គណនីកាលកំណត់
ជាមួយគណនីបញ្ញើកាលកំណត់ ABA ទឹកប្រាក់សន្សំរបស់អ្នក កើនឡើងកាន់តែច្រើន ហើយអ្នកនឹងដឹងយ៉ាងប្រាកដ នូវទឹកប្រាក់ចំណេញដែលអ្នកត្រូវទទួលបាន។ គណនីបញ្ញើកាលកំណត់ អាចបើកជារូបិយប័ណ្ណដុល្លារ និងប្រាក់រៀល នៅតាមសាខា ABA ណាមួយ ឬបើកផ្ទាល់ក្នុងកម្មវិធី ABA Mobile! ការប្រាក់ នឹងគណនាតាមរយៈពេលមូលដ្ឋាន 365 ថ្ងៃក្នុងមួយឆ្នាំ ដោយផ្អែកលើចំនួនថ្ងៃជាក់ស្ដែងក្នុងមួយខែៗ។
រហូតដល់ថ្ងៃទី 22 កក្កដា 2022 យើងខ្ញុំមានផ្ដល់ការប្រាក់ខ្ពស់បំផុតរហូតដល់ 7.77% ក្នុងមួយឆ្នាំ សម្រាប់គណនីបញ្ញើកាលកំណត់ជាប្រាក់រៀល!
លក្ខខណ្ឌ
រូបិយប័ណ្ណ | ប្រាក់ដុល្លារ | ប្រាក់រៀល |
បញ្ញើបឋមអប្បបរមា | 100 | 400,000 |
ការទូទាត់ការប្រាក់មានការបទបែន |
| |
លិខិតបញ្ជាក់គណនីបញ្ញើ2 | ឥតគិតថ្លៃ | |
សេវាគណនីប្រចាំខែ | ឥតគិតថ្លៃ | |
សេវាធនាគារតាមកម្មវិធីទូរស័ព្ទ | ឥតគិតថ្លៃ | |
ការដកប្រាក់3 | មិនអនុញ្ញាតឲ្យដកប្រាក់ជាផ្នែកៗ | |
វិធីចូលទៅកាន់ប្រាក់បញ្ញើ |
|
លក្ខខណ្ឌទាំងអស់ត្រូវអនុវត្តតាមឆន្ទានុសិទ្ធិរបស់ធនាគារ ABA ដោយមិនចាំបាច់ជូនដំណឹងជាមុន។
1 អត្រាការប្រាក់អាចមានការផ្លាស់ប្តូរតាមឆន្ទានុសិទ្ធិរបស់ធនាគារដោយពុំមានការជូនដំណឹងជា មុនដល់អតិថិជនឡើយ។
2 ថ្លៃសេវា 5ដុល្លារ/20,000រៀល ត្រូវបានអនុវត្តសម្រាប់ការចេញវិញ្ញាបនប័ត្រប្រាក់បញ្ញើមានកាលកំណត់ឡើងវិញ។
3 អត្រាការប្រាក់នៃបញ្ញើសន្សំនឹងត្រូវអនុវត្តសម្រាប់ការដកមុនពេលកំណត់។ ការប្រាក់ដែលបានទូទាត់រួមទាំងពន្ធនឹងត្រូវប្រគល់ត្រឡប់ជូនវិញ (សម្រាប់ការដកមុនពេលកំណត់) ប្រសិនបើមាន ការស្នើសុំដកប្រាក់មុន ពេលកំណត់នៃការទូទាត់ការប្រាក់ប្រចាំខែនៃគណនីបញ្ញើមានកាលកំណត់។
លោកអ្នកអាច
- ទទួលបានប្រាក់ចំណូលខ្ពស់ពីលើប្រាក់របស់លោកអ្នកសម្រាប់រយៈពេលកំណត់មួយ ដោយពុំមានប៉ះពាល់ ដល់ដំណើរការអត្រាការប្រាក់នៅក្នុងទីផ្សារ។
- មានភាពបត់បែនខ្ពស់ក្នុងការគ្រប់គ្រងទាំងប្រាក់ដើម និងការប្រាក់ដែលទទួលបានតាមរយៈការកំណត់ការណែនាំបញ្ជាអចិន្រ្តៃយ៍ដើម្បី (i) បិទតាមកាលកំណត់ (ii) បន្តតែប្រាក់ដើមប៉ុណ្ណោះ ឬ (iii) បន្តទាំងប្រាក់ដើម និងការប្រាក់។
- ទទួលបានឥណទានដោយឥតគិតថ្លៃសម្រាប់សមតុល្យការប្រាក់អប្បបរមាចំនួន 3,000 ដុល្លារអាមេរិក ឬច្រើនជាងនេះ (លក្ខខណ្ឌត្រូវបានអនុវត្ត)។
អ្នកអាចបើកគណនីបានភ្លាមៗតាមកម្មវិធី ABA Mobile ឬនៅតាមសាខាធនាគារ ABA ណាមួយ។ នេះគឺជាលក្ខខណ្ឌតម្រូវសម្រាប់ការបើកគណនីនៅសាខារបស់យើង៖
សម្រាប់ជនជាតិខ្មែរ
- ត្រូវមានអាយុយ៉ាងតិច 15ឆ្នាំ
- ត្រូវមានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព
- ត្រូវបំពេញ ពាក្យស្នើសុំ បើកគណនី។
សម្រាប់ជនបរទេស
- ត្រូវមានអាយុយ៉ាងតិច 18ឆ្នាំ
- ត្រូវមានលិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព និងឯកសារណាមួយដែលបញ្ជាក់ពីការស្នាក់នៅរបស់អ្នក1
- ត្រូវបំពេញ ពាក្យស្នើសុំ បើកគណនី។
1 លិខិតបញ្ជាក់ការស្នាក់នៅរួមមាន៖
- ទិដ្ឋាការដែលបានស្នើសុំជាច្រើនលើកដែលមានសុពលភាពចាប់ពី 182ថ្ងៃ ឬ
- លិខិតបញ្ជាក់ការស្នាក់នៅ (កិច្ចសន្យាជួលផ្ទះ លិខិតបញ្ជាក់អាសយដ្ឋានស្នាក់នៅ វិក្កយបត្រសណ្ឋាគារ) ដែលបង្ហាញពីរយៈពេលស្នាក់នៅយ៉ាងហោច 6 ខែ នៅក្នុងកិច្ចសន្យា ឬ
- លិខិតបញ្ជាក់ការងារ (កិច្ចសន្យាការងារ វិញ្ញាបនបត្រការងារ) ដែលមានសុពលភាពយ៉ាងហោចណាស់ 6ខែ ឬអាជ្ញាប័ណ្ណ/លិខិតបញ្ជាក់អាជីវកម្ម (ប្រសិនបើជាស្វ័យនិយោជ)។
សម្គាល់៖
- អតិថិជនចាំបាច់ត្រូវឆ្លងកាត់ដំណើរការទទួលយកអតិថិជនរបស់ធនាគារមុនពេលបើកគណនី។
សម្រាប់ព័ត៌មានបន្ថែមសូមទៅកាន់សាខាធនាគារ ABA ដែលនៅជិតលោកអ្នកបំផុតឬ ទូរស័ព្ទទៅលេខ 1 800 203 203 ។
- សម្រាប់ឯកត្តជន
អត្តសញ្ញាណច្បាប់ដើមសំរាប់និវាសនជន
លិខិតឆ្លងដែនច្បាប់ដើម និងទិដ្ឋាការដែលមានសុពលភាពសម្រាប់អនិវាសនជន - សម្រាប់ក្រុមហ៊ុន ឬអង្គការ
វិញ្ញាបនបត្រចុះបញ្ជីអាជីវកម្មពីក្រសួងពាណិជ្ជកម្ម
អាជ្ញាប័ណ្ណ លក្ខន្តិកៈក្រុមហ៊ុន / អង្គភាពនិងត្រា
ថតចម្លងលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណដែលមានហត្ថលេខាដើមរបស់ក្រុមប្រឹក្សាភិបាល
លក្ខខណ្ឌទូទៅ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។