គណនីបញ្ញើបត់បែន

ជាមួយ​នឹង​គណនី​ប្រាក់​បញ្ញើ​បត់បែន​នៅ​ធនាគារ ABA ​អ្នក​អាច​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ចូល​ទៅ​ប្រើ​ប្រាស់ គណនី​​របស់​លោក​អ្នក​ក្នុង​ការ​ដក និង​​ផ្ទេរ​ប្រាក់ នៅ​ពេល​ណា​ដែល​លោក​អ្នកចង់ និង​នៅ​តែ​សន្សំ​អត្រាការ​ប្រាក់​ថេរ​ខ្ពស់។

លក្ខខណ្ឌ

រូបិយប័ណ្ណប្រាក់ដុល្លារ
ប្រាក់បញ្ញើបើក​អប្បបរមា*100
សមតុល្យ​បន្ត​​អប្បបរមា*100
រយៈពេលរក្សាទុក​អប្បបរមា45 ថ្ងៃទាំងសមតុល្យបន្តអប្បបរមា និងសមតុល្យអណ្តែត
លក្ខខណ្ឌដកប្រាក់អនុញ្ញាតឱ្យដកប្រាក់ដោយផ្នែកដោយមិនកំណត់របស់សមតុល្យអណ្តែត​ពីក្នុងគណនី​ដោយពុំមានការបាត់បង់​ការប្រាក់បង្គរតាម លក្ខខណ្ឌដែលថាសមតុល្យបញ្ញើអណ្តែត​ត្រូវបានរក្សាទុករយៈ ពេលយ៉ាងតិច 45 ថ្ងៃ ក្រោយពីធ្វើការ​​ដាក់​ប្រាក់​​បញ្ញើ**។ ការដកប្រាក់ដើមណាមួយចេញពីបញ្ញើបើកអប្បបរមា និង/ឬ​បញ្ញើ​បន្ថែម (បញ្ញើបណ្តែត) ត្រូវបានអនុញ្ញាតតាមលក្ខខណ្ឌ​ដូចខាងក្រោម៖
 • រយៈ​ពេលរក្សា​ទុកតិចជាង 45 ថ្ងៃ - ការប្រាក់សូន្យ​​ចំពោះ​ទឹក​ប្រាក់​ដែល​បាន​ដក និង​​ត្រូវ​ទូទាត់​ការ​ប្រាក់​​តែ​សមតុល្យ​​ដែល​នៅ​សល់​ប៉ុណ្ណោះ ដែល​ត្រូវ​រក្សាទុក​រហូតដល់ 45 ថ្ងៃ​ពី​កាលបរិច្ឆេទ​ដែល​បាន​ដាក់​ប្រាក់​​បញ្ញើ។
 • រយៈពេលរក្សាទុក​លើសពី 45 ថ្ងៃ – ការ​ប្រាក់​ពេញ​​ត្រូវ​​ទូទាត់​​តាម​សមតុល្យ​បញ្ញើ​បើក សមតុល្យ​បន្ត​អប្បបរមា និង​​សមតុល្យ​បញ្ញើ​អណ្តែត។
ដកឬដាក់សាច់ប្រាក់សម្រាប់ សាខាក្រៅតំបន់ចំនួនកំណត់ក្នុង 1ថ្ងៃ 30,000ដុល្លារ***
ការដាក់ប្រាក់បន្ថែមអាចដាក់បានដោយគ្មានកំណត់ និងគ្រប់ពេលវេលាតាមរយៈសាច់ប្រាក់ រឺទំរង់មិនមែនជាសាច់ប្រាក់ (អតិបរមាកំណត់**** នៃការដាក់ប្រាក់គឺ 2,000,000)
អត្រាការប្រាក់ (ក្នុងមួយឆ្នាំ)*****1.00% (អាចទទួលបានសម្រាប់សមតុល្យអប្បបរមា និងអប្បបរមាបន្ត 100ដុល្លារ)
ការទូទាត់ការប្រាក់ធ្វើឡើងរាល់ត្រីមាស (ត្រីមាសនិមួយៗនៃឆ្នាំ) រឺនៅពេលធ្វើការស្នើសុំបិទគណនី។
រយៈពេលបញ្ញើមិនកំណត់
ថ្លៃសេវាកម្ម
សៀវភៅធនាគារ******ឥតគិតថ្លៃ
សេវាធនាគារតាមអ៊ីនធឺណិត*******ឥតគិតថ្លៃ
សេវាគណនីប្រចាំខែឥតគិតថ្លៃ
វិធីចូលទៅកាន់ប្រាក់បញ្ញើ
 • តាមគ្រប់សាខាធនាគារ
 • តាមអ៊ីនធឺណិត


* សម្រាប់ការបិទគណនីក្នុងអំឡុងពេល 3ខែ ចាប់ពីថ្ងៃដែលបានបើកគណនី នឹងត្រូវគិតថ្លៃសេវាចំនួន 20ដុល្លារ។
** ប្រសិនបើសមតុល្យបន្តអប្បបរមា​មិនមាននៅក្នុងគណនីបញ្ញើ គណនីបញ្ញើ​ត្រូវតែបិទ។
*** ក្នុងករណីដាក់ឬដកប្រាក់ លើសពីចំនួនកំណត់ក្នុង1ថ្ងៃ ថ្លៃសេវា 0.10% ឬតិចបំផុត 1ដុល្លារ (ជ្រើសយកចំនួនដែលច្រើនជាង) នឹងត្រូវអនុវត្តន៍។
**** ធនាគាររក្សាសិទ្ធក្នុងការផ្លាស់ប្តូរអតិបរមានៃការដាក់ប្រាក់ក្នុងមួយគណនី រឺក្នុងអតិថិជនម្នាក់ៗដោយមិនចាំបាច់ជូនដំណឹងជាមុន។
***** អត្រាការប្រាក់​ត្រូវបានបង្គរក្នុងរយៈពេល 365 (បីរយហុកសិបប្រាំ) ថ្ងៃក្នុងមួយឆ្នាំ ដោយពិចារណាលើចំនួនថ្ងៃ​ជាក់ស្តែងនៅក្នុងមួយខែ។ អត្រាការប្រាក់អាចមានការផ្លាស់ប្តូរ​តាមឆន្ទានុសិទ្ធិរបស់ធនាគារ​ដោយពុំមាន​ការជូនដំណឹងជាមុនដល់​អតិថិជន។ 
****** តម្លៃសេវា 5 ដុល្លារអាមេរិក​ត្រូវយកចំពោះការផ្លាស់ប្តូរសៀវភៅធនាគារដែលបាត់។
******* គិតកម្រៃ 25ដុល្លារ សម្រាប់ការស្នើសុំឧបករណ៍ Cryptocalculator។

លោកអ្នកអាច

  • ទទួល​បាន​អត្រាការ​ប្រាក់​ដ៏គួរ​ឱ្យទាក់ទាញ​សម្រាប់​ប្រាក់​សន្សំ​របស់​លោក​អ្នក​ដែលនឹង​មិន​មាន​ការ​ផ្លាស់ប្តូរ នៅ​ពេល​អ្នក​ដក​សមតុល្យ​​បណ្តែត​ពីគណនី​របស់​លោកអ្នក។
  • ដកប្រាក់ពីគណនីបញ្ញើរបស់លោកអ្នកនៅគ្រប់​ពេល​វេលា​ទាំង​អស់ ដោយ​ពុំ​មាន​ការ​បាត់បង់ការ​ប្រាក់​បង្គរ (ខ និង​លក្ខខណ្​ឌត្រូវ​បាន​អនុវត្ត)។
  • ដាក់​ប្រាក់​បញ្ញើ​បន្ថែម​ទៅ​ក្នុង​គណនី​របស់​លោក​អ្នក​នៅ​គ្រប់​ពេល​ទាំង​អស់​តាម​បេឡាករ (OTC) ឬ​​សមតុល្យ​​ត្រូវ​ផ្ទេរពី​​គណនី​ផ្សេងទៀតដោយប្រើប្រាស់សេវា iBanking។
  • រកប្រាក់​បន្ថែមពី​លើ​ប្រាក់​របស់​លោក​អ្នក ឧទាហរណ៍ ទទួល​បាន​ការ​ទូទាត់ការ​ប្រាក់​​រាល់​ត្រីមាស និង​​រក្សា​ភាព​បត់​បែន​​ដើម្បី​គ្រប់​គ្រង​​ប្រាក់​របស់​លោក​អ្នក​នៅ​ពេល​ចាំ​បាច់។
  • ពិនិត្យមើល និង​គ្រប់គ្រង​គណនី​របស់​លោក​អ្នក​តាម​អ៊ីនធឺណិត​​ដោយ​ឥត​គិត​ថ្លៃ។
  • មាន​អារម្មណ៍​សុវត្ថិភាព​​ដោយ​ទទួល​បាន​ព័ត៌មាន​ជា​ប្រចាំ​អំពី​គណនី​របស់​អ្នក​​តាម​រយៈ​ការ​ប្រើ​ប្រាស់​​សេវាជូនដំណឹងរតាមរយៈអ៊ីម៉ែលដោយ​ឥត​គិតថ្លៃ។

       អត្ថប្រយោជន៍

       អតិថិជនដែលមានសមតុល្យបញ្ញើចំនួន 3,000 ដុល្លារអាមេរិក ឬច្រើនជាងនេះ មានសិទ្ធិទទួលបានប័ណ្ណ ឥណទាន ABA ដោយឥតគិតថ្លៃ ដោយអនុវត្តតាមលក្ខខណ្ឌខាងក្រោម៖

       • ទទួលបានប័ណ្ណឥណទាន Standard Mastercard ឬ Visa ដោយឥតគិតថ្លៃសម្រាប់សមតុល្យបញ្ញើ ដែលមានទឹកប្រាក់ចាប់ពី 3,000 ដុល្លារអាមេរិកដល់ 4,950 ដុល្លារអាមេរិក។
       • ទទួលបានប័ណ្ណឥណទាន Visa Credit Gold ឬ Visa Credit Platinum ដោយឥតគិតថ្លៃសម្រាប់សមតុល្យបញ្ញើ ដែលមាន ទឹកប្រាក់ចាប់ពី 5,001ដុល្លារ ដល់ 13,750ដុល្លារ ឬច្រើនជាងនេះ។

       អតិថិជនអាចទទួលប័ណ្ណឥណទាន ដោយគ្រាន់តែមានប្រាក់បញ្ញើដែលមានសមតុល្យ 110%។ 

       លក្ខខណ្ឌតម្រូវ

       ឯកសារសម្រាប់បើកគណនីបញ្ញើបត់បែនមានដូចជា៖

       • អនុស្សរណៈ និង លក្ខន្តិកៈ
       • វិញ្ញាបនប័ត្រចុះបញ្ជីពីក្រសួងពាណិជ្ជកម្ម
       • លិខិតអនុញ្ញាតចេញពីក្រសួងពាណិជ្ជកម្ម
       • សេចក្តីសម្រចរបស់ក្រុមប្រឹក្សាភិបាល
       • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនសម្រាប់ហត្ថលេខីកម្ពុជា និងលិខិតឆ្លងដែនដែលមានទិដ្ឋាការចូលសម្រាប់ហត្ថលេខីបរទេស (ឯកសារត្រូវនៅមានសុពលភាព)
       • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់នាយកក្រុមហ៊ុន (ឯកសារត្រូវនៅមានសុពលភាព)
       • បំពេញពាក្យស្នើសុំបើកគណនី
       • ពន្ធប៉ាតង់អាជីវកម្ម (ប្រសិនបើមាន)
       • អាជ្ញាប័ណ្ណអាជីវកម្មចេញដោយក្រសួងនិង/ឬអាជ្ញាធរដែលពាក់ព័ន្ធ (ប្រសិនបើមាន)
       • លិខិតអនុញ្ញាតចេញពីក្រសួងដែលពាក់ព័ន្ធ (ប្រសិនបើមាន)
       • ឯកសារចុះបញ្ជីផ្សេងៗ (ប្រសិនបើមាន)

       របៀបស្នើសុំ?

       សូម​មក​កាន់​សាខា​ធនាគារ ABA ណា​មួយ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត បន្ទាប់​មក​ជួប​ជាមួយ​ប្រធាន​ផ្នែក គ្រប់គ្រង​ទំនាក់​ទំនង​ដែលនឹង​ណែនាំលោក​អ្នក​អំពី​ដំណើរ​ការ​ដាក់​ពាក្យសុំ ឬ​ទាក់ទង​​មក​កាន់​ធ​នាគារ​យើង​ខ្ញុំ​​តាម​រយៈ​ទូរស័ព្ទលេខ 023 225 333 សម្រាប់​ព័ត៌មាន​បន្ថែម។

       ព័ត៌មានសំខាន់៖

       អត្រាការ​ប្រាក់​អាច​មាន​ការ​ផ្លាស់​ប្តូរ​​តាម​ឆន្ទានុ​សិទ្ធិ​របស់​ធនាគារ​​ដោយ​ពុំ​មាន​ការ​ជូន​ដំណឹង​ជា​មុន​ដល់​​អតិថិជន​ឡើយ។ ព័ត៌មាន​នៅ​ក្នុង​កូន​សៀវភៅ​ណែ​នាំនេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​សម្រាប់​គោល​បំណង​ផ្តល់​ជា ព័ត៌មាន​ប៉ុណ្ណោះ។ មុន​ពេល​អ្នក​ដាក់​ពាក្យ​​សុំ សូម​ពិចារណា​ថា​តើ​ជម្រើស​នេះ​សក្តិសម​នឹង​អ្នក​ឬ​យ៉ាង​ណា។ ប្រសិន​បើ​អ្នក​​ត្រូវ​ការ​ជំនួយ សូម​ទាក់ទង​មក​កាន់​ទូរស័ព្ទលេខ 023 225 333។

       លក្ខខណ្ឌទូទៅ នឹងត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader