គណនីចរន្ត “PLUS”

គណនីចរន្ត “PLUS” ផ្តល់លទ្ធភាពកាន់តែប្រសើរជូនលោកអ្នកក្នុងការ​ចាប់​ផ្តើមទទួលបានការប្រាក់​ដោយប្រើប្រាស់គណនីចរន្តរបស់អ្នក។ ជាធម្មតា ដំណោះស្រាយប្រកបដោយប្រសិទ្ធភាពថ្លៃចំណាយ ក្នុងការ គ្រប់គ្រងប្រាក់​របស់លោកអ្នកនៅក្នុងប្រទេសកម្ពុជា ព្រមទាំងនៅបរទេស គណនីចរន្ត​  plus ផ្តល់កម្រិតងាយស្រួលលើសគេប្រកបដោយប្រសិទ្ធ ផល​ដ៏គួរឱ្យ​រីករាយ។

លក្ខខណ្ឌ

រូបិយប័ណ្ណប្រាក់ដុល្លារប្រាក់រៀល
ប្រាក់បញ្ញើដំបូង*5002,000,000
សមតុល្យបន្តអប្បបរមាក្នុងគណនី**5002,000,000
លក្ខខណ្ឌនៃការដកប្រាក់***អនុញ្ញាតឱ្យដកប្រាក់ជាផ្នែកដោយមិន​កំណត់ពី សមតុល្យអណ្តែត​នៃគណនី​ចរន្ត​ដោយពុំមានការ ខាតបង់​ការប្រាក់បង្គរ​តាម​លក្ខខណ្ឌដែលថា សមតុល្យបន្តអប្បបរមា​ត្រូវមាន​នៅក្នុងគណនី​បញ្ញើ។
ដកឬដាក់សាច់ប្រាក់សម្រាប់ សាខាក្រៅតំបន់****30,000120,000,000
អត្រាការប្រាក់ (ក្នុងមួយឆ្នាំ)*****0.25%1%
ការទូទាត់ការប្រាក់រៀងរាល់ត្រីមាស (ត្រីមាសនៃឆ្នាំ) ឬនៅពេល​បិទគណនី
ការដាក់ប្រាក់បន្ថែមអនុញ្ញាតឱ្យដាក់ប្រាក់ដោយមិនកំណត់ជាសាច់ប្រាក់ ឬ មិនមែនជាសាច់ប្រាក់ នៅគ្រប់ពេលទាំងអស់ ទោះបីជា ក្នុងចំនួនទឹកប្រាក់​ប៉ុន្មានក៏ដោយ
ការចេញមូលប្បទានបត្រលើសសមតុល្យសភាទូទាត់ (ក្នុងមួយសន្លឹក)50200,000
ការចេញមូលប្បទានបត្រលើសសមតុល្យមាបញ្ជរ ABA (ក្នុងមួយសន្លឹក)1040,000
សេវាគណនីប្រចាំខែឥតគិតថ្លៃ
សេវាធនាគារតាមអ៊ីនធឺណិត******ឥតគិតថ្លៃ
សៀវភៅមូលប្បទានបត្រ (50ទំព័រ)1040,000
ថ្លៃសេវាប្រគល់មូលប្បទានបត្រត្រឡប់វិញ50200,000
វិធីចូលទៅកាន់គណនី
 • គ្រប់សាខាធនាគារទាំងអស់
 • តាមអ៊ីនធឺណិត
 • តាមម៉ាស៊ីន ATM / កាត Mastercard / កាត Visa

* សម្រាប់ការបិទគណនីក្នុងអំឡុងពេល 3ខែ ចាប់ពីថ្ងៃដែលបានបើកគណនី នឹងត្រូវគិតថ្លៃសេវាចំនួន 20ដុល្លារ ឬ 80,000រៀល។
** ប្រសិនបើសមតុល្យបន្តអប្បបរមា​មិនមាននៅក្នុងគណនីបញ្ញើនោះ គណនីចរន្តនឹងត្រូវបិទ។
*** ការដកសាច់ប្រាក់ត្រូវបានអនុញ្ញាតដោយផ្អែកលើសន្លឹកមូលប្បទានបត្រដែលចេញដោយធនាគារ។
**** ក្នុងករណីដាក់ឬដកប្រាក់ លើសពីចំនួនកំណត់ក្នុង1ថ្ងៃ ថ្លៃសេវា 0.10% ឬតិចបំផុត$1 (ជ្រើសយកចំនួនដែលច្រើនជាង) នឹងត្រូវអនុវត្តិន៍។
***** អត្រាការប្រាក់​ត្រូវបង្គរប្រចាំថ្ងៃ 365 ថ្ងៃក្នុងមួយឆ្នាំ ដោយពិចារណាពីចំនួនថ្ងៃជាក់ស្តែង​ក្នុងមួយខែ។
****** គិតថ្លៃសេវា 25ដុល្លារ សំរាប់ការស្នើសុំប្រើប្រាស់ឧបករណ៍ Cryptocalculator។

 អត្ថប្រយោជន៍បន្ថែម៖

ជាមួយនឹងអត្រាការប្រាក់ពីលើប្រាក់របស់លោកអ្នក មានលក្ខណៈពិសេសបន្ថែមមួយចំនួន ដូចជា៖

 • ទទួលបានសេវាគណនីប្រចាំខែដោយឥតគិតថ្លៃ
 • ទទួលបានសេវា E-Service ដោយឥតគិតថ្លៃ;
 • ចូលប្រើប្រាស់គណនី​ដោយឥតគិតថ្លៃ​តាមរយៈ iBanking។

របៀបដាក់ពាក្យសុំ

ដើម្បីបើកគណនីចរន្ត “PLUS” សូមដាក់ជូន៖

 • អនុស្សរណៈ និង លក្ខន្តិកៈ
 • វិញ្ញាបនប័ត្រចុះបញ្ជីពីក្រសួងពាណិជ្ជកម្ម
 • លិខិតអនុញ្ញាតចេញពីក្រសួងពាណិជ្ជកម្ម
 • សេចក្តីសម្រចរបស់ក្រុមប្រឹក្សាភិបាល
 • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនសម្រាប់ហត្ថលេខីកម្ពុជា និងលិខិតឆ្លងដែនដែលមានទិដ្ឋាការចូលសម្រាប់ហត្ថលេខីបរទេស (ឯកសារត្រូវនៅមានសុពលភាព)
 • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់នាយកក្រុមហ៊ុន (ឯកសារត្រូវនៅមានសុពលភាព)
 • បំពេញពាក្យស្នើសុំបើកគណនី
 • ពន្ធប៉ាតង់អាជីវកម្ម (ប្រសិនបើមាន)
 • អាជ្ញាប័ណ្ណអាជីវកម្មចេញដោយក្រសួងនិង/ឬអាជ្ញាធរដែលពាក់ព័ន្ធ (ប្រសិនបើមាន)
 • លិខិតអនុញ្ញាតចេញពីក្រសួងដែលពាក់ព័ន្ធ (ប្រសិនបើមាន)
 • ឯកសារចុះបញ្ជីផ្សេងៗ (ប្រសិនបើមាន)

លក្ខខណ្ឌទូទៅ នឹងត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader