ភ្នាក់ងារ Speed Pay
ធនាគារ ABA បានចាប់ដៃគូជាមួយ Speed Pay ដើម្បីអនុញ្ញាតឲ្យអតិថិជនបង់កម្ចីធនាគារ ABA តាមរយៈបណ្ដាញភ្នាក់ងាររបស់ Speed Pay ដែលមានជាង 600ភ្នាក់ងារ នៅទូទាំងប្រទេស។ ជាមួយថ្លៃសេវាសមរម្យត្រឹម 0.50 ដុល្លារ ឬ 2000 រៀល ឥឡូវអតិថិជន ABA អាចដាក់ប្រាក់ចូលក្នុងគណនី ABA របស់ខ្លួនតាមរយៈភ្នាក់ងារ Speed Pay ដែលនៅជិតផ្ទះ ឬជិតកន្លែងធ្វើការ ជាជាងអញ្ជើញទៅកាន់សាខា ឬម៉ាស៊ីនដាក់ប្រាក់ ABA។
សូមរីករាយជាមួយនឹងការដាក់ប្រាក់ចូលគណនី ABA យ៉ាងងាយស្រួល និងឆាប់រហ័ស តាមរយៈភ្នាក់ងារផ្ទេរប្រាក់ Speed Pay។
ថ្លៃសេវាដាក់ប្រាក់ចូលក្នុងគណនី ABA តាមរយៈភ្នាក់ងារផ្ទេរប្រាក់ TrueMoney ត្រូវបានគិតជាប្រាក់រៀល និងប្រាក់ដុល្លារអាមេរិកដូចខាងក្រោម៖
រូបិយប័ណ្ណ ប្រាក់ដុល្លា
ចំនួន | ថ្លៃសេវា | ចំនួនអតិ/ថ្ងៃ |
1 - $1,000 | $0.50 | $2,500 |
$1,001 – 2,000 | $0.75 | |
$2,001 – 2,500 | $1.25 |
រូបិយប័ណ្ណ ប្រាក់រៀល
ចំនួន | ថ្លៃសេវា | ចំនួនអតិ/ថ្ងៃ |
4,000 – 4លានរៀល | 2,000រៀល | 10លានរៀល |
4,000,001 – 8លានរៀល | 4,000រៀល | |
8,000,001 – 10លានរៀល | 5,000រៀល |
ជំហានងាយៗក្នុងការផ្ទេរប្រាក់ពី Speed Pay ទៅកាន់ ABA account របស់អ្នក
- អញ្ជើញទៅកាន់ភ្នាក់ងារផ្ទេរប្រាក់ Speed Pay ដែលនៅជិតបំផុត(ដើម្បីដឹងថាភ្នាក់ងារណានៅជិតជាងគេ សូមតេមក Speed Pay តាមរយៈលេខ 010 977 577, 085 977 577, 066 977 577, 081 977 577 or 023 977 775)។
- ប្រាប់លេខគណនី ABA ទាំង 9ខ្ទង់ លេខទូរស័ព្ទផ្ទាល់ខ្លួន និងប្រគល់សាច់ប្រាក់ជាដុល្លារ ឬប្រាក់រៀលតាមចំនួនដែលត្រូវដាក់ និងបង់ថ្លៃសេវាដល់ភ្នាក់ងារផ្ទេរប្រាក់ Speed Pay ជាការស្រេច។
- រួចហើយ! អ្នកនឹងទទួលបានវិក្កយបត្រពីភ្នាក់ងារផ្ទេរប្រាក់ Speed Pay ដើម្បីបញ្ជាក់ពីការផ្ទេរប្រាក់បានជោគជ័យ។
ជីវិតកាន់តែងាយស្រួលជាមួយ ABA Mobile app!
ក្រោយពីដាក់ប្រាក់ចូលគណនីរួច អ្នកអាចឆែកមើលទឹកប្រាក់បានយ៉ាងងាយ តាមកម្មវិធី ABA Mobile ដ៏មានសុវត្ថិភាព និងងាយស្រួលប្រើ។ កម្មវិធីនេះ Free ទាំងដោនឡូត និងប្រើប្រាស់។
ចុចលើសញ្ញាខាងក្រោម ដើម្បីដោនឡូតកម្មវិធីពី App Store ឬ Play Store។ ក្រោយដោនឡូតរួច អ្នកគ្រាន់តែអនុវត្តតាមការណែនាំលើអេក្រង់ នោះអ្នកអាចប្រើបានភ្លាម!
លក្ខខណ្ឌទូទៅ និងលក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។