្តមួយចំនួន | |
ការទូទាត់ការប្រាក់ | រៀងរាល់ 6ខែ ម្តង (ឆមាសនិមួយៗនៃឆ្នាំ) ឬនៅពេលស្នើសុំបិទគណនី | |
បិទគណនី4 | សម្រាប់ការបិទគណនីក្នុងអំឡុងពេល 3ខែ ចាប់ពីថ្ងៃដែលបានបើកគណនី នឹងត្រូវគិតថ្លៃសេវាចំនួន 20 ដុល្លារ ឬ 80,000 រៀល | |
ការដាក់ប្រាក់បន្ថែម2 | អាចដាក់បានដោយគ្មានកំណត់ និងបានគ្រប់ពេលវេលាជាសាច់ប្រាក់ ឬមិនមែនជាសាច់ប្រាក់ | |
ថ្លៃសេវា | សេវាគណនីប្រចាំខែ | ឥតគិតថ្លៃ |
សៀវភៅធនាគារ5 | 5 ដុល្លារ / 20,000 រៀល/ក្បាល | |
ធនាគារតាមអុីនធឺណិត | តាមលក្ខខណ្ឌ iBanking សម្រាប់អាជីវកម្មនៅទីនេះ | |
គណនីមិនមានសកម្មភាព6 | 10 ដុល្លារ / 40,000 រៀល/ឆ្នាំ | |
បញ្ជាក់សមតុល្យគណនី | 10 ដុល្លារ / 40,000 រៀល/សន្លឹក | |
ការបញ្ជាក់សវនកម្ម | 10 ដុល្លារ / 40,000 រៀល/ដង | |
មូលប្បទានបត្រ Nostro ឬ Banker | 10 ដុល្លារ / 40,000 រៀល/មូលប្បទានបត្រ | |
អត្ថប្រយោជន៍ | មិនគិតថ្លៃចេញកាតឥណទានថ្មី និងថែទាំប្រចាំឆ្នាំសម្រាប់ម្ចាស់គណនីបង្គោលតាមលក្ខខណ្ឌ ដូចខាងក្រោម៖
|
លក្ខខណ្ឌទាំងអស់ត្រូវអនុវត្តតាមឆន្ទានុសិទ្ធិរបស់ធនាគារ ABA ដោយមិនចាំបាច់ជូនដំណឹងជាមុន។
1 អត្រាការប្រាក់នឹងត្រូវចែកនឹង 365ថ្ងៃ ក្នុងមួយឆ្នាំ។ ហើយការប្រាក់ត្រូវបានគិត និងបង្គរទុកប្រចាំថ្ងៃ។
2 ថ្លៃសេវា 0.10% ឬតិចបំផុត 1 ដុល្លារ (ជ្រើសយកចំនួនដែលច្រើនជាង) ត្រូវអនុវត្តសម្រាប់ចំនួនទឹកប្រាក់លើសកម្រិតកំណត់ប្រចាំថ្ងៃ 30,000 ដុល្លារ សម្រាប់ប្រតិបត្តិការសាច់ប្រាក់ ទាំងដាក់ ឬដកតាមរយៈប្រតិបត្តិការឆ្លងសាខា។
3 ថ្លៃសេវាត្រូវបានអនុវត្តទៅលើប្រភេទនៃកំណត់សម្គាល់ផ្សេងៗគ្នា ចុចទីនេះ។
4 អតិថិជនត្រូវប្រគល់សៀវភៅធនាគារ និងកាត បរិក្ខារគណនីដែលបានប្រគល់ជូននានាជូនធនាគារវិញ។
5 គិតថ្លៃ 5 ដុល្លារសម្រាប់ចេញកាត និងធ្វើកាតថ្មី។
6 ប្រព័ន្ធនឹងគិតថ្លៃ 10 ដុល្លារ ដោយស្វ័យប្រវត្តិ ប្រសិនបើគណនីមិនប្រតិបត្តិការរយៈពេល 12 ខែ ឬលើសពីនេះ។
លោកអ្នកអាច
- រកប្រាក់បន្ថែមបានដោយមានភាពបត់បែនពីលើប្រាក់របស់លោកអ្នក ពោលគឺការប្រាក់ត្រូវបានបង្គរជាប្រចាំ និងត្រូវទូទាត់រៀងរាល់កន្លះឆ្នាំម្តង ឬនៅពេលបិទគណនី។
- ចូលមើលសមតុល្យគណនីដោយងាយស្រួលតាមរយៈការប្រើប្រាស់ប័ណ្ណ Debit Master ឬ Visa Card, iBanking ឬការមកកាន់សាខាណាមួយរបស់ធនាគារ ABA។
- ដកប្រាក់ដោយមានភាពបត់បែនពីគណនីចរន្តរបស់លោកអ្នកគ្រប់ពេលវេលាទាំងអស់ ដោយសារសមតុល្យ បន្តអប្បបរមាមាននៅក្នុងគណនីដោយពុំមានការចំណាយបន្ថែម។
- ប្រតិបត្តិការប្រាក់ដែលផ្ញើមកខាងក្នុង និងខាងក្រៅសមតុល្យចាំបាច់ដែលត្រូវប្រើប្រាស់ ខណៈដែលសមតុល្យនៅសល់ រក្សាការរកប្រាក់បន្ថែមសម្រាប់លោកអ្នក។
- ដាក់ប្រាក់បញ្ញើបន្ថែមចូលទៅក្នុងគណនីរបស់អ្នកដោយពុំមានការរឹតត្បិត។
- មានអារម្មណ៍សុវត្ថិភាពដោយទទួលបានព័ត៌មានជាប្រចាំអំពីគណនីរបស់លោកអ្នកតាមរយៈសេវាជូនដំណឹងតាមអ៊ីម៉ែលដោយឥតគិតថ្លៃ។
អត្ថប្រយោជន៍
ទន្ទឹមនឹងអត្រាការប្រាក់ អ្នកនឹងទទួលបានមុខងារពិសេសបន្ថែមមាន៖
- មិនគិតថ្លៃ សម្រាប់ការប្រើប្រាស់សេវា ធនាគារអនឡាញ1
1 មិនគិតថ្លៃ សម្រាប់តែ SMS លេខកូដសម្ងាត់ប៉ុណ្ណោះ។ សម្រាប់ឧបករណ៍បង្កើតកូដសម្ងាត់ (CryptoCalculator) មួយគ្រឿង មានតម្លៃ 25ដុល្លារ។
លក្ខខណ្ឌតម្រូវ
ដើម្បីបើកគណនីក្រុមហ៊ុន លោកអ្នកត្រូវតែផ្តល់ឯកសារចាំបាច់ដូចខាងក្រោម៖
- អនុស្សរណៈ និង លក្ខន្តិកៈច្បាប់ដើម និងចុងក្រោយបង្អស់ដែលបានចុះហត្ថលេខាដោយនាយកក្រុមហ៊ុន។
- វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម/សាជីវកម្មដែលចេញដោយក្រសួងពាណិជ្ជកម្ម ឬវិញ្ញាបនបត្រចុះបញ្ជីប្រភេទ មានកូដ QR។
- សេចក្តីសម្រេចក្រុមប្រឹក្សាភិបាលច្បាប់ដើមក្នុងការតែងតាំងហត្ថលេខី និងអណត្តិគណនី។
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមរបស់អភិបាល និងម្ចាស់ភាគហ៊ុនទាំងអស់។
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមរបស់ហត្ថលេខីទទួលសិទ្ធិទាំងអស់។
- ពន្ធប៉ាតង់អាជីវកម្ម (ប្រសិនបើមាន)។
- អាជ្ញាប័ណ្ណអាជីវកម្មចេញដោយក្រសួងនិង/ឬអាជ្ញាធរដែលពាក់ព័ន្ធ (ប្រសិនបើមាន)។
- លិខិតអនុញ្ញាតចេញពីក្រសួង និង/អាជ្ញាធរពាក់ព័ន្ធ (ប្រសិនបើមាន)។
- គំរូ សេចក្តីសម្រេចក្រុមប្រឹក្សាភិបាលដែលមានក្បាលទំព័ររបស់ក្រុមហ៊ុន (សូមប្រើមាតិកានៅក្នុងគំរូសេចក្តីសម្រេចក្រុមប្រឹក្សាភិបាលនៅពេលអាចប្រើបាន)។
បន្ទាប់មក បំពេញបែបបទដូចខាងក្រោម៖
- បែបបទស្នើសុំបើកគណនីក្រុមហ៊ុន (ផ្នែក 5 សំដៅលើ FATCA Status Code)
- បែបបទប្រកាសអ្នកទទួលផលប្រយោជន៍ចុងក្រោយ
- គំរូបែបបទព័ត៌មានអតិថិជន (សាមញ្ញ) សម្រាប់អ្នកទទួលផលប្រយោជន៍ចុងក្រោយ (ភាគហ៊ុនិកដែលមានភាគហ៊ុនចាប់ពី 20% ឡើងទៅ) និងអភិបាលដែលមិនត្រូវបានតែងតាំងជាហត្ថលេខី
- ទម្រង់គំរូហត្ថលេខា និងបែបបទព័ត៌មានអតិថិជន ត្រូវចុះហត្ថលេខាដោយហត្ថលេខីទទួលសិទ្ធិនៅចំពោះមុខបុគ្គលិកធនាគារ។
លក្ខខណ្ឌតម្រូវបន្ថែម៖
- ត្រូវប្រថាប់ត្រាក្រុមហ៊ុនលើសេចក្តីសម្រេចក្រុមប្រឹក្សាភិបាល និងឯកសារពាក់ព័ន្ធនានា។
- អតិថិជនត្រូវផ្តល់ជូនធនាគារនូវ លេខចុះបញ្ជីពន្ធដារ ឬ លេខអត្តសញ្ញាណកម្មសារពើពន្ធ បើមាន។
- ហត្ថលេខីទទួលសិទ្ធិចាំបាច់ត្រូវមានវត្តមាននៅធនាគារ ឬនៅចំពោះមុខបុគ្គលិកធនាគារ។
សម្គាល់
- គណនីសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ៖ លក្ខខណ្ឌតម្រូវអាចខុសគ្នា សូមទាក់ទងមកកាន់សាខាធនាគារសម្រាប់ព័ត៌មានបន្ថែម។
- បន្ថែមលើលក្ខខណ្ឌតម្រូវចាំបាច់ខាងលើនេះ អតិថិជនក៏ត្រូវប្រតិបត្តិតាមគោលនយោបាយ និងនីតិវិធីទទួលយកអតិថិជន មុនពេលបើកគណនីក្រុមហ៊ុន។
លក្ខខណ្ឌតម្រូវសម្រាប់កែប្រែគណនីបញ្ជើកាលកំណត់សម្រាប់ក្រុមហ៊ុន៖
ឯកសារចាំបាច់
- អនុស្សរណៈ និង លក្ខន្តិកៈច្បាប់ដើម (ប្រសិនបើមានធ្វើបច្ចុប្បន្នភាព)។
- សេចក្តីសម្រេចក្រុមប្រឹក្សាភិបាលច្បាប់ដើមសម្រាប់កែប្រែគណនី (ប្រសិនបើមានបន្ថែម ដកចេញហត្ថលេខី ឬផ្លាស់ប្តូរអាណត្តិគណនី)។
- សេចក្តីសម្រេចក្រុមប្រឹក្សាភិបាលច្បាប់ដើមសម្រាប់កែប្រែសេវាធនាគារតាមអ៊ីនធឺណិត (ប្រសិនបើមានការផ្លាស់ប្តូរអ្នកមានសិទ្ធិប្រើសេវាធនាគារតាមអ៊ីនធឺណិតសម្រាប់អាជីវកម្ម)។
- វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម/សាជីវកម្មដែលចេញដោយក្រសួងពាណិជ្ជកម្ម ឬវិញ្ញាបនបត្រចុះបញ្ជីប្រភេទ មានកូដ QR (ប្រសិនបើមានធ្វើបច្ចុប្បន្នភាព)។
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមរបស់នាយកក្រុមហ៊ុន និងម្ចាស់ភាគហ៊ុន។
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមរបស់ហត្ថលេខីទទួលសិទ្ធិ។
លក្ខខណ្ឌតម្រូវចាំបាច់ផ្សេងៗដែលអ្នកត្រូវអនុវត្តតាម
- ត្រូវប្រថាប់ត្រាក្រុមហ៊ុនលើសេចក្តីសម្រេចក្រុមប្រឹក្សាភិបាល ឬឯកសារពាក់ព័ន្ធផ្សេងៗ។
- ហត្ថលេខីទទួលសិទ្ធិចាំបាច់ត្រូវបង្ហាញខ្លួននៅធនាគារ ឬនៅចំពោះមុខបុគ្គលិកធនាគារ។
- កាតសាជីវកម្មដែលជាកម្មសិទ្ធិរបស់ហត្ថលេខីដែលត្រូវបានដកចេញ ត្រូវតែប្រគល់មកធនាគារវិញ។
- កាតសាជីវកម្មដែលភ្ជាប់នឹងគណនីក្រុមហ៊ុន ត្រូវតែប្រគល់មកធនាគារវិញ ប្រសិនបើអាណត្តិគណនីផ្លាស់ប្តូរទៅអ្នកផ្សេងមិនមែន “នរណាម្នាក់ចុះហត្ថលេខា”។
ចំណាំ
- គណនីសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ៖ លក្ខខណ្ឌតម្រូវអាចមានភាពខុសគ្នា សូមទាក់ទងសាខាធនាគារយើងខ្ញុំសម្រាប់ព័ត៌មានបន្ថែម។
- អតិថិជនចាំបាច់ត្រូវឆ្លងកាត់ដំណើរការទទួលយកអតិថិជនរបស់ធនាគារមុនពេលកែប្រែគណនី។