គណនីកាលកំណត់
ធ្វើឲ្យប្រាក់របស់លោកអ្នកបង្កើនប្រាក់ចំណូលសម្រាប់លោកអ្នក ហើយដឹងច្បាស់អំពីចំនួនទឹកប្រាក់ ដែលលោកអ្នកនឹងទទួលបាន។ សូមជ្រើសរើសកាលកំណត់ដាក់ប្រាក់បញ្ញើរវាងពី 1 ទៅ 36 ខែនៅក្នុងគណនីបញ្ញើមានកាលកំណត់ ដើម្បីទទួលបានការប្រាក់ក្នុងអត្រាប្រកួតប្រជែង។
អត្រាការប្រាក់(ក្នុងមួយឆ្នាំ)1សម្រាប់ការទូទាត់ចុងគ្រាជាប្រាក់ដុល្លារ
រយៈពេល (ខែ) | ក្រុមហ៊ុន | ស្ថាប័នហិរញ្ញវត្ថុ | ស្ថាប័នរដ្ឋាភិបាល |
1 | 0.50% | - | 0.50% |
3 | 1.25% | 0.75% | 1.25% |
6 | 2.50% | 1.50% | 2.50% |
12 | 3.25% | 2.50% | 3.25% |
24 | 3.35% | - | 3.35% |
36 | 3.45% | - | 3.45% |
អត្រាការប្រាក់(ក្នុងមួយឆ្នាំ)1សម្រាប់ការទូទាត់ចុងគ្រាជាប្រាក់រៀល
រយៈពេល (ខែ) | ក្រុមហ៊ុន | ស្ថាប័នហិរញ្ញវត្ថុ | ស្ថាប័នរដ្ឋាភិបាល |
3 | 2.75% | 0.75% | 2.75% |
6 | 3.50% | 1.50% | 3.50% |
12 | 3.75% | 2.50% | 3.75% |
លក្ខខណ្ឌ
រូបិយប័ណ្ណ | ប្រាក់ដុល្លារ | ប្រាក់រៀល |
បញ្ញើបឋមអប្បបរមា | 100 | 400,000 |
ការដកប្រាក់2 | មិនអនុញ្ញាតឲ្យដកប្រាក់ជាផ្នែកៗ | |
ការដាក់ប្រាក់បន្ថែម | បើកគណនីថ្មីសម្រាប់ការដាក់បញ្ញើថ្មី | |
ជម្រើសពេលដល់ថ្ងៃកំណត់ទូទាត់ |
| |
ការទូទាត់ការប្រាក់3 |
| |
ថ្លៃសេវាកម្ម | សេវាគណនីប្រចាំខែ | ឥតគិតថ្លៃ |
ធនាគារតាមអុីនធឺណិត | តាមលក្ខខណ្ឌ iBanking សម្រាប់អាជីវកម្មនៅទីនេះ | |
លិខិតបញ្ជាក់គណនីបញ្ញើ4 | ឥតគិតថ្លៃ | |
បញ្ជាក់សមតុល្យគណនី | 10ដុល្លារ/40,000រៀល/សន្លឹក | |
បញ្ជាក់សវនកម្ម | 10ដុល្លារ/40,000រៀល/ដង | |
វិធីចូលទៅកាន់គណនី |
| |
អត្ថប្រយោជន៍បន្ថែម | មិនគិតថ្លៃចេញកាតឥណទានថ្មី និងថែទាំប្រចាំឆ្នាំសម្រាប់ម្ចាស់គណនីបង្គោលតាមលក្ខខណ្ឌ ដូចខាងក្រោម៖
|
លក្ខខណ្ឌទាំងអស់ត្រូវអនុវត្តតាមឆន្ទានុសិទ្ធិរបស់ធនាគារ ABA ដោយមិនចាំបាច់ជូនដំណឹងជាមុន។
1 អត្រាការប្រាក់អាចមានការផ្លាស់ប្តូរតាមការសំរេចចិត្តរបស់ធនាគារដោយគ្មានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។
2 លក្ខខណ្ឌសម្រាប់ការដកមុនកាលកំណត់៖
- រូបវន្តបុគ្គល & ក្រុមហ៊ុន៖ អត្រាការប្រាក់នៃគណនីបញ្ញើសន្សំត្រូវអនុវត្ត។ សម្រាប់បញ្ញើមានកាលកំណត់ដែលទូទាត់ការប្រាក់ប្រចាំខែ អតិថិជនត្រូវប្រគល់មកធនាគារវិញនូវការប្រាក់ដែលបានបង់ទាំងអស់រួមទាំងពន្ធកាត់ទុក។
- គ្រឹះស្ថានហិរញ្ញវត្ថុ៖ មិនមានផ្តល់អត្រាការប្រាក់ទេ។
- អតិថិជនចាំបាច់ត្រូវប្រគល់មកធនាគារវិញនូវវិញ្ញាបនបត្របញ្ញើមានកាលកំណត់ និងគ្រឿងបរិក្ខារគណនីណាមួយ។
3 អត្រាការប្រាក់នឹងត្រូវចែកនឹង 365ថ្ងៃ ក្នុងមួយឆ្នាំ។ ហើយការប្រាក់ត្រូវបានគិត និងបង្គរទុកប្រចាំថ្ងៃ។
4 ថ្លៃសេវា 5ដុល្លារ/20,000រៀល ត្រូវបានអនុវត្តសម្រាប់ការចេញវិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់ឡើងវិញ។
លោកអ្នកអាច
- ទទួលបានប្រាក់ចំណូលខ្ពស់ពីលើប្រាក់របស់លោកអ្នកសម្រាប់រយៈពេលកំណត់មួយ ដោយពុំមាន ប៉ះពាល់ ដល់ដំណើរការអត្រាការប្រាក់នៅក្នុងទីផ្សារ។
- មានភាពបត់បែនខ្ពស់ក្នុងការគ្រប់គ្រងទាំងប្រាក់ដើម និងការប្រាក់ដែលទទួលបានតាមរយៈការកំណត់ការណែនាំបញ្ជាអចិន្រ្តៃយ៍ដើម្បី (i) បិទតាមកាលកំណត់ (ii) បន្តតែប្រាក់ដើមប៉ុណ្ណោះ ឬ (iii) បន្តទាំងប្រាក់ដើម និងការប្រាក់។
- ទទួលបានឥណទានដោយឥតគិតថ្លៃសម្រាប់សមតុល្យការប្រាក់អប្បបរមាចំនួន 3,000 ដុល្លារអាមេរិក ឬច្រើនជាងនេះ (ខ និងលក្ខខណ្ឌត្រូវបានអនុវត្ត)។
លក្ខខណ្ឌតម្រូវ
ដើម្បីបើកគណនីក្រុមហ៊ុន លោកអ្នកត្រូវតែផ្តល់ឯកសារចាំបាច់ដូចខាងក្រោម៖
- អនុស្សរណៈ និង លក្ខន្តិកៈច្បាប់ដើម និងចុងក្រោយបង្អស់ដែលបានចុះហត្ថលេខាដោយនាយកក្រុមហ៊ុន។
- វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម/សាជីវកម្មដែលចេញដោយក្រសួងពាណិជ្ជកម្ម ឬវិញ្ញាបនបត្រចុះបញ្ជីប្រភេទ មានកូដ QR។
- សេចក្តីសម្រេចក្រុមប្រឹក្សាភិបាលច្បាប់ដើមក្នុងការតែងតាំងហត្ថលេខី និងអណត្តិគណនី។
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមរបស់អភិបាល និងម្ចាស់ភាគហ៊ុនទាំងអស់។
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមរបស់ហត្ថលេខីទទួលសិទ្ធិទាំងអស់។
- ពន្ធប៉ាតង់អាជីវកម្ម (ប្រសិនបើមាន)។
- អាជ្ញាប័ណ្ណអាជីវកម្មចេញដោយក្រសួងនិង/ឬអាជ្ញាធរដែលពាក់ព័ន្ធ (ប្រសិនបើមាន)។
- លិខិតអនុញ្ញាតចេញពីក្រសួង និង/អាជ្ញាធរពាក់ព័ន្ធ (ប្រសិនបើមាន)។
- គំរូ សេចក្តីសម្រេចក្រុមប្រឹក្សាភិបាលដែលមានក្បាលទំព័ររបស់ក្រុមហ៊ុន (សូមប្រើមាតិកានៅក្នុងគំរូសេចក្តីសម្រេចក្រុមប្រឹក្សាភិបាលនៅពេលអាចប្រើបាន)។
បន្ទាប់មក បំពេញបែបបទដូចខាងក្រោម៖
- បែបបទស្នើសុំបើកគណនីក្រុមហ៊ុន (ផ្នែក 5 សំដៅលើ FATCA Status Code)
- បែបបទប្រកាសអ្នកទទួលផលប្រយោជន៍ចុងក្រោយ
- គំរូបែបបទព័ត៌មានអតិថិជន (សាមញ្ញ) សម្រាប់អ្នកទទួលផលប្រយោជន៍ចុងក្រោយ (ភាគហ៊ុនិកដែលមានភាគហ៊ុនចាប់ពី 25% ឡើងទៅ) និងអភិបាលដែលមិនត្រូវបានតែងតាំងជាហត្ថលេខី
- ទម្រង់គំរូហត្ថលេខា និងបែបបទព័ត៌មានអតិថិជន ត្រូវចុះហត្ថលេខាដោយហត្ថលេខីទទួលសិទ្ធិនៅចំពោះមុខបុគ្គលិកធនាគារ។
លក្ខខណ្ឌតម្រូវបន្ថែម៖
- ត្រូវប្រថាប់ត្រាក្រុមហ៊ុនលើសេចក្តីសម្រេចក្រុមប្រឹក្សាភិបាល និងឯកសារពាក់ព័ន្ធនានា។
- ហត្ថលេខីទទួលសិទ្ធិចាំបាច់ត្រូវមានវត្តមាននៅធនាគារ ឬនៅចំពោះមុខបុគ្គលិកធនាគារ។
សម្គាល់
- គណនីសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ៖ លក្ខខណ្ឌតម្រូវអាចខុសគ្នា សូមទាក់ទងមកកាន់សាខាធនាគារសម្រាប់ព័ត៌មានបន្ថែម។
- បន្ថែមលើលក្ខខណ្ឌតម្រូវចាំបាច់ខាងលើនេះ អតិថិជនក៏ត្រូវប្រតិបត្តិតាមគោលនយោបាយ និងនីតិវិធីទទួលយកអតិថិជន មុនពេលបើកគណនីក្រុមហ៊ុន។
លក្ខខណ្ឌតម្រូវសម្រាប់កែប្រែគណនីបញ្ជើកាលកំណត់សម្រាប់ក្រុមហ៊ុន៖
ឯកសារចាំបាច់
- អនុស្សរណៈ និង លក្ខន្តិកៈច្បាប់ដើម (ប្រសិនបើមានធ្វើបច្ចុប្បន្នភាព)។
- សេចក្តីសម្រេចក្រុមប្រឹក្សាភិបាលច្បាប់ដើមសម្រាប់កែប្រែគណនី (ប្រសិនបើមានបន្ថែម ដកចេញហត្ថលេខី ឬផ្លាស់ប្តូរអាណត្តិគណនី)។
- សេចក្តីសម្រេចក្រុមប្រឹក្សាភិបាលច្បាប់ដើមសម្រាប់កែប្រែសេវាធនាគារតាមអ៊ីនធឺណិត (ប្រសិនបើមានការផ្លាស់ប្តូរអ្នកមានសិទ្ធិប្រើសេវាធនាគារតាមអ៊ីនធឺណិតសម្រាប់អាជីវកម្ម)។
- វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម/សាជីវកម្មដែលចេញដោយក្រសួងពាណិជ្ជកម្ម ឬវិញ្ញាបនបត្រចុះបញ្ជីប្រភេទ មានកូដ QR (ប្រសិនបើមានធ្វើបច្ចុប្បន្នភាព)។
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមរបស់នាយកក្រុមហ៊ុន និងម្ចាស់ភាគហ៊ុន។
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមរបស់ហត្ថលេខីទទួលសិទ្ធិ។
លក្ខខណ្ឌតម្រូវចាំបាច់ផ្សេងៗដែលអ្នកត្រូវអនុវត្តតាម
- ត្រូវប្រថាប់ត្រាក្រុមហ៊ុនលើសេចក្តីសម្រេចក្រុមប្រឹក្សាភិបាល ឬឯកសារពាក់ព័ន្ធផ្សេងៗ។
- ហត្ថលេខីទទួលសិទ្ធិចាំបាច់ត្រូវបង្ហាញខ្លួននៅធនាគារ ឬនៅចំពោះមុខបុគ្គលិកធនាគារ។
- កាតសាជីវកម្មដែលជាកម្មសិទ្ធិរបស់ហត្ថលេខីដែលត្រូវបានដកចេញ ត្រូវតែប្រគល់មកធនាគារវិញ។
- កាតសាជីវកម្មដែលភ្ជាប់នឹងគណនីក្រុមហ៊ុន ត្រូវតែប្រគល់មកធនាគារវិញ ប្រសិនបើអាណត្តិគណនីផ្លាស់ប្តូរទៅអ្នកផ្សេងមិនមែន “នរណាម្នាក់ចុះហត្ថលេខា”។
ចំណាំ
- គណនីសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ៖ លក្ខខណ្ឌតម្រូវអាចមានភាពខុសគ្នា សូមទាក់ទងសាខាធនាគារយើងខ្ញុំសម្រាប់ព័ត៌មានបន្ថែម។
- អតិថិជនចាំបាច់ត្រូវឆ្លងកាត់ដំណើរការទទួលយកអតិថិជនរបស់ធនាគារមុនពេលកែប្រែគណនី។