ពន្ធគយ និងកាតព្វកិច្ចផ្សេងៗ
ធនាគារ ABA ត្រូវបានអនុញ្ញាតដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យទទួលទូទាត់ពន្ធជំនួសឲ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។ សេវានេះ អាចឲ្យជើងសាគយ ឬ ប្រតិវេទករអាចបង់ពន្ធអាករ និងកាតព្វកិច្ចផ្សេងៗបានយ៉ាងងាយស្រួលជាមួយ ABA Pay នៅលើវិបសាយរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, កម្មវិធី ABA Mobile និងផ្លែតហ្វម ABA Business។
រាល់ការទូទាត់ពន្ធជូន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅលើផ្លែតហ្វមឌីជីថលទាំងនេះ តម្រូវឲ្យមានតែ លេខបង្កាន់ដៃបង់ប្រាក់ ប៉ុណ្ណោះ។
ហេតុអ្វីត្រូវបង់ពន្ធជាមួយ ABA?
- មិនអស់ថ្លៃសេវា
- បង់បានគ្រប់ពេលវេលា 24/7 ពីផ្ទះ ឬពីគ្រប់ទីកន្លែង
- បង់ដោយផ្ទាល់តាម ABA Mobile
- បង់បានយ៉ាងងាយស្រួលដោយប្រើ ABA Mobile ស្គែនកូដ ABA PAY QR នៅលើវិបសាយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
- បង់ដោយផ្ទាល់ពីគណនី ABA សម្រាប់ក្រុមហ៊ុន ឬអាជីវកម្មរបស់អ្នក តាមផ្លែតហ្វម ABA Business
- មិនចាំបាច់អញ្ជើញមកបញ្ជរសាខាសម្រាប់បង្កាន់ដៃកាត់ទឹកប្រាក់/បញ្ចូលទឹកប្រាក់
- សម្រាប់បែបបទបញ្ចេញទំនិញពីគយ (នាំចេញ-នាំចូល) តម្រូវឲ្យមានតែវិញ្ញាបនបត្របញ្ជាក់ការទូទាត់តាមអេឡិកត្រូនិក ដែលដោនឡូតពី ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (ASYCUDA) ប៉ុណ្ណោះ
- ចំណេញពេលវេលា និងប្រាក់កាស
របៀបបង់
ទូទាត់ជាមួយ ABA PAY នៅលើវិបសាយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (ទូទាត់តាមអេឡិកត្រូនិក)
- ចូលទៅវិបសាយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា https://www.customs.gov.kh/
- ចូលប្រើប្រាស់ប្រព័ន្ធ (ឈ្មោះអ្នកប្រើប្រាស់ និងលេខសម្ងាត់)
- ចុច ទូទាត់អេឡិកត្រូនិក ហើយរង់ចាំបង្កាន់ដៃបង់ប្រាក់
- ចុច ទូទាត់ ហើយផ្ទៀងផ្ទាត់ព័ត៌មានទូទាត់
- ជ្រើសរើស ABA PAY ហើយស្គែនទូទាត់ជាមួយ ABA Mobile
ទូទាត់ជាមួយ ABA Mobile
- បើកកម្មវិធី ABA Mobile
- ចុច ទូទាត់ប្រាក់
- ជ្រើសរើស សេវាសាធារណៈ
- អូសរកពាក្យ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
- ជ្រើសរើស គណនី បញ្ចូល លេខបង្កាន់ដៃបង់ប្រាក់ ហើយចុច ទូទាត់ឥឡូវ
ទូទាត់តាមផ្លែតហ្វម ABA Business
- ចូលគណនី ABA Business របស់អ្នក
- ចូលទៅ ទូទាត់ប្រាក់ (Bill Payments) រូចចុច សេវាសាធារណៈ (Public Services)
- ជ្រើសរើស គណនីប្រភព បន្ទាប់មកជ្រើសរើស អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
- បញ្ចូល លេខវិក្កយបត្របង់ប្រាក់ រួចចុច បន្ទាប់
- បញ្ចូលលេខ OTP, ចុច បញ្ជូន ហើយជូនដំណឹងដល់បុគ្គលមានសិទ្ធិអនុញ្ញាត ដើម្បីអនុម័តការទូទាត់
- ចូលទៅគណនី រួចដោនឡូតរបាយការណ៍ប្រតិបត្តិការ
ប្រសិនបើអ្នកមានចម្ងល់ និងត្រូវការព័ត៌មាន ឬត្រូវការឲ្យយើងខ្ញុំជួយ សូមទូរស័ព្ទមកយើងខ្ញុំតាមទូរស័ព្ទលេខ 1 800 203 203 ។
លក្ខខណ្ឌទូទៅ និង លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។