ម៉ាស៊ីនដាក់ប្រាក់ Cash-In

ម៉ាស៊ីនដាក់សាច់ប្រាក់អាចឲ្យអតិថិជនរបស់ធនាគារ ABA បង់ថ្លៃសេវាទៅអ្នកផ្គត់ផ្គង់ផ្សេងៗគ្នាជាច្រើន និងធ្វើ ការដាក់ប្រាក់ទៅក្នុងគណនីរបស់ធនាគារ ABA ផងដែរ។ រាល់ប្រតិបត្តិការទាំងអស់ដែលធ្វើឡើងតាមរយៈម៉ាស៊ីនដាក់សាច់ប្រាក់ នឹងបង្ហាញភ្លាមៗនៅលើគណនីរបស់អតិថិជនជាមួយនឹងអ្នកផ្តល់សេវាផ្សេងៗ ឬនៅគណនីរបស់ធនាគារ ABA។

អត្ថប្រយោជន៍សំខាន់នៃម៉ាស៊ីនដាក់សាច់ប្រាក់នេះ គឺលោកអ្នកអាចដាក់បញ្ចូលសាច់ប្រាក់ភ្លាមៗដើម្បីធ្វើប្រតិបត្តិការនៅក្នុងគណនីធនាគារ ABA តាមតម្រូវការរបស់លោកអ្នក ហើយថែមទាំងអាចធ្វើការសងប្រាក់កម្ចីដោយមិនចាំបាច់អញ្ជើញមកកាន់ការិយាល័យធនាគារផងដែរ។ ជាចុងក្រោយនៅក្នុងគម្រោងនេះ យើងបានដោះស្រាយបញ្ហារបស់អតិថិជនដែលមមាញឹកខ្លាំងក្នុងការងារ និងមិនសូវមានពេលអញ្ជើញមកកាន់ការិយាល័យធនាគារ ABA ព្រមទាំងធ្វើការបញ្ចូលប្រាក់ទៅក្នុងគណនីនៅពេលក្នុងម៉ោងការងារផងដែរ។

ឥលូវនេះ លោកអ្នកអាចធ្វើការដាក់សាច់ប្រាក់ ឬសងប្រាក់កម្ចីបានគ្រប់ពេលវេលា 24/7។

លោកអ្នកមិនត្រឹមតែអាចជឿជាក់ដូចជាការអញ្ជើញមកដាក់សាច់ប្រាក់នៅការិយាល័យធនាគារ ABA ផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងទទួលបានដំណើរការដ៏ឆាប់រហ័ស និងកាន់តែងាយស្រួលផងដែរ។

ចាប់ពីពេលនេះតទៅ យើងមានម៉ាស៊ីនដាក់សាច់ប្រាក់នៅតាមគ្រប់បណ្តាសាខាទាំងអស់។ ជាមួយគ្នានេះដែរ យើងក៏កំពុងបង្កើនចំនួនទីតាំងម៉ាស៊ីនដែលអតិថិជនអាចធ្វើប្រតិបត្តិការដោយខ្លួនឯងផងដែរ។

ការប្រើប្រាស់សេវាដាក់ប្រាក់របស់ធនាគារ ABA មានភាពងាយស្រួលសម្រាប់លោកអ្នក។ សូមអញ្ជើញទស្សនា វីដេអូខាងក្រោមដើម្បីទទួលបានព័ត៌មានអំពីការប្រើប្រាស់ និងវិធីដាក់សាច់ប្រាក់ក្នុងគណនីធនាគារ ABA ដោយ ងាយស្រួល!

លក្ខខណ្ឌទូទៅ នឹងត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader