គណៈគ្រប់គ្រង

លោក Askhat Azhikhanovជានាយកប្រតិបត្តិ
លោកមានសញ្ញាបត្របណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យរដ្ឋកាហ្សាក់ស្ថាន សញ្ញាប័ត្របរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកធនាគារ និង ហិរញ្ញវត្ថុអន្ដរជាតិទទួលបានដោយកិត្តិយសពីសាលាពាណិជ្ជកម្ម Cass (ទីក្រុងឡុង ប្រទេសអង់គ្លេស) សញ្ញាបត្របរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចទទួលដោយកិត្តិយសពីបណ្ឌិតសភាគ្រប់គ្រងនៃរដ្ឋកាហ្សាស្ថាន លោកក៏មានសញ្ញាប័ត្រថ្នាក់បរិញ្ញាបត្រផ្នែករុករកប្រេង និង ឧស្ម័ន ទទួលបានពីសាកលវិទ្យាល័យបច្ចេកទេសរដ្ឋកាហ្សាក់ស្ថាន ផងដែរ។ ពីឆ្នាំ 1998 ដល់ ឆ្នាំ 2001 លោកបានបំរើការនៅធនាគារជាតិនៃកាហ្សាក់ស្ថាន ក្នុងនាយកដ្ឋានគ្រប់គ្រងធនាគារ។
នៅក្នុងឆ្នាំ 2001 - 2005 លោកកាន់តំណែងជាអ្នកគ្រប់គ្រងនៅធនាគារ Halyk (កាហ្សាក់ស្ថាន)។
ពីឆ្នាំ 2007 ដល់ឆ្នាំ 2008 បានបំរើការនៅ ក្រុមហ៊ុន Credit Suisse កាហ្សាក់ស្ថាន តំណែងជាប្រធានគ្រប់គ្រងទ្រព្យសកម្ម។
នៅក្នុងឆ្នាំ 2009 បានកាន់តំណែងជានាយកប្រតិបត្តិ នៃ Zhetisu Asset Management និង ជាទីប្រឹក្សានាយកប្រតិបត្តិនៅធនាគារ Temir ។ លោកបានចូលរួមជាមួយធនាគារ ABA ក្នុងខែកញ្ញា ឆ្នាំ 2009។

លោក Lee Young Hoជានាយកប្រតិបត្តិរង
លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាតិ Pusan ប្រទេសកូរ៉េខាងត្បូង។
មានបទពិសោធការងារជាង 32 ឆ្នាំជាមួយធនាគារពាណិជ្ជកម្មនៅក្នុង ប្រទេសកូរ៉េ សហរដ្ឋអាមេរិក និង ឥណ្ឌូនេស៊ី។
មុនពេលចូលរួមជាមួយធនាគារវឌ្ឍនៈអាស៊ី នៅឆ្នាំ 2007 លោក Lee បានកាន់តំណែងជាគណៈគ្រប់គ្រងកំពូលនៅធនាគារ ក្រុមហ៊ុន Woori (ប្រទេសកូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក)។

លោក Babu Ram Gyawaliជានាយកផ្នែកហិរញ្ញវត្ថុ និងលេខាធិការធនាគារ
បញ្ចប់ការសិក្សាពីវិទ្យាស្ថានគណនេយ្យករ ពីទីក្រុងញូវដែលីនៃប្រទេសឥណ្ឌា និង ពីសាកលវិទ្យាល័យ Tribhuwan ក្រុងកាត់ថ្មាន់ឌូ ប្រទេសនេប៉ាល់។
លោក Gyawali ចាប់ផ្តើមអាជីពរបស់លោកនៅក្នុង ឆ្នាំ 2001 ជាមួយធនាគារ ហិម៉ាឡៃ និងបានវិនិយោគរួមគ្នាជាមួយធនាគារ ហាប៊ីប ប្រទេសប៉ាគីស្ថាន។
នៅចន្លោះឆ្នាំ 2001 និង ឆ្នាំ 2007 លោក បានបម្រើការងារនៅក្នុងធនាគារ ហិមាល័យ ដែលជានាយកមន្រ្តីហិរញ្ញវត្ថុ និងជាប្រធាន នាយកដ្ឋានសវនកម្មផ្ទៃក្នុង។
ចាប់តាំងពី ខែវិច្ឆិកាឆ្នាំ 2007 លោកបានធ្វើការជាមួយធនាគារវឌ្ឍនៈអាស៊ី។

លោក Galymzhan Temirovជានាយកផ្នែក បច្ចេកវិទ្យា និង អភិវឌ្ឍរចនាសម្ព័ន្ធ
បានបញ្ចប់ការសិក្សាពី វិទ្យាស្ថានបច្ចេកវិទ្យា នៅកាហ្សាក់ស្ថាននាឆ្នាំ 1993។
ពីឆ្នាំ 1991 រហូតដល់ ឆ្នាំ 1994 លោកបានបម្រើការងារនៅក្នុងវិទ្យាស្ថាន បច្ចេកវិទ្យាកាហ្សាស្ថាន ផ្នែកមន្ទីរពិសោធន៍ និង ស្រាវជ្រាវពីដំណើរការស្វ័យប្រវត្តិ ហើយក្នុងឆ្នាំ 1995 លោកបានបញ្ចប់វគ្គ ត្រួតពិនិត្យក្នុងឧស្សាហកម្មគីមី។
ចន្លោះឆ្នាំ 1994 និង ឆ្នាំ 2000 បានកាន់តំណែង CIT នៅសាខាភាគខាងត្បូងកាហ្សាក់ស្ថាន របស់ធនាគារ TuranAlem (ធនាគារ BTA)។
ពីឆ្នាំ 2000 បានធ្វើការជាមន្ត្រីអភិវឌ្ឍ កម្មវិធីកុំព្យូទ័រ ហិរញ្ញវត្ថុជាន់ខ្ពស់ នៅការិយាល័យកណ្តាលនិងជាអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រ នៃធនាគារ TuranAlem។
ចាប់តាំងពីខែមិថុនាឆ្នាំ 2007 បានចូលរួមជាគណៈគ្រប់គ្រងនៅធនាគារវឌ្ឍនៈអាស៊ី។

លោក Bibhu Pandeyជានាយកផ្នែក ឥណទាន
បានទទួលសញ្ញាប័ត្រអនុបណ្ឌិត ផ្នែកសេដ្ឋកិច្ច និង អនុបណ្ឌិតផ្នែកពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Tribhuwan កាត់ថ្មាន់ឌូ ប្រទេសនេប៉ាល់។
លោក Pandey បានចាប់ផ្តើមអាជីព របស់លោកនៅក្នុង ឆ្នាំ 1997 ជាមួយធនាគារ ហិម៉ាឡៃ និងបានចូលរួមវិនិយោគរួមគ្នាជាមួយធនាគារ ហាប៊ីប ប្រទេសប៉ាគីស្ថាន។
ពីឆ្នាំ 1997 ដល់ ឆ្នាំ 2007 លោកបានធ្វើការនៅខ្សែបន្ទាត់ទីពីរនៅក្នុងនាយកដ្ឋានរដ្ឋបាលឥណទានរបស់ធនាគារ ហិមាល័យ។
អំឡុងត្រីមាសដំបូងនៃឆ្នាំ 2008 លោកបានបំរើការនៅ ធនាគារ Global ចំកាត់ ក្នុងតំណែងជាមន្រ្តីខ្សែបន្ទាត់ទី២ នៃនាយកដ្ឋាន ឥណទាន។
លោកបានចូលរួមជាមួយធនាគារ ABA ចាប់តាំងពីខែមេសាឆ្នាំ 2008 ដែលជានាយកមន្រ្តីឥណទាន។

លោក Sanzhar Abdullayevជានាយកផ្នែក ផ្នែកកាត និង e-banking
លោកបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យជាតិ រដ្ឋកាហ្សាស្ថាន។
នៅចន្លោះឆ្នាំ 1998 និងឆ្នាំ 2007 លោកជាអ្នកដឹកនាំ គម្រោងសម្រាប់ការអភិវឌ្ឍ និង គាំទ្រកម្ចីបុគ្គល និង សាជីវកម្ម មូលបត្រ ហិរញ្ញវត្ថុពាណិជ្ជកម្ម និង ប្រព័ន្ធស្នូលធនាគារនៃនាយកដ្ឋានព័ត៌មានវិទ្យារបស់ធនាគារ Halyk និងធនាគារ TuranAlem ប្រទេសកាហ្សាក់ស្ថាន។
ចាប់តាំងពី ខែកក្កដាឆ្នាំ 2007 លោកបានបំរើការជា ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងពី ឆ្នាំ 2008 ជាប្រធាន មណ្ឌលប័ណ្ណនៃ ធនាគារ ABA។

លោក Zokhir Rasulovជានាយកផ្នែក សេវាធនាគារឌីជីថល
បញ្ចប់ការសិក្សាពី សាកលវិទ្យាល័យ ពហុបច្ចេកទេស Tashkent (មានសញ្ញាបត្រ ស្តីពីការគ្រប់គ្រង ផលិតកម្ម) នៅឆ្នាំ 1999 បានចាប់ផ្តើម អាជីពរបស់លោក នៅនាយកដ្ឋាន IR ការ នៃគណៈកម្មា អចលនទ្រព្យ រដ្ឋ (SPC)។
នៅ 2005-2007 បានធ្វើការនៅក្នុងគម្រោង របស់ធនាគារពិភពលោក បានហៅថា "ការអភិវឌ្ឍន៍វិស័យ SMEs តាមរយៈការប្រើប្រាស់ បច្ចេកវិទ្យា IT" ជាអ្នកគ្រប់គ្រងគម្រោង (Uzbekistan)។
ពេលបញ្ចប់ ដោយជោគជ័យគម្រោងនេះ នៅក្នុងឆ្នាំ 2007 លោកបានចូលរួមជាមួយ ការិយាល័យតំណាង Visor Holding នៅ Tashkent ជាអ្នកវិភាគពាណិជ្ជកម្ម។
មានបទពិសោធន៌ក្នុងឧស្សាហកម្មធនាគារ នាឆ្នាំ 2008 បន្ទាប់ពីបានចូលរួមជាមួយ ក្រុមការងារនៃឥណទានរបស់ធនាគារ Standard Bank នៅ Tashkent ជានាយកផ្នែកទីផ្សារ។
បន្ទាប់មកលោកត្រូវបានអញ្ជើញឱ្យចូលរួមជាក្រុមនៃធនាគារ ABA នៅក្នុងខែមេសា ឆ្នាំ 2012 ជា នាយកផ្នែកទីផ្សារ។
ខែ មិថុនា ឆ្នាំ 2016 លោក Zokhir បានដឹកនាំដំណើរការសេវាឌីជីថល របស់ធនាគារ។

លោក Zhiger Atchabarovនាយកប្រតិបត្តិការអន្តរជាតិ
បញ្ចប់ការសិក្សាពី សាកលវិទ្យាល័យបច្ចេកវិទ្យា កាហ្សាក់ស្ថាន អង់គ្លេស។
លោកបានចាប់ផ្តើមអាជីពរបស់លោកក្នុងឆ្នាំ 2007 នៅនាយកដ្ឋានទំនាក់ទំនង អន្ដរជាតិ និង ហិរញ្ញវត្ថុពាណិជ្ជកម្មនៃធនាគារ JSC BTA ក្រុងអាល់ម៉ាទី ប្រទេសកាហ្សាក់ស្ថាន និងបានធ្វើការ នៅធនាគារដដែលនោះ រហូតដល់ ឆ្នាំ 2011។
ចាប់ពី ឆ្នាំ 2010 ជាប្រធានការិយាល័យនាំចេញនាំចូលនិង ប្រតិបត្តិការ។
ពីឆ្នាំ 2011 ជា ប្រធានលក់ពាណិជ្ជកម្មហិរញ្ញវត្ថុ ប្រចាំតំបន់ របស់ធនាគារ។
នៅក្នុងឆ្នាំ 2011 បានចូលរួមជាមួយ JSC Temirbank ក្រុងអាល់ម៉ាទី ប្រទេសកាហ្សាក់ស្ថាន ក្នុងតំនែងជាប្រធាននាយកដ្ឋានវិទ្យាស្ថានហិរញ្ញវត្ថុ និង ហិរញ្ញវត្ថុ ពាណិជ្ជកម្ម។
លោកបានចូលរួមជាមួយ ធនាគារ ABA ក្នុងឆ្នាំ 2014 ហើយចាប់តាំងពី ខែឧសភាឆ្នាំ 2014 លោកជាប្រធាន ទំនាក់ទំនងអន្តរជាតិរបស់ ធនាគារ ABA។

លោក ម៉ី ប៉ូលីននាយកផ្នែកអភិវឌ្ឍន៍អាជីវកម្ម
បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទកសិកម្មនៅ ឆ្នាំ 2006 លើជំនាញវិទ្យាសាស្រ្តក្សេត្រសាស្រ្ត និងបានបន្តការបណ្តុះបណ្តាលរបស់ខ្លួនតាមរយៈការសិក្សាជំនាញទាំងក្នុងស្រុក និងនៅបរទេស។
លោកបានចាប់ផ្តើមអាជីពរបស់ខ្នួនជាមួយធនាគារ ANZ Royal នៅក្នុងឆ្នាំ 2007 រហូតដល់ខែធ្នូ ឆ្នាំ2011 ដោយបានបម្រើការក្នុងតួនាទីផ្សេងៗ ចាប់តាំងពីតួនាទីនៅក្នុងផ្នែកទំនាក់ទំនងអាជីវកម្មលក់រាយ និងស្ថាប័នសាជីវកម្ម។ ការងារចុងក្រោយរបស់លោកទាក់ទងនឹងការគ្រប់គ្រងទំនាក់ទំនងជាមួយអតិថិជនដែលជាក្រុមហ៊ុនសាជីវកម្ម និងក្រុមហ៊ុនពហុជាតិ ការវិភាគឥណទាន និងការគ្រប់គ្រងឥណទាន។
លោកបានចូលបម្រើការងារនៅក្នុងធនាគារ ABA នៅខែមករា ឆ្នាំ2012។ លោក ប៉ូលីន ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងការកែលម្អនាយកដ្ឋានទំនាក់ទំនងអាជីវកម្ម និងសេវាកម្មរបស់ ABA ដែលរួមមាន៖ ការអភិវឌ្ឍអាជីវកម្មប្រាក់បញ្ញើ, ការអភិវឌ្ឍដំណើរប្រតិបត្តិការអាជីវកម្ម ការអនុវត្តន៍ និងស្វ័យប្រវត្តិកម្មដំណើរការប្រតិបត្តិ, ការអភិវឌ្ឍសេវាកម្ម និងផលិតផល, ការគ្រប់គ្រងបុគ្គលិកទំនាក់ទំនង, និងការអភិវឌ្ឍមជ្ឈមណ្ឌលទំនាក់ទំនងសេវាកម្ម។