ភ្នាក់ងារ Wing

​ធនាគារ​ ABA​ ចាប់​ដៃគូ​ជាមួយ​ធនាគារ​ឯកទេស​ Wing​ ក្នុង​ការ​ផ្តល់​ជូន​អតិថិជន​នូវ​សេវា​បង់​សង​កម្ចី​ដោយ​ងាយស្រួល​។​ ជាមួយ​ថ្លៃ​សេវា​ចាប់ពី​ 0.30​ ដុល្លារ​ ឬ​ 1,200​ រៀល​ លោក​អ្នក​អាច​ដាក់​ប្រាក់​បាន​យ៉ាង​ងាយស្រួល​ចូល​ក្នុង​គណនី​ ABA​ នៅ​តាម​ភ្នាក់ងារ​វី​ង​ ជាង​ 7,000​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​ផ្ទះ​ ឬ​កន្លែង​អាជីវកម្ម​របស់​លោក​អ្នក​ជាង​ម៉ាស៊ីន​ដាក់​ប្រាក់​ ឬ​សាខា​ ABA​ ។​

ទទួល​បាន​មធ្យោបាយ​រហ័ស​ និង​ងាយស្រួល​ក្នុង​ការ​បង់​សង​កម្ចី​អាជីវកម្ម​របស់​លោក​អ្នក​ជាមួយ​ធនាគារ​ ABA​ តាម​រយៈ​ភ្នាក់ងារ​វី​ង​!

​ជំហាន​ងាយស្រួល​ក្នុង​ការ​ដាក់​ប្រាក់​ចូល​គណនី​ ABA​ របស់​លោក​អ្នក​តាម​ភ្នាក់ងារ​វី​ង​

  1. ​អញ្ជើញ​ទៅ​កាន់​ភ្នាក់ងារ​វី​ង​នៅ​ជិត​លោក​អ្នក​ (​សម្រាប់​ទីតាំង​ជាក់ស្តែង​របស់​ភ្នាក់ងារ​ជិត​លោក​អ្នក​ សូម​ទូរស័ព្ទ​ទៅ​ធនាគារ​វី​ង​ តាម​លេខ​ទូរស័ព្ទ​ 023​ 999​ 989)​។​
  2. ​ផ្ដល់​ជូន​ភ្នាក់ងារ​វី​ង​នូវ​ លេខ​គណនី​ ABA​ 9​ ខ្ទង់​របស់​លោក​អ្នក​ លេខ​ទូរស័ព្ទ​ផ្ទាល់ខ្លួន​របស់​លោក​អ្នក​ និង​ចំនួន​ទឹកប្រាក់​ជា​ដុល្លារ​ ឬ​រៀល​ រួម​ទាំង​ថ្លៃ​ប្រតិបត្តិការ​។​
  3. ​រួចរាល់​!​ លោក​អ្នក​នឹង​ទទួល​បាន​បង្កាន់ដៃ​ពី​ភ្នាក់ងារ​វី​ង​ព្រមទាំង​សារ​បញ្ជាក់​ពី​ប្រតិបត្តិការ​ជោគជ័យ​។​

​ថ្លៃ​សេវា​ផ្ទេរ​ប្រាក់​

​ថ្លៃ​សេវា​ផ្ទេរ​ប្រាក់​ទៅ​គណនី​ធនាគារ​ ABA​ តាម​រយៈ​បណ្តាញ​ភ្នាក់ងារ​វី​ង​ ជា​ដុល្លារ​ និង​រៀល​ មាន​ដូច​ខាងក្រោម​៖

ផ្ទេរជាប្រាក់ដុល្លារ

ចំនួនទឹកប្រាក់ថ្លៃសេវា
0.01 - 500.65
50.10 - 1000.90
100.01 - 5001.30
500.01 - 1,0001.50

ទឹកប្រាក់កំណត់វេរប្រចាំថ្ងៃ៖ 1,000 ដុល្លារ

ផ្ទេរជាប្រាក់រៀល

ចំនួនទឹកប្រាក់ថ្លៃសេវា
1 - 20,0002,600
200,100 - 400,0003,600
400,100 - 2,000,0005,200
2,000,100 - 4,000,0006,000

ទឹកប្រាក់កំណត់វេរប្រចាំថ្ងៃ៖ 4,000,000 រៀល

 

 

ក្រោយ​ពី​ដាក់​ប្រាក់​ចូល​គណនី​រួច​ អ្នក​អាច​ឆែក​មើល​ទឹកប្រាក់​បាន​យ៉ាង​ងាយ​ តាម​កម្មវិធី​ ABA Mobile ​ដ៏​មាន​សុវត្ថិភាព​ និង​ងាយស្រួល​ប្រើ​។​ កម្មវិធី​នេះ​ Free​ ទាំង​ដោ​ន​ឡូត​ និង​ប្រើប្រាស់​។​

ចុច​លើ​សញ្ញា​ខាងក្រោម​ ដើម្បី​ដោ​ន​ឡូត​កម្មវិធី​ពី​ App​ Store​ ឬ​ Play​ Store​។​ ក្រោយ​ដោ​ន​ឡូត​រួច​ អ្នក​គ្រាន់តែ​អនុវត្ត​តាម​ការ​ណែនាំ​លើ​អេ​ក្រង់​ នោះ​អ្នក​អាច​ប្រើ​បាន​ភ្លាម​!

  

លោក​អ្នក​អាច​ដាក់​ចំនួន​ទឹកប្រាក់​ចាំបាច់​ចូល​ក្នុង​គណនី​បង់​សង​កម្ចី​ ABA​ របស់​លោក​អ្នក​ តាម​រយៈ​ភ្នាក់ងារ​ Wing​ Cash​ Xpress​ ណាមួយ​ដែល​នៅ​ជិត​ផ្ទះ​ ឬ​កន្លែង​អាជីវកម្ម​របស់​លោក​អ្នក​។​ នៅ​ពេល​ធ្វើ​ប្រតិបត្តិការ​បាន​ជោគជ័យ​ ប្រាក់​នឹង​ដាក់​ចូល​ភ្លាម​ទៅ​កាន់​គណនី​ធនាគារ​របស់​លោក​អ្នក​។​
លោក​អ្នក​ចាំបាច់​ត្រូវ​ផ្ដល់​ជូន​ភ្នាក់ងារ​ Wing​ Cash​ Xpress​ នូវ​លេខ​គណនី​បង់​សង​កម្ចី​ ABA​  9​ ខ្ទង់​របស់​លោក​អ្នក​ ព្រមទាំង​លេខ​ទូរស័ព្ទ​ផ្ទាល់ខ្លួន​របស់​លោក​អ្នក​ និង​ចំនួន​ទឹកប្រាក់​ (​ជា​ដុល្លារ​ ឬ​រៀល​)​ រួម​ទាំង​ថ្លៃ​ប្រតិបត្តិការ​។​
ដើម្បី​ទទួល​បាន​ព័ត៌មាន​បច្ចុប្បន្នភាព​បំផុត​អំពី​ទីតាំង​ភ្នាក់ងារ​ Wing​ Cash​ Xpress​ សូម​ទាក់ទង​មក​ផ្នែក​ទំនាក់ទំនង​អតិថិជន​  Wing​ តាម​រយៈ​លេខ​ 023​ 999​ 989​ ។​
លោក​អ្នក​ចាំបាច់​ត្រូវ​ជូនដំណឹង​ភ្នាក់ងារ​អំពី​បញ្ហា​នេះ​ជា​បន្ទាន់​ ដើម្បី​ឲ្យ​ភ្នាក់ងារ​អាច​ទាក់ទង​មក​ផ្នែក​ទំនាក់ទំនង​អតិថិជន​  Wing​ ដើម្បី​ផ្ទេរ​ប្រាក់​មក​វិញ​។​ ចំណាំ​៖​  ភ្នាក់ងារ​ Wing​ តែងតែ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ជាមួយ​លោក​អ្នក​ មុន​ពេល​បញ្ជាក់​ការ​ទូទាត់​។​ សូម​ផ្ទៀងផ្ទាត់​ ហើយ​ស្នើ​សុំ​ឲ្យ​ភា្ន​ក់​ងារ​កែប្រែ​លេខ​គណនី​របស់​លោក​អ្នកជា​បន្ទាន់​ ប្រសិនបើ​លោក​អ្នក​ឃើញ​ខុស​គ្នា​។​ សូម​រក្សា​បង្កាន់ដៃ​ប្រតិបត្តិការ​សម្រាប់​ជា​ឯកសារយោង​របស់​លោក​អ្នក​។​
​បាទ​/​ចាស​ លោក​អ្នក​អាច​ឲ្យ​សាច់ញាតិ​បង់​សង​កម្ចី​ឲ្យ​លោក​អ្នក​បាន​។​ ត្រូវ​ប្រាកដ​ថា​ សាច់ញាតិ​របស់​លោក​អ្នកដឹង​លេខ​គណនី​ ABA​ 9​ ខ្ទង់​របស់​លោក​អ្នក​បាន​ត្រឹមត្រូវ​ និង​ផ្តល់​ចំនួន​ទឹកប្រាក់​ត្រឹមត្រូវ​ (​ជា​ដុល្លារ​ ឬ​រៀល​)​ រួម​ទាំង​ថ្លៃ​ប្រតិបត្តិការ​ ដល់​ភ្នាក់ងារ​ Wing​ Cash​ Xpress​ ។​
ប្រសិនបើ​បញ្ហា​នេះ​កើតឡើង​ សូម​ផ្ញើ​រូបថត​បង្កាន់ដៃ​របស់​លោក​អ្នក​ឲ្យ​ទៅ​មន្ត្រី​ឥណទាន​ ABA​ សម្រាប់​ជា​ឯកសារយោង​របស់​ពួក​គេ​។​  ម្យ៉ាងវិញទៀត​ លោក​អ្នក​អាច​ទាក់ទង​មក​ផ្នែក​ទំនាក់ទំនង​អតិថិជន​ Wing​ តាម​រយៈ​លេខ​ 023​ 999​ 989​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​។
បាទ​/​ចាស​ លោក​អ្នក​នឹង​ទទួល​បាន​សារ​លោត​ជូនដំណឹង​ភ្លាម​ក្នុង​កម្មវិធី​ ABA​ Mobile​ បន្ទាប់​ពី​ប្រាក់​ត្រូវ​បាន​ដាក់​ចូល​គណនី​របស់​លោក​អ្នក​។​
ខាងក្រោម​នេះ​ជា​ព័ត៌មាន​លម្អិត​សម្រាប់​ថ្លៃ​សេវា​ផ្ទេរ​ប្រាក់​រវាង​ ABA​ និង​ Wing​ ៖​ចំណាំ​៖​ ថ្លៃ​សេវា​ប្រតិបត្តិការ​ត្រូវ​គិតថ្លៃ​ដាច់​ដោយឡែក​ពី​ចំនួន​ទឹកប្រាក់​ដែល​លោក​អ្នកមាន​បំណង​ដាក់​ចូល​គណនី​ធនាគារ​ ABA​ របស់​លោក​អ្នក​។​
ចំនួនថ្លៃសេវាចំនួន/ថ្ងៃ
0.01 – 50 ដុល្លារ
ឬ 1 – 200,000 រៀល
0.30 ដុល្លារ
ឬ​ 1,200 រៀល
1,000 ដុល្លារ
ឬ​ 4លានរៀល
50.01 – 100 ដុល្លារ
ឬ 200,100 – 400,000 រៀល
0.40 ដុល្លារ
ឬ​ 1,600 រៀល
100.01 – 500 ដុល្លារ
ឬ 400,100 – 2លានរៀល
0.75 ដុល្លារ
ឬ​ 3,000 រៀល
500.01 – 1,000 ដុល្លារ
ឬ 2000,100 – 4លានរៀល
1.00 ដុល្លារ
ឬ​ 6,000 រៀល

លក្ខខណ្ឌទូទៅ នឹងត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader