ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ

ចក្ខុវិស័យរបស់យើង

ចក្ខុវិស័យរបស់ធនាគារគឺដើម្បីក្លាយជាធនាគារលំដាប់លេខមួយប្រចាំប្រទេស លើផ្នែកផ្គត់ផ្គង់សេវាកម្មធនាគារគួរជាទីទុកចិត្ត ងាយស្រួលប្រើប្រាស់ ប្រកបដោយបច្ចេកវិទ្យាទំនើបបំផុត និងងាយស្រួលក្នុងការទទួលបាន។ យើងមានបំណងក្លាយជាធនាគារមួយដែលប្រជាជនកម្ពុជាជឿទុកចិត្តក្នុងការ បំពេញតម្រូវការសេវាធនាគារផ្ទាល់ខ្លួននិងសម្រាប់អាជីវកម្មរបស់ពួកគាត់ផងដែរ។

បេសកកម្មរបស់យើង

បេសកកម្មរបស់យើងគឺដើម្បីជួយដល់ប្រទេសកម្ពុជា ធុរៈជនកម្ពុជា និងប្រជាជនកម្ពុជានៅក្នុងការ កសាងអនាគតកាន់តែទូលំទូលាយ និងត្រចះត្រចង់ តាមរយៈការផ្តល់សេវាធនាគារប្រកបដោយជំនាញវិជ្ជាជីវៈខ្ពស់ និងបច្ចេកវិទ្យាទំនើបបំផុតក្នុងផ្នែកធនាគារសម្រាប់អ្នកទាំងអស់គ្នា។ ក្នុងនាមជាធនាគារ 'ក្នុងស្រុក'ពិតប្រាកដមួយ យើងចាត់ទុកខ្លួនឯងថាជាដៃគូដ៏ល្អមួយសម្រាប់សហគមន៍កម្ពុជា ក៏ដូចជាអាជីវកម្ម និងឯកត្តជនផងដែរ។ យើងនៅទីនេះ ដើម្បីផ្តល់ សេវាកម្មជូនប្រទេសកម្ពុជា។

គុណតម្លៃរបស់យើង

គុណតម្លៃរបស់យើងបានបង្កើតជាគ្រឹះដ៏សំខាន់សម្រាប់អាជីវកម្មរបស់យើង។ យើងជឿជាក់លើ សារសំខាន់នៃ៖

សុចរិតភាព និងសេចក្តីគោរព៖ នៅធនាគារ ABAយើងចាត់ទុកចំណុចនេះជាការទទួលខុសត្រូវ ខ្ពស់របស់ធនាគារដែលត្រូវបម្រើសេវាជូនរាល់អតិថិជនប្រកបដោយភាពសុច្ចរិត និងសេចក្តីគោរព។

ទំនុកចិត្ត និងភាពជាដៃគូ៖ នៅធនាគារ ABA យើងនៅទីនេះដើម្បីជួយសម្រួល និងជាជំនួយការ របស់លោកអ្នក។យើងខិតខំធ្វើឲ្យខ្លួនក្លាយជាដៃគូដ៏ល្អដែលអតិថិជនរបស់យើងអាចជឿទុកចិត្ត។

គុណភាពនៃសេវាកម្ម៖ នៅធនាគារ ABA យើងខិតខំស្វែងរកដំណោះស្រាយដើម្បីឆ្លើយតបចំពោះរាល់តម្រូវការសេវាធនាគារទាំងអស់។ យើងមានបំណងផ្តល់សេវាកម្មធនាគារប្រកបដោយទំនុកចិត្ត និងមានបច្ចេកវិទ្យាទំនើបបំផុតសម្រាប់អតិថិជនកម្ពុជាទាំងអស់របស់យើង ពោលគឺក្នុងតួនាទីជាជំនួយការគ្រប់គ្រងគណនីផ្ទាល់ខ្លួន ឬគណនីអាជីវកម្មរបស់លោកអ្នក។

ការចូលរួមចំណែក៖ នៅធនាគារ ABA យើងមានបំណងចូលរួមចំណែកធ្វើឲ្យកាន់តែប្រសើរសម្រាប់ប្រទេសកម្ពុជា។ យើងចង់ដើរតួនាទីដែលផ្តល់សារប្រយោជន៍សម្រាប់ការរស់នៅរបស់អតិថិជនយើង

ក៏ដូចជាសម្រាប់អនាគតរបស់ប្រទេសទាំងមូលផងដែរ។

និរន្តរភាព និងការរីកចម្រើន៖ នៅធនាគារ ABA យើងតែងតែគិតគូរអំពីអនាគតរបស់ធនាគារយើង និងប្រជាជនកម្ពុជា ព្រមទាំងប្រទេសកម្ពុជាផងដែរ។ យើងសូមបង្ហាញនូវការប្តេជ្ញាចិត្តដ៏មោះមុតដូចគា្នចំពោះបុគ្គលិករបស់យើងក៏ដូចជាអតិថិជនរបស់យើងផងដែរ។ នេះគឺជាវិធីសាស្រ្តមួយដែលអាចឱ្យយើងធានាបាននូវការរីកចម្រើនប្រកបដោយនិរន្តរភាពរបស់ធនាគារ។

ក្រមសីលធម៌ និងសុជីវធម៌៖ នៅធនាគារ ABA យើងមានការយកចិត្តទុកដាក់ចំពោះការទទួលខុសត្រូវផ្នែកសង្គមរបស់យើង។ យើងនឹងអនុវត្តស្តង់ដារក្រមសីលធម៌ខ្ពស់ និងមានសុជីវធម៌រវាងគ្នានឹងគ្នា ព្រមទាំងអ្វីគ្រប់យ៉ាងដែលយើងកំពុងអនុវត្តពោលគឺទាំងនៅក្នុង និងក្រៅធនាគារ។ ទាំងនេះគឺជាគោលការណ៍ដែលបង្កើតឡើងជាមូលដ្ឋានគ្រឹះសម្រាប់ការទំនាក់ទំនងប្រចាំថ្ងៃ ពោលគឺជាមួយអតិថិជន និងសហគមន៍ដែលយើងកំពុងផ្តល់សេវាជូន ក៏ដូចជាជាមួយបុគ្គលិករបស់យើងផងដែរ។