គណនីចរន្ត

គណនីចរន្តរបស់ធនាគារ ABA គឺជាវិធីដ៏សាមញ្ញ និង ងាយស្រួលមួយដើម្បីរីករាយជាមួយការទូទាត់ យ៉ាងងាយស្រួលសម្រាប់ការទិញទំនិញ និងសេវាកម្ម។

លក្ខខណ្ឌ

ប្រាក់ដុល្លារប្រាក់រៀល
ប្រាក់បញ្ញើដំបូង*
  សម្រាប់ឯកត្តជន និងក្រុមហ៊ុន100400,000
  សម្រាប់ស្ថាប័នហិរញ្ញវត្ថុ10004,000,000
សមតុល្យបន្តអប្បបរមាក្នុងគណនី
  សម្រាប់ឯកត្តជន និងក្រុមហ៊ុន100400,000
  សម្រាប់ស្ថាប័នហិរញ្ញវត្ថុ10004,000,000
រយៈពេលរក្សាទុក អប្បបរមាមិនកំណត់
សៀវភៅមូលប្បទានបត្រ (50ទំព័រ)1040,000
ការដក / ដាក់ប្រាក់មិនកំណត់
ដក ឬដាក់សាច់ប្រាក់សម្រាប់ សាខាក្រៅតំបន់ (កំណត់ក្នុងមួយថ្ងៃ)**30,000120,000,000
ការចេញមូលប្បទានបត្រលើសសមតុល្យសភាទូទាត់ (ក្នុងមួយសន្លឹក)50200,000
ការចេញមូលប្បទានបត្រលើសសមតុល្យមាបញ្ជរ ABA (ក្នុងមួយសន្លឹក)1040,000
សេវាគណនីប្រចាំខែឥតគិតថ្លៃ
សេវាធនាគារតាមអ៊ីនធឺណិត***ឥតគិតថ្លៃ
វិធីចូលទៅកាន់ប្រាក់បញ្ញើ
 • គ្រប់សាខាធនាគារទាំងអស់
 • តាមអ៊ីនធឺណិត
 • កាត UnionPay / កាត Mastercard / កាត Visa

* សម្រាប់ការបិទគណនីក្នុងអំឡុងពេល 3ខែ ចាប់ពីថ្ងៃដែលបានបើកគណនី នឹងត្រូវគិតថ្លៃសេវាចំនួន 20ដុល្លារ ឬ 80,000រៀល។
** ក្នុងករណីដាក់ ឬដកប្រាក់ លើសពីចំនួនកំណត់ក្នុង 1ថ្ងៃ ថ្លៃសេវា 0.10% ឬតិចបំផុត 1ដុល្លារ (ជ្រើសយកចំនួនដែលច្រើនជាង) នឹងត្រូវអនុវត្តិន៍។
*** គិតថ្លៃសេវា 25ដុល្លារ សំរាប់ការស្នើសុំប្រើប្រាស់ឧបករណ៍ Cryptocalculator។

លោកអ្នកអាច

 • ធ្វើប្រតិបត្តិការមិនកំណត់​សម្រាប់សមតុល្យដែលមានរបស់អ្នក​នៅគ្រប់ពេលទាំងអស់​ដោយឥតគិតថ្លៃ។
 • ចូលមើលគណនីរបស់លោកអ្នកតាមរយៈប័ណ្ណឥណពន្ធ សេវាធនាគារតាមអ៊ីនធឺណិត ឬការមកកាន់សាខា ណាមួយ​របស់ធនាគារ ABA។
 • ដកប្រាក់ពីគណនីចរន្តរបស់លោកអ្នកគ្រប់ពេលវេលាទាំងអស់ ដោយសារសមតុល្យបន្តអប្បបរមា​​មាននៅក្នុង គណនី​។
 • មានអារម្មណ៍សុវត្ថិភាព​ដោយទទួលបានព័ត៌មានភ្លាមៗអំពីគណនីរបស់លោកអ្នកតាមរយៈការប្រើប្រាស់​សេវាសារជូនដំណឹងតាមរយៈអ៊ីម៉ែល ដោយឥតគិតថ្លៃ។

អត្ថប្រយោជន៍

 • ទទួលបានរបាយការណ៍គណនីប្រចាំខែដោយឥតគិតថ្លៃ (តាមការស្នើសុំ)
 • ទទួលបានសេវាអ៊ីម៉ែលជូនដំណឹងដោយឥតគិតថ្លៃ*
 • ចូលមើលគណនីរបស់លោកអ្នកដោយឥតគិតថ្លៃ​តាមរយៈសេវាធនាគារតាមអ៊ីនធឺណិត**
 • ទទួលបានសេវាបញ្ជាទិញអចិន្ត្រៃយ៍​ដោយឥតគិតថ្លៃ

* ការជូនដំណឹង​តាមអ៊ីមែល​ដោយឥតគិតថ្លៃ​សម្រាប់ប្រតិបត្តិការខាងក្នុង និង​ខាងក្រៅ។
** ទទួលបានទម្រង់បញ្ជាក់ឌីណាមិកតាមសារជាអក្សរដោយឥតគិតថ្លៃ។ ថ្លៃ​សេវា​ម្តង 25 ដុល្លារ អាមេរិក​សម្រាប់ ឧបករណ៍គណនាសម្ងាត់។

លក្ខខណ្ឌតម្រូវ

ដើម្បីមានសិទ្ធិបើកគណនីចរន្តសំនៅធនាគារ ABA លោកអ្នកចាំបាច់ត្រូវ៖

 • អនុស្សរណៈ និង លក្ខន្តិកៈ
 • វិញ្ញាបនប័ត្រចុះបញ្ជីពីក្រសួងពាណិជ្ជកម្ម
 • លិខិតអនុញ្ញាតចេញពីក្រសួងពាណិជ្ជកម្ម
 • សេចក្តីសម្រចរបស់ក្រុមប្រឹក្សាភិបាល
 • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនសម្រាប់ហត្ថលេខីកម្ពុជា និងលិខិតឆ្លងដែនដែលមានទិដ្ឋាការចូលសម្រាប់ហត្ថលេខីបរទេស (ឯកសារត្រូវនៅមានសុពលភាព)
 • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់នាយកក្រុមហ៊ុន (ឯកសារត្រូវនៅមានសុពលភាព)
 • បំពេញពាក្យស្នើសុំបើកគណនី
 • ពន្ធប៉ាតង់អាជីវកម្ម (ប្រសិនបើមាន)
 • អាជ្ញាប័ណ្ណអាជីវកម្មចេញដោយក្រសួងនិង/ឬអាជ្ញាធរដែលពាក់ព័ន្ធ (ប្រសិនបើមាន)
 • លិខិតអនុញ្ញាតចេញពីក្រសួងដែលពាក់ព័ន្ធ (ប្រសិនបើមាន)
 • ឯកសារចុះបញ្ជីផ្សេងៗ (ប្រសិនបើមាន)

របៀបស្នើសុំ?

សូម​មក​កាន់​សាខា​ធនាគារ ABA ណា​មួយ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត បន្ទាប់​មក​ជួប​ជាមួយ​ប្រធាន​ផ្នែក គ្រប់គ្រង​ទំនាក់​ទំនង​ដែល​នឹង​ណែ​នាំ​លោក​អ្នក​​អំពី​ដំណើរ​ការ​ដាក់​ពាក្យសុំ ឬ​​ទាក់ទង​​មក​កាន់​ធ​នាគារ​យើង​ខ្ញុំ​​តាម​រយៈទូរស័ព្ទ​លេខ 023 225 333 សម្រាប់​ព័ត៌មាន​បន្ថែម។

ព័ត៌មានសំខាន់៖

អត្រា​ការ​ប្រាក់ អាច​មាន​ការ​ផ្លាស់​ប្តូរ​​តាម​ឆន្ទានុសិទ្ធិ​របស់​ធនាគារ​ដោយ​ពុំ​មាន​ការ​ជូន​ដំណឹង​ជាមុន​ដល់​​អតិថិជន​ឡើយ។ ព័ត៌មាន​នៅ​ក្នុង​កូន​សៀវភៅ​ណែនាំ​នេះ​ត្រូវ​បាន​រៀប​ចំឡើង​សម្រាប់​គោលបំណង​ផ្តល់ជា ព័ត៌មាន​ប៉ុណ្ណោះ។ មុន​ពេល​អ្នក​ដាក់​ពាក្យ​​សុំ សូម​ពិចារណា​ថា​តើ​ជម្រើស​នេះ​សក្តិសម​នឹង​អ្នក​ឬ​យ៉ាងណា។ ប្រសិន​បើអ្នក​​ត្រូវ​ការ​ជំនួយ សូម​ទាក់​ទង​មក​កាន់​ទូរស័ព្ទ​លេខ 023 225 333។

លក្ខខណ្ឌទូទៅ នឹងត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader