កូដ QR ប្រភេទព្រីន
កូដ QR ព្រីនសម្រាប់ទូទាត់ប្រាក់ នៅក្នុងកម្មវិធី ABA Merchant ជួយដល់អាជីវករក្នុងការស្នើសុំ សេវា ឬ ឧបករណ៍ ABA QR ដោយឥតគិតថ្លៃ និងដោយផ្ទាល់ពីកម្មវិធីបាន។ ជាមួយនឹងការបើកដំណើរការ ABA KHQR ពាណិជ្ជករ និងអាជីវកម្មអាចទទួលយកការទូទាត់ដោយគ្មានសាច់ប្រាក់យ៉ាងងាយស្រួលពី អ្នកប្រើប្រាស់កម្មវិធី ABA Mobile អ្នកប្រើប្រាស់កម្មវិធី Bakong ក៏ដូចជាធនាគារនៅកម្ពុជាទាំងអស់ដែលជាសមាជិកប្រព័ន្ធបាគង។
ជ្រើសរើសសម្ភារៈ QR ព្រីន សម្រាប់អាជីវកម្មរបស់អ្នក ស្នើសុំភ្លាមៗនៅក្នុងកម្មវិធី ABA Merchant របស់អ្នក។ អ្នកអាចមកបើកនៅសាខា ABA ដែលអ្នកជ្រើសរើស ឬទៅកន្លែងប្រកបអាជីវកម្មរបស់លោកអ្នកដោយឥតគិតថ្លៃ1.
1 ការដឹកជញ្ជូនមាននៅភ្នំពេញ តាខ្មៅ កៀនស្វាយ និងអង្គស្នួល តែប៉ុណ្ណោះ។
ជ្រើសរើស និងស្នើសុំសម្ភារៈកូដ QR ព្រីនខាងក្រោមពីកម្មវិធី៉៉
ជើងបញ្ឈរ
ពេញនិយមបំផុតសម្រាប់អាជីវកម្មគ្រប់ប្រភេទ ជាពិសេសដាក់បង្ហាញនៅបញ្ជរសេវាកម្ម/បញ្ជរគិតលុយ។
សន្លឹកបិទ
មានភាពបត់បែន ងាយស្រួលមើលឃើញ និងសមរម្យសម្រាប់ប្រភេទអាជីវកម្មមួយចំនួន។
ទម្រវិក្កយបត្រ
មានប្រយោជន៍សម្រាប់អាជីវកម្មដែលប្រើ ទម្រវិក្កយបត្រ ដូច្នេះអតិថិជនអាចទូទាត់ភ្លាមៗបន្ទាប់ពីទទួលបានវិក្កយបត្រ។
ខ្សែកាត
ងាយស្រួលសម្រាប់អាជីវកម្មដែលមានកន្លែងដាក់បង្ហាញមានកំណត់ ដូចជាអ្នកលក់តាមដងផ្លូវ និងសេវាកម្មដឹកជញ្ជូន។
ទទួលយកកម្មវិធី ABA Merchant
កម្មវិធី ABA Merchant អាចប្រើប្រាស់បានដោយឥតគិតថ្លៃ និងមាននៅលើ Apple App Store និង Google Play Store។
ដើម្បីចាប់ផ្តើមទទួលទូទាត់តាមកូដ QR ដោយប្រើកម្មវិធី ABA Merchant អ្នកចាំបាច់ត្រូវមានគណនីសន្សំ ABA ឬគណនីសន្សំតាមទូរស័ព្ទដៃ។
អ្នកមិនទាន់មាន គណនី ABA មែនទេ?
ប្រសិនបើអ្នកមិនទាន់មានគណនី ABA ទេ សូមចូលទៅកាន់ គណនីរហ័ស ដើម្បីបើកគណនីធនាគារដំបូងរបស់អ្នកតាមកម្មវិធី ABA Mobile ដោយមិនបាច់អញ្ជើញទៅធនាគារ (ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ)។
ប្រសិនបើអ្នកមានចម្ងល់ណាមួយអំពីកម្មវិធិ ABA Merchant សូមទូរស័ព្ទមកកាន់យើងខ្ញុំគ្រប់ពេលវេលាតាមទូរស័ព្ទលេខ 1 800 203 203 ឬឆាតជាមួយយើងខ្ញុំតាម ផេក Facebook ឬវិបសាយធនាគារ។
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Merchant ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។