អំពីធនាគារ

សូម​ស្វាគមន៍​មក​កាន់​ធនាគារ​ ABA​ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ឈានមុខ​មួយ​របស់​កម្ពុជា​។​ ដោយ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ 1996​ មានឈ្មោះ​ថា​ធនាគារ​ វឌ្ឍនៈ​អាស៊ី​ ចំកាត់​ បច្ចុប្បន្ន​យើង​បាន​ក្លាយជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា​គិត​លើ​ទ្រព្យសកម្ម​,​ ប្រាក់​បញ្ញើ​,​ កម្ចី​ដុល​ និង​ប្រាក់​ចំណេញ​ ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2021​ និង​ 2022 របស់​ធនាគារជាតិ​នៃ​កម្ពុជា​។

ឆ្លងកាត់រយៈពេល​ 27 ឆ្នាំ ក្នុងវិស័យធនាគារ ABA​ បាន​ពង្រឹង​ជំហរ​របស់​ខ្លួន​យ៉ាង​រឹង​មាំ​ក្នុង​ទីផ្សារ​ ដើម្បី​បម្រើសេវា​ជូន​ដល់​បណ្ដា​អតិថិជន​ជា​ច្រើន​ដូច​ជា​ សហគ្រាស​ធុន​តូច​ និង​មធ្យម​,​ អាជីវកម្ម​ខ្នាត​តូច​ និង​រូបវន្តបុគ្គល​។​ ជាមួយ​បណ្ដាញ​សាខា​ចំនួន​ 94,​ ម៉ាស៊ីន​ស្វ័​យ​សេវា​ជាង​ 1600+​ នៅ​ទូ​ទាំង​ប្រទេស​,​ សេវា​ធនាគារ​អន​ឡាញ​ និង​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​ដ៏​ទំនើប​ បាន​ធ្វើ​ឲ្យ​ធនាគារ​ ABA​ អាច​បម្រើ​អតិថិជន​បាន​កាន់តែ​ច្រើន​ឡើងៗ​ ជាមួយ​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​សម្បូរ​បែប​នេះ​ គ្រប់ពេលវេលា​ និង​គ្រប់​ទីកន្លែង​។​

ធនាគារ​ ABA​ គឺជា​បុត្រ​សម្ពន្ធ​របស់​ ធនាគារជាតិ​កា​ណា​ដា​ (www.nbc.ca)​ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ មានទ្រព្យ​សកម្ម​ជាង​ 314.4​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ គិត​ត្រឹម​ថ្ងៃ​ទី​31​ ខែ​ មក​រា​ ឆ្នាំ​2023​ និង​មាន​បណ្តាញ​ធនាគារ​ឆ្លើយឆ្លង​ដ៏​ធំ​នៅ​ទូ​ទាំង​ពិភពលោក​។​ ក្នុង​នាម​ជា​ភាគ​ហ៊ុ​និក​មួយ​របស់​ធនាគារ​ ABA​ តាំងពី​ឆ្នាំ​ 2014​ មក​ ធនាគារជាតិ​កា​ណា​ដា​បាន​ក្លាយជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អា​មេ​រិ​ក​ខាងជើង​ទី​មួយ​ ដែល​ឈាន​ជើង​ចូល​វិស័យ​ធនាគារ​នៅ​កម្ពុជា​។​

នា​ឆ្នាំ​ 2017​ ធនាគារ​ ABA​ ទទួល​បាន​ចំណាត់ថ្នាក់​ឥណទាន​រយៈពេល​ខ្លី​ និង​រយៈពេល​វែង​កម្រិត​ ‘B’​ ពី​ភ្នាក់ងារ​វាយតម្លៃ​ឥណទាន​ Standard​ &​ Poor’s​ (S&P)​ Global​ Ratings​។​ កម្រិត​ឥណទាន​ត្រូវ​បាន​ដំឡើង​ដល់​ 'B+'​ ជាមួយ​ទស្សនវិស័យ​ “​ស្ថិរភាព​”​ ក្នុង​ឆ្នាំ​ 2020​ ហើយ​បាន​ បញ្ជាក់​សា​ជា​ថ្មី​ ក្នុង​ឆ្នាំ​ 2023។

​នៅ​ធនាគារ​ ABA​ យើងខ្ញុំ​ប្តេជ្ញា​បម្រើសេវា​ដ៏​ល្អ​ឥត​ខ្ចោះ​ជូន​អតិថិជន​ ជាមួយ​ផលិតផល​ហិរញ្ញវត្ថុ​ជា​ច្រើន​ ប្រកបដោយ​ លក្ខណៈ​លេចធ្លោ​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។​

​គ្រឹះស្ថានបោះពុម្ពផ្សាយ​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ល្បីល្បាញ​បំផុត​របស់​ពិភពលោក​ បាន​ទទួលស្គាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ធនាគារ​ ABA​ ដែល​បាន​នាំ​យក​មក​នូវ​អ្វី​ដែល​ល្អ​បំផុត​ដល់​អតិថិជន​របស់​ខ្លួន​៖

  • ​នៅ​ឆ្នាំ​ 2014,​ 2016,​ 2019,​ 2021​ និង​ 2022​ ទស្សនាវដ្តី​ The​ Banker​ បាន​ប្រសិទ្ធ​នាម​ធនាគារ​ ABA​ ថា​ជា​ធនាគារ​ឆ្នើម​ប្រចាំឆ្នាំ​របស់​កម្ពុជា​។​ ពានរង្វាន់​នេះ​បាន​ទទួលស្គាល់​ពី​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​,​ ការ​បន្ត​នាំ​មក​នូវ​ផលិតផល​ន​វា​នុ​វត្ត​,​ និង​ឧត្ត​មា​នុ​វត្ត​ន៍​ក្នុង​ធុរកិច្ច​។​
  • ​ទស្សនាវដ្តី​ Euromoney​ បាន​ប្រសិទ្ធ​នាម​ធនាគារ​ ABA​ ថា​ជា​ធនាគារ​ឆ្នើម​នៅ​កម្ពុជា​ សម្រាប់​ឆ្នាំ​ 2014​ –​ 2022​ ចំពោះ​ការ​ផ្ដល់​សេវាកម្ម​ប្រកបដោយ​គុណភាព​,​ នវានុវត្តន៍​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​សេវា​ធនាគារ​នៅ​កម្ពុជា​ឈាន​ឡើង​មួយ​កម្រិត​ទៀត​។​
  • ​ទស្សនាវដ្តី​ Global​ Finance​ ប្រសិទ្ធ​នាម​ ABA​ ថា​ជា​ធនាគារ​ដែល​លេចធ្លោ​ជាងគេ​នៅ​ក្នុង​ទីផ្សារ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំឆ្នាំ​ 2015​ -​ 2023​។​ ពានរង្វាន់​នេះ​ទទួលស្គាល់​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមការងារ​នៃ​ធនាគារ​ ABA​ ក្នុង​ការ​ផ្តល់​ជូន​អតិថិជន​របស់​ខ្លួន​នូវ​ផលិតផល​ស្រប​តាម​តម្រូវការ​ និង​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ន​វា​នុ​វត្ត​។​
  • ​​ទស្សនាវដ្តី​ Asiamoney​ ប្រសិទ្ធ​នាម​ ABA​ ថា​ជា​ ធនាគារ​ក្នុងស្រុក​ឆ្នើម​បំផុត​នៅ​កម្ពុជា​ និង​ធនាគារ​ឌី​ជី​ថ​ល​ឆ្នើម​ជាងគេ​នៅ​កម្ពុជា​ពី​ឆ្នាំ​ 2019​ ដល់​ 2022​។​ កិត្តិនាម​ដ៏​កំពូល​នេះ​ បាន​បញ្ជាក់​ជំហរ​របស់​ ABA​ ជា​ធនាគារ​ឈានមុខ​គេ​ក្នុង​វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​។​

​ធនាគារ​ ABA​ - ដៃគូ​ដែល​លោក​អ្នក​ទុកចិត្ត​បំផុត​!​