ភ្នាក់ងារ SmartLuy
ធនាគារABA បានចាប់ដៃគូជាមួយ Smart Axiata ដើម្បីផ្តល់សេវាបង់កម្ចីធនាគារបានងាយស្រួលដល់អតិថិជនរបស់ខ្លួន តាមរយៈបណ្តាញភ្នាក់ងាររបស់ SmartLuy ជាង 1,500កន្លែង នៅទូទាំងប្រទេស។ ជាមួយនឹងថ្លៃសេវាទាបចាប់ពី 0.25 ដុល្លារ ឬ 1,000 រៀល លោកអ្នកអាចបញ្ចូលទឹកប្រាក់ទៅក្នុងគណនីធនាគារ ABA របស់អ្នកបានយ៉ាងស្រួល តាមរយៈភ្នាក់ងារ SmartLuy ដែលនៅជិតកន្លែងធ្វើការ ឬនៅជិតផ្ទះរបស់អ្នកជាងម៉ាស៊ីនដាក់ប្រាក់ ឬសាខារបស់ធនាគារ ABA។
រីករាយជាមួយនឹងការដាក់ប្រាក់ចូលគណនី ABA របស់អ្នកយ៉ាងឆាប់រហ័ស និងមានតម្លៃថោក តាមរយៈភ្នាក់ងារ SmartLuy!
ថ្លៃសេវាដាក់ប្រាក់ចូលគណនី ABA តាមរយៈភ្នាក់ងារ SmartLuy មានតម្លៃសមរម្យ និងត្រូវបានគិតជាប្រាក់ដុល្លារ និងប្រាក់រៀលដូចខាងក្រោម៖
រូបិយប័ណ្ណ ប្រាក់ដុល្លារ
ចំនួន | ថ្លៃសេវា | កំណត់/ថ្ងៃ |
<$100.49 | $0.25 | $5,000 |
$100.49 – 3,00.49 | $0.38 | |
>$300.49 | $1.00 |
រូបិយប័ណ្ណ ប្រាក់រៀល
ចំនួន | ថ្លៃសេវា | កំណត់/ថ្ងៃ |
<401,900រៀល | 1,000រៀល | 20លានរៀល |
401,900 – 1,201,900រៀល | 1,500រៀល | |
>1,201,900រៀល | 4,000រៀល |
ជំហានងាយៗក្នុងការផ្ទេរប្រាក់ពីភ្នាក់ងារ SmartLuy ទៅកាន់គណនី ABA របស់អ្នក
- អញ្ជើញទៅកាន់ភ្នាក់ងារផ្ទេរប្រាក់របស់ SmartLuy ដែលនៅជិតអ្នកបំផុត (ដើម្បីដឹងថាភ្នាក់ងារណានៅជិតជាងគេ សូមមើលទីតាំងរបស់ភ្នាក់ងារនៅលើផែនទី ឬតេមកកាន់ផ្នែកគាំទ្ររបស់ SmartLuy លេខ 010 200 788)។
- ប្រាប់លេខគណនី ABA ទាំង 9ខ្ទង់ ដល់ភ្នាក់ងារ SmartLuy ព្រមទាំងលេខទូរស័ព្ទផ្ទាល់ខ្លួន និងប្រគល់សាច់ប្រាក់ជាដុល្លារ ឬរៀលតាមចំនួនដែលត្រូវដាក់ ហើយបង់ថ្លៃសេវាជាការស្រេច។
- រួចហើយ អ្នកនឹងទទួលបានវិក្កយបត្រពីភ្នាក់ងារផ្ទេរប្រាក់ SmartLuy ដើម្បីបញ្ជាក់ពីការផ្ទេរប្រាក់បានជោគជ័យ។
ជីវិតកាន់តែងាយស្រួលជាមួយ ABA Mobile app!
ក្រោយពីដាក់ប្រាក់ចូលគណនីរួច អ្នកអាចឆែកមើលទឹកប្រាក់បានយ៉ាងងាយ តាមកម្មវិធី ABA Mobile ដ៏មានសុវត្ថិភាព និងងាយស្រួលប្រើ។ កម្មវិធីនេះ Free ទាំងដោនឡូត និងប្រើប្រាស់។
ចុចលើសញ្ញាខាងក្រោម ដើម្បីដោនឡូតកម្មវិធីពី App Store ឬ Play Store។ ក្រោយដោនឡូតរួច អ្នកគ្រាន់តែអនុវត្តតាមការណែនាំលើអេក្រង់ នោះអ្នកអាចប្រើបានភ្លាម!
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។